en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​ សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​មិនសូវ​មាន​តម្លៃ​ ហើយ​ប្រព័ន្ធ​អប់រំ​មាន​ភាព​ទន់ខ្សោយ​ជាទី​បំផុត​

Share

 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​ ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​មាន​ភាព​ទន់ខ្សោយ​ជាទី​បំផុត​។​ ម្យ៉ាងវិញទៀត​ លោ​កថា​សញ្ញាបត្រ​ដែល​សិស្សានុសិស្ស​និស្សិត​ទទួល​បាន​ពីសា​លា​ ឬ​សកល​វិទ្យាល័យ​នានា​ នៅ​ក្នុងស្រុក​មិនសូវ​មាន​តម្លៃ​នោះ​ទេ​។​ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ពិធី​ប្រគល់​ វិញ្ញាបនបត្រ​ ជូន​ដល់​សិស្សានុសិស្ស​ដែល​ទើបតែ​បាន​បញ្ចប់​វគ្គ​សិក្សា​ ជំនាញ​កុំព្យូទ័រ​ និង​ភាសា​អង់​គេ្ល​ស​ រយៈពេល​៣​ខែ​ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​ ០៤​ តុលា​ និង​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ទី​ ០៦​ខែ​ តុលា​ នេះ​។​

SamRainsy-Cover
សម​ រ​ង្ស៊ី​ មានប្រសាសន៍​នៅ​ក្នុង​ពិធី​ពិធី​ប្រគល់​ វិញ្ញាបនបត្រ​ ជូន​ដល់​សិស្សានុសិស្ស​ដែលបាន​បញ្ចប់​វគ្គ​សិក្សា​ ជំនាញ​កុំព្យូទ័រ​ និង​ភាសា​អង់​គេ្ល​ស​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​លើក​សរសើរ​ចំពោះ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ​ រយៈពេល​៣​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ទទួល​បាន​លទ្ធផល​ល្អ​ បើ​ទោះបីជា​ការ​សិក្សា​ក្នុង​កំរិត​មួយ​ដែល​មាន​រយៈពេល​ខ្លី​ក៏​ដោយ​។​ ជាង​នេះ​ទៀត​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ចំអក​ចំពោះ​សញ្ញាបត្រ​ដែល​សិស្ស​និស្សិត​ទទួល​បាន​ពី​សកល​វិទ្យាល័យ​នានា​ នៅ​ក្នុងស្រុក​ថា​ មិនសូវ​មាន​តម្លៃ​ មាន​តែ​សញ្ញាបត្រ​ តែ​គ្មាន​គុណភាព​ ហើយ​សញ្ញាបត្រ​ដែល​ទទួល​បាន​បិទ​នៅ​លើ​ជញ្ជាំង​ទុក​សម្រាប់​មើល​ តែ​មិន​អាច​យក​ទៅ​ប្រើ​ការ​បាន​។​

​ម្យ៉ាងវិញទៀត​ លោក​ថា​ និស្សិត​ចេញពី​សាលា​គ្មាន​ការងារ​ធ្វើ​ ប្រព័ន្ធ​អប់រំ​មាន​ភាព​ទន់ខ្សោយ​ ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​គ្រូបង្រៀន​ជាដើម​។​ ក្នុង​ការ​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ​ លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​ គណបក្ស​លោក​ និង​រៀបចំ​ប្រ័​ពន្ធ​អប់រំ​ឡើង​វិញ​ កំណត់​គោលដៅ​ច្បាស់លាស់​ ដើម្បី​ពង្រឹងសមត្ថភាព​និង​ធនធាន​យុវជន​ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីក​ចំរើន​ថែម​ទៀត​។​

​លោក​ សម​ រ​ង្ស៊ី​ បន្ថែម​ទៀត​ថា​៖​ «​ប្រព័ន្ធ​សិក្សាអប់រំ​នៅ​ស្រុក​យើង​ទន់ខ្សោយ​ជាទី​បំផុត​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ និង​ធ្វើកា​រៀបចំ​ប្រទេស​ឡើង​វិញ​ ជា​ពិសេស​ប្រព័ន្ធ​អប់រំ​ និង​កំណត់​ទិស​ដៅ​ធំៗ​ កែប្រែ​ផ្លាស់​ប្តូរ​ជា​ច្រើន​ ដើម្បី​ឲ្យ​ក្មួយៗ​យុវជន​ មាន​អនាគត​ល្អ​ និង​ឲ្យ​ស្រុក​យើង​លូតលាស់​ មាន​សេដ្ឋកិច្ច​រីក​ចំរើន​ រុងរឿង​ពិតប្រាកដ​»​។​

​ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ រស់​ សាលី​ន​ មាន​ប្រសាសន៍​ថា​ សំដី​របស់​លោក​ សម​ រ​ង្ស៊ី​នេះ​ មើលទៅ​លើ​តែ​ផ្នែក​មួយ​ជ្រុង​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ មុន​នឹង​ធ្វើការ​វាយតម្លៃ​ទៅ​លើ​បញ្ហា​អ្វីមួយ​ ត្រូវ​តែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ មិន​ត្រូវ​មើល​តែ​ចំនុច​មួយ​ ហើយ​និយាយ​ចាប់កំហុស​នោះ​ទេ​។​

​ជាក់ស្តែង​អ្នក​ដែល​រៀន​ពូកែ​ទទួល​បាន​សញ្ញាបត្រ​ និង​ការងារ​ល្អ​ មាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ផ្ទុយ​ទៅ​វិញ​ អ្នក​ដែល​មិនសូវ​មាន​សមត្ថភាព​ និង​មិន​ព្យាយាម​រៀនសូត្រ​ប៉ុណ្ណោះ​ ដែល​មិនសូវ​ទទួល​បាន​លទ្ធផល​ល្អ​។​
SamRainsy-01
​ជាង​នេះ​ទៀត​ លោក​ រស់​ សាលី​ន​ថា​ សញ្ញាបត្រ​កម្ពុជា​ ពិភពលោក​ទទួលស្គាល់​ជា​អន្តរជាតិ​ផង​ដែរ​។​ លោក​ រស់​ សាលី​ន​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​យើង​ពិនិត្យ​ទិដ្ឋភាព​ជា​រួម​ ហើយ​យើង​ដាក់​ជា​ផែន​ការណ៍​ យើង​មាន​ធនធានមនុស្ស​ សម្ភារៈ​ និង​កម្មវិធី​នយោបាយ​ ដើម្បី​ធ្វើ​យ៉ាងណា​គឺ​ត្រូវ​បង្កើន​សមត្ថភាព​និស្សិត​ទាំងអស់​នឹង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឲ្យ​ភារ​យ​អ្នក​ដែល​ពូកែ​ ដែល​ខ្លាំង​កើន​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ដូច្នេះ​ យើង​មិន​អាច​និយាយ​បាន​ថា​ ប្រព័ន្ធ​អប់រំ​ ខ្សោយ​សញ្ញាបត្រ​គេ​មិន​ទទួលស្គាល់​ នេះ​ជា​ការ​វាយតម្លៃ​មួយ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​ ចឹ​ង​ទេ​យើង​ត្រូវ​វាយតម្លៃ​ទិដ្ឋភាព​រួម​ អំពី​អ្នក​ពូកែ​ អំពី​អ្នក​មធ្យម​ អំពី​អ្នក​ខ្សោយ​ អំពី​កិច្ច​ដែល​យើង​ធ្វើ​ដើម្បី​ឈាន​ទៅ​ដល់​ទិស​ដៅ​ ជា​ជាង​ការ​មើល​ទិដ្ឋភាព​មួយ​ហើយ​យើង​វាយតម្លៃ​តែ​ម្តង​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ ដើម្បី​គណនេយ្យ​ភាព​សង្គម​ ប្រចាំ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ យល់​ឃើញ​ថា​ វិស័យ​អប់រំ​នៅ​កម្ពុជា​ មិនសូវ​ជា​អន់​ប៉ុន្មាន​នោះ​ទេ​។​ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​សមត្ថភាព​ និង​ចំណេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ថ្នាក់​តំបន់​ មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​បន្តិច​ ជា​ពិសេស​ផ្នែក​ភាសារ​ទំនាក់ទំនង​។​ បើ​និយាយ​អំពី​សញ្ញាបត្រ​វិញ​ លោក​ សន​ ជ័យ​ លើក​ឡើង​ថា​ កម្ពុជា​មាន​កំរិត​នៅឡើយ​ ពោល​គឺ​ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ជិតខាង​ ដូច​ជា​ប្រទេស​ថៃ​ និង​ហ្វី​លី​ពី​ន​ គឺ​នៅ​ចាញ់​គេ​បន្តិច​។​

​លោក​បន្ត​ថា​៖​ «​តាម​ពិត​ទៅ​គុណភាព​អប់រំ​ ឬ​ក៏​តម្លៃ​សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​នឹង​ បើ​និយាយ​ថា​អន់​នោះ​ ក៏​មិន​ទាន់​អន់​ទាំងស្រុង​នោះ​ដែរ​ ក៏​នៅ​មានគុណ​ភាព​មួយ​ចំនួន​ដែរ​ ដូច​យើង​ឃើញ​ហើយ​ សព្វ​ថ្ងៃនេះ​ គុណភាព​ធនធានមនុស្ស​ មាន​តំណែង​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័ន​ NGO​ ស្ថាប័នឯកជន​ និង​មាន​តួនាទី​គ្រាន់បើ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ដែរ​ ទៅ​តាម​សមត្ថភាព​ និង​ចំណេះដឹង​របស់​គាត់​ ប៉ុន្តែ​យ៉ាង​ក៏​ដោយ​ យើង​នៅ​តែ​មើលឃើញ​ពី​ចំនុច​ខ្វះខាត​វិស័យ​អប់រំ​ ជា​ពិសេស​នៅ​កំរិត​ឧត្តម​សិក្សា​ សិស្ស​និស្សិត​ដែល​រៀន​ចប់​បរិញ្ញាបត្រ​ តែងតែ​រអ៊ូរទាំ​ ឬ​លើក​ឡើង​ថា​ ពួក​គាត់​មិន​ទាន់​មាន​សមត្ថភាព​ មិនដឹង​ថា​ ចេះ​អី​»​។​

ទាក់ទង​នឹង​ប្រព័ន្ធ​អប់រំ​នេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ចាប់ផ្តើម​រិ​ត​បន្តឹង​ការ​ប្រឡង​កំរិត​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​យុវជន​ ស្រប​ពេល​ដែល​សមាហរណកម្ម​អាស៊ាន​ជិត​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ​។​កា​រិ​ត​បន្តឹង​របស់​ក្រសួង​អប់រំ​នេះ​ អាច​ជា​ការ​បង្កើន​សមត្ថភាព​ និង​ចំណេះដឹង​សិស្សានុសិស្ស​នៅ​មធ្យមសិក្សា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​រើស​ជំនាញ​នៅ​ថ្នាក់ឧត្តម​ ជា​ពិសេស​អាច​មានឱកាស​ការងារ​ខ្ពស់​ក្រោយ​បញ្ចប់​ការ​សិក្សា​។​

Share

Image
Image
Image