en     km
en     km

កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ កម្មការិនី​ ២​នាក់​ រង​របួស​ និង​បុរស​វ័យ​ចំណាស់​ម្នាក់​ បាក់ជើង​

Share

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែតុលា​ នេះ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ បណ្ដាល​កម្មការិនី​ចំនួន​ ២​នាក់​រង​របួសធ្ងន់​ បុរស​វ័យ​ចំណាស់​ម្នាក់​បាក់ជើង​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ នាយការិយាល័យ​ចរាចរណ៍​ ខេត្ដកំពង់ស្ពឺ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​រថយន្ដ​ដឹក​កម្មករ​ បាន​រេ​ចង្កូត​ទៅ​បុក​រូបសំណាក់​មុខ​ក្លោ​ង​ទ្វារ​វត្ដ​ ស្ថិត​នៅ​ភូមិ​ តាំងក្រសាំង​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ បន្ទាប់​ពី​រថយន្ដ​នោះ​ព្យាយាម​បើក​គេ​ម៉ូតូ​គ្រឿង​ ដែល​បើក​កាត់​ផ្លូវ​។​ គ្រោះថ្នាក់​ច​រា​រណ៍​នេះ​ បណ្ដាល​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ដ​ចំនួន​ ៦​នាក់​រង​របួសស្រាល​ និង​ ០២​នាក់​រង​របួសធ្ងន់​។​

​បន្ថែម​លើ​នេះ​ លោក​ ស៊ិ​ន​ សុវណ្ណ​ធី​ នាយការិយាល័យ​ចរាចរណ៍​ខេត្ដ​កំពង់​ស្ពឹ​ បាន​ប្រាប់​ថា​ រថយន្ដ​ និង​ម៉ូតូ​ គឺ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​។​ ម៉ូតូ​បាន​បត់​ឆ្លងថ្នល់​ បំណង​ចូល​ទៅ​វត្ដ​ ខណៈ​រថយន្ដ​ក៏​កំពុង​បើក​ក្នុង​ល្បឿន​លឿន​ ទើប​គេច​មិន​ទាន់​បណ្ដាល​គ្រោះថ្នាក់​ដូច្នេះ​ ៖«​តាម​របាយការណ៍​របស់​មូលដ្ឋាន​ហ្នឹង​ អ្នក​របួសធ្ងន់​បី​នាក់​។​ ទី​១​ តា​ហ្នឹង​គឺ​បាក់ជើង​ ហើយ​កម្មករ​ ពីរ​នាក់​ស្រីៗ​ហ្នឹង​ គាត់​ទង្គិច​ក្បាល​និង​ឡាន​ ពេល​ឡាន​ប៉ះ​និង​តោ​នៅ​មាត់​ផ្លូវ​ហ្នឹង​។​ អ​ញ្ចឹ​ង​ក៏​របួស​ ហើយ​អ្នក​តៃកុង​ឡាន​ក៏​របួស​ដែរ​»​។​

​នាយការិយាល័យ​ចរាចរណ៍​ខេត្ដ​កំពង់​ស្ពឹ​ បន្ដ​ទៀត​ថា​ ខេត្ដ​នេះ​តែងតែមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ ពីព្រោះ​តែ​ផ្លូវ​បាន​ចាក់​កៅស៊ូ​ស្អាត​ និង​មួយវិញទៀត​អ្នកបើកបរ​ភាគច្រើន​ ខ្វះ​ការ​អធ្យាស្រ័យ​គ្នា​។​

​យ៉ាងណា​ជុំវិញ​ករណី​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ កម្មករ​ដែល​រង​របួស​ទាំងអស់​ រាល់​ការ​ចំណា​ទាំង​ការ​ដឹក​ជញ្ជូន​ និង​សម្រាក​ព្យាបាល​ ប​.​ស​.​ស​ គឺជា​អ្នក​រាប់​រង​ រហូត​ដល់​ពួក​គាត់​ជា​សះស្បើយ​។​

​ទាក់ទិន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ប​.​ស​.​ស​ កាលពី​ថ្ងៃ​ទី​០១​ តុលា​ បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ ដោយ​ស្នើ​ឲ្យ​អ្នក​បើក​យានយន្ដ​ដឹក​កម្មករ​ និង​កម្មករនិយោជិត​ទាំងអស់​ ត្រូវធ្វើ​ដំណើ​ប្រកបដោយ​ការ​ប្រ​យុង​ប្រយ័ត្ន​ ពិសេស​គឺ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​ប​.​ស​.​ស​ ស្នើ​ឲ្យ​អ្នកបើកបរ​យានយន្ដ​ដឹក​កម្មករ​ និង​កម្មករនិយោជិត​ទាំងអស់​ នៅ​ពេល​បើកបរ​ ត្រូវ​តែ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ ពាក់មួក​សុវត្ថិភាព​ និង​ខ្សែក្រវាត់​សុវត្ថិភាព​ជាប់​ជា​និច្ច​។​ លើស​ពី​នេះ​ត្រូវ​បើកបរ​ដោយ​ប្រកាន់​ស្ដាំ​ជា​និច្ច​ ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​កុំ​ធ្វេសប្រហែស​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​។​ ទន្ទឹម​គ្នា​នេះ​ គឺ​មិន​ត្រូវ​បើកបរ​លើ​ល្បឿន​កំណត់​ មិន​ត្រូវ​បើក​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ឬ​គ្រឿងញៀន​ឡើយ​៕

Share

Image
Image
Image