loader

សហជីព​កម្មករ​ថាបើ​ការ​ចរចា​ប្រាក់ខែ​មិន​ត្រូវរ៉ូវ​គ្នា​ទេ​ ខ្លួន​នឹង​ជួបជុំ​គ្នា​ជាមួយ​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ប្រហែល ​៦០​ កន្លែង​នៅ​ថ្ងៃ​ទី​៧​ តុលា​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​ ០៦​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​  ខាង​និយោជក​  និង​សហជីព​របស់​កម្មករ​ នៅ​តែ​បន្ត​ចរចា​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ ដោយ​ជំនួប​ចរចា​នោះ​ ខាង​និយោជក​បាន​ដំ​ទ្បើ​ង​ពី​ ៣.៥​ ភាគរយ​ ទៅ​ ៣.៧៥​ ភាគរយ​ បន្ថែម​ពីលើ​ប្រាក់ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៥​ ដែល​មាន​ចំនួន​ ១២៨​ ដុល្លារ​ ក្នុង​មួយ​ខែ​។​ អាស្រ័យ​ហេតុនេះ​ ប្រាក់ខែ​ គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ នឹង​បាន​ប្រមាណ​ ១៣៣​ ដុល្លារ​ ប៉ុន្តែ​ខាង​សហជីព​មិន​អាច​ទទួលយក​បាន​ទេ​។​ ទោះ​យ៉ាងនោះ​ក្ដី​ ខាង​សហជីព​កម្មករ​បាន​ បន្ថយ​ការ​ទាមទារ​របស់​ខ្លួន​ពី​ ១៦៨​ ដុល្លារ​ មក​ត្រឹម​ ១៦៤​ ដុល្លារ​ដែរ​។​ ខាង​សហជីព​កម្មករ​ ថាបើ​ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ទេ​ នោះ​សហជីព​នឹង​ជួប​ជាមួយ​កម្មករ​នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ស្អែក​នេះ​ ។​

 

​ខណៈ​ការ​ចរចា​លើ​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ សម្រាប់​ឆ្នាំ​២០១៦​ នេះ​កំពុង​ប្រព្រឹត្ត​ទៅ​ ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចរចា​ បាន​បញ្ចេញ​ឱ្យ​ដឹង​នូវ​តួលេខ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​ ក្នុង​ការ​ចរចា​កាលពី​ថ្ងៃ​ចន្ទ​ ទី​០៥​ ខែតុលា​ ម្សិលមិញ​នេះ​ ខាង​សហជីព​របស់​កម្មករ​បាន​ដាក់​ស្នើ​ចំនួន​១៦៤​ ដុល្លារ​ ចំណែក​ខាង​និយោជក​ដាក់​ស្នើ​ចំនួន​ ៣.៧៥​ ភាគរយ​ គឺ​ស្មើនឹង​ប្រមាណ​ ១៣៣​ ដុល្លារ​ យក​មក​ធ្វើការ​ចរចា​បន្ត​នៅ​ថ្ងៃ​អង្គារ​ ទី​០៦​ ខែតុលា​ នេះ​។​

​លោក​ អាត​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​និយាយ​ថា​ ចាប់តាំងពី​មាន​កិច្ចចរចា​តាំងពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ រហូត​មក​ដល់​ថ្ងៃ​ទី​០៥​ ខែតុលា​ម្សិលមិញ​នេះ​ ការ​ចរចា​នៅ​តែ​ខ្វែងគំនិត​គ្នា​ដដែល​។​

លោកអាត់ ធន់ ប្រអាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជានិយាយទៅកាន់កម្មកររោងចក្រ SL ខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីចុងឆ្នាំ ២០១៣
លោកអាត់ ធន់ ប្រធាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជានិយាយទៅកាន់កម្មកររោងចក្រ SL ខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីចុងឆ្នាំ ២០១៣

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មកនេះ​ ការ​ចរចា​ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​ ខាង​និយោជក​ដាក់​ស្នើ​ចរចា​ ៣.៥​ ភាគរយ​  ចំណែក​ខាង​សហជីព​របស់​កម្មករ​ដាក់​ស្នើ​ ១៦៨​ ដុល្លារ​។​ លោក​បន្ត​ថា​ ដោយ​ការ​ចរចា​នោះ​មានការ​តឹងតែង​ដាក់​គ្នា​នោះ​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែតុលា​ម្សិលមិញ​នេះ​ ខាង​និយោជក​សម្រេច​ដំ​ទ្បើ​ង​ពី​ ៣.៥​ ភាគរយ​ ទៅ​ ៣.៧៥​ ភាគរយ​ ស្មើនឹង​ប្រមាណ​ជា​ ១៣៣​ ដុល្លារ​ ក្នុង​១​ខែ​ រីឯ​ខាង​សហជីព​របស់​កម្មករ​ បាន​បន្ថយ​ពី​ ១៦៨​ ដុល្លារ​ មក​ត្រឹម​ ១៦៤​ ដុល្លារ​ ក្នុង​១​ខែ​។​

​លោក​ អាត់​ ធន់​ បន្ថែម​ថា​ ការ​ចរចា​នេះ​ លោក​មិន​រំពឹង​ថា​វា​នឹង​បាន​ដូច​ការ​ចង់បាន​ របស់​ សហជីព​របស់​កម្មករ​នោះ​ទេ​
«​ការ​ចរចា​ហ្នឹង​គឺ​យើង​មិន​បាន​គិត​ថា​ វា​នឹង​ត្រូវរ៉ូវ​គ្នា​នោះ​ទេ​ ហើយ​នៅ​ថ្ងៃ​ទី​ ០៧​ ស្អែក​នេះ​ សហជីព​ចាប់ផ្តើម​មានការ​ជួបជុំ​គ្នា​ នៅ​តាម​រោងចក្រ​ ប្រហែល​ ៥០-៦០​ កន្លែង​ ដើម្បី​បង្ហាញ​ពី​ជំហរ​ទៅ​ខាង​ក្រុមហ៊ុន​ រដ្ឋាភិបាល​ និង​អ្នកបញ្ជា​ ទិញ​ ពី​ការ​ចង់បាន​របស់​កម្មករនិយោជិត​របស់​ពួក​យើង​ អ​ញ្ចឹ​ង​វា​ជា​វគ្គ​ចាប់ផ្តើម​ទី​០១​ ហើយ​បន្ទាប់​ពី​ការ​ជជែក​ពិភាក្សា​គ្នា​ចប់​ទៅ​ ប្រហែលជា​សហជីព​ នឹង​ប្រជុំ​ពិភាក្សា​ថា​នឹង​ ត្រូវធ្វើ​អ្វី​បន្ត​ទៀត​។​ នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​រយៈពេល​ ខ្លី​មួយ​នៅ​ពេល​ដែល​ ស្ថានភាព​ ចរចា​ហ្នឹង​មានការ​តឹងតែង​»​។​

​លោក​បន្ថែម​ទៀត​ថា​នៅ​ព្រឹក​នេះ​ដែរ​ ប្រសិនបើ​នៅ​តែ​មិន​មាន​ចំណុចរួម​គ្នា​ទៀត​នោះ​ នៅ​ពេល​ល្ងាច​នេះ​ ខាង​ក្រសួង​ការងារ​នឹង​រៀបចំ​ឱ្យ​មានការ​បោះ​ឆ្នោត​ ឱ្យ​កំណត់​យក​តួលេខ​ណាមួយ​ បន្ទាប់​មក​បញ្ជូន​ទិន្នន័យ​រក​ឃើញ​ពី​ការ​ចរចា​ និង​ពី​អ្នក​ដែល​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​ ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដើម្បី​ប្រជុំ​សម្រេច​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​

​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​ លោក​ ខេន​ លូ​ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែតុលា​ នេះ​ថា​ ភាគី​រោងចក្រ​អាច​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​បាន​ត្រឹមតែ​ ៤​ ភាគរយ​ប៉ុណ្ណោះ​ «​ខាង​និយោជក​គ្នា​ទ្បើ​ង​អស់​លទ្ធភាព​ហើយ​ បាន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ អ​ញ្ចឹ​ង​ចាំ​មើល​ដល់​ស្អែក​ទៀត​ បើ​សហជីព​នៅ​តែ​មិន​ចុះ​ទៀត​ ឥឡូវ​មាន​តែ​ធ្វើ​ទៅ​តាម​នីតិវិធី​ ចូល​ទៅ​លើកដៃ
​បោះ​ឆ្នោត​ដើម្បី​សម្រេច​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​មានការ​ចរចា​ប្រាក់ខែ​អប្បបរមា​កម្មករ​ រហូត​មក​ដល់​ពេល​នេះ​  ខាង​និយោជក​បាន
​ដំ​ទ្បើ​ង​ពី​ ៣.៥​ ភាគរយ​ ទៅ​ ៣.៧៥​ ភាគរយ​ ប្រមាណ​ជា​ ១៣៣​ ដុល្លារ​ ចំណែកឯ​សហជីព​កម្មករ​បាន​បន្ថយ​ពី​ ១៦៨​ដុល្លារ​ មក​ត្រឹម​ ១៦៤​ ដុល្លារ​ ដើម្បី​ធ្វើការ​ច​ចារ​នៅ​ថ្ងៃនេះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x