en     km
en     km

សម្តេចហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន

Share

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១០ រយៈពេល ៤ ថ្ងៃ​នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

គណៈប្រតិភូជាន់ខ្ពស់អមដំណើរ ដែលមានលោក ប្រាក់សុខុន រដ្ឋមន្រ្តីការបរទេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១០ នេះ នឹងពិភាក្សាអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី ធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និង ការពារបរិស្ថាន។ យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និង ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និង ប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែ តុលាឆ្នាំ ២០១៨។ សម្តេច ហ៊ុន សែន នឹងឆ្លៀតឱកាសនេះ ចូលពិភាក្សាជាមួយ លោក ហ្សីន សូអាបេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន  ស្តីពីបញ្ហាផ្សេងៗ ដែលជាការយកចិត្តទុកដាក់រួមនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និង អន្តរជាតិ។ សម្តេច នឹងឆ្លៀតឱកាសនេះ ចូលសួរសុខទុក្ខ និង សំណេះសំណាលជាមួយ សហគមន៍ និង និស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង