រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី១១តុលា បានកោះហៅឯកអគ្គរដ្ឋទូត ប្រទេសវេណេហ្សូអេឡាប្រចាំទីក្រុងប៉ារីស លោក Hector Michel Mujica Ricardo មកចោទសួរអំពីមរណភាពមន្ត្រីគណបក្សប្រឆាំង Fernando Albanនៅក្នុងពន្ធនាគារ។
តាមសារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយថា មន្ត្រីបក្សប្រឆាំងរូបនេះ ត្រូវបានរដ្ឋអំណាចរបស់លោកម៉ាឌូរ៉ូចាប់ខ្លួនករណីប៉ុនប៉ងធ្វើឃាត ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។
ក្រសួងការបរទេសបារាំងបានប្រកាសថា ឯកអគ្គរដ្ឋទូតវេណេហ្សូអេឡារូបនេះក៏ត្រូវបានកោះអោយចូលខ្លួន នៅថ្ងៃនេះនៅចំពោះមុខស្ថាប័នកិច្ចការបរទេសនៃសហភាពអឺរ៉ុបដោយផ្ដោតលើមរណភាពរបស់មន្ត្រីគណបក្សប្រឆាំង Fernando Albanនៅក្នុងពន្ធនាគារ។
ក្នុងពេលនេះដែរ ក្រសួងការបរទេស បារាំងបានអំពាវនាវ អោយរដ្ឋាភិបាលវេណេហ្សូអេឡា គោរពសិទ្ធិមនុស្ស ហើយត្រូវដោះលែងអ្នកទោស នយោបាយទាំងអស់។
កាលពីថ្ងៃសុក្រទី២៨កញ្ញា មន្ត្រីបក្សប្រឆាំង Fernando Albanត្រូវបានខ្លួន បន្ទាប់ពីមានការចោទថាលោករៀបចំផែនការធ្វើឃាតលោកម៉ាឌូរ៉ូ។ តែដល់ថ្ងៃទី៨តុលា ឆ្មាំគុកបាននិយាយថា លោកAlban បានធ្វើអត្តឃាត ។ករណីនេះទាំងសហភាពអឺរ៉ុប បារាំងនិងអង្គការសហប្រជាជាតិ បាន ជំរុញអោយមានក្រុមស៊ើបអង្កេតឯករាជ្យដើម្បី ស្រាវជ្រាវសំណុំរឿងនេះ។
ករណីនេះ សហរដ្ឋអាមេរិកបានថ្កោលទោស លោកម៉ាឌូរ៉ូយ៉ាងខ្លាំង ដោយចោទថា នេះជាឧក្រិដ្ឋកម្មថ្មីមួយទៀតនៃរបបវេណេហ្សូអេឡា។ យ៉ាងនេះក្ដី លោកម៉ាឌូរ៉ូ ត្រូវបានមេដឹកនាំប្រទេស ធំៗរួមទាំងបារាំងផងដែរ បានគាំទ្រ និងស្នើទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC កសាងសំណុំរឿងប្រឆាំងមេដឹកនាំវេណហ្សូអេឡារូបនេះពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចាប់តាំងពីលោកម៉ាឌូរ៉ូរំលាយសភាគណបក្សប្រឆាំងមក នៅចុងឆ្នាំ ២០១៦ ដោយបង្កឱ្យមានហិង្សានយោបាយ ដោយបណ្ដាលឱ្យសកម្មជនបក្សប្រឆាំងជាង១២០បានស្លាប់ដោយបាញ់បង្ក្រាបរបស់កងសន្តិសុខ លោកម៉ាឌូរ៉ូ៕