loader

អភិបាល​រាជធានី​ ប្រាប់​ឲ្យ​មន្ដ្រី​គ្រប់​ខណ្ឌ​ ពន្យល់​ពលរដ្ឋ​ពី​គំនូស​សម្រាប់​រថយន្ដក្រុង​សាធារណៈ​ចូល​ចត​

​ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នៅ​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ ធ្វើ​សកម្មភាព​ពន្យល់​ដល់​ពលរដ្ឋ​ ឲ្យ​យល់​ច្បាស់​ពី​គំនូស​ចំណតរថយន្ដ​ក្រុង​សាធារណៈ​ ដើម្បី​ឲ្យ​ពួក​គាត់​កុំ​យក​ម៉ូត​ ឬ​ឡាន​ ទៅ​ចត​នៅ​កន្លែង​នោះ​។​ ការ​ណែនាំ​ដូច្នេះ​ គឺ​បន្ទាប់​អភិបាល​រាជធានី​ មើលឃើញ​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ករណី​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង​ ស្រេង​ បាន​ណែនាំ​ឲ្យ​អភិបាល​តាម​ខណ្ឌ​នីមួយៗ​ ចុះ​ផ្សព្វផ្សាយ​ និង​ពន្យល់​ពលរដ្ឋ​ ឲ្យ​យល់​ និង​ដឹង​ពី​គំនូស​សម្រាប់​រថយន្ដក្រុង​សាធារណៈ​ នៅ​តាម​ដង​វិ​ថី​នានា​។​ ការ​ថ្លែង​របស់​លោក​អភិបាល​រាជធានី​ ធ្វើ​ឡើង​ក្នុង​ឱកាស​បើកដាក់​ឲ្យ​ប្រើប្រាស់​ សាកល្បង​រថយន្ដក្រុង​សាធារណៈ​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ កាល​ពិ​ថ្ងៃ​ទី​០១​ ខែតុលា​។​ ជប៉ុន​បាន​ផ្ដល់​រថយន្ដ​ចំនួន​ ០៨​គ្រឿង​។​

​លោក​អភិបាល​រាជធានី​ មាន​ប្រសាសន៍​ទៀត​ថា​ រថយន្ដក្រុង​នៅ​តាម​ខណ្ឌ​តែងតែមាន​ចំណត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​មាន​គំនូស​សម្រាប់​ឲ្យ​រថ​យ​ន​ក្រុង​សាធារណៈ​ចូល​ចត​ផង​ដែរ​។​ ក៏​ប៉ុន្ដែ​ករណី​នេះ​ នៅ​ភាព​ខ្វះចន្លោះ​មួយ​ចំនួន​ ព្រោះតែ​ប្រជាពលរដ្ឋ​មិន​បានដឹង​ថា​ គំនូស​នោះ​ជា​ចំណត​របស់​រថយន្ដក្រុង​សាធារណៈ​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ លោក​ ឃួ​ង​ ស្រេង​ បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​បណ្ដា​ខណ្ឌ​ទាំងអស់​ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្សព្វផ្សាយ​ ៖«​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ​ត្រូវ​គិត​គូប​ញ្ហ​នេះ​ នគរបាល​យុត្ដិធម៌​ត្រូវ​មើល​ពី​បញ្ហា​នេះ​។​ ត្រូវ​រៀបចំ​និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ ថា​ កុំ​ឲ្យ​គាត់​ចត​រថយន្ដ​ ឬ​ក៏​ឈរ​លើ​គំនូស​ចរាចរណ៍​ដែល​ រថយន្ដក្រុង​ត្រូវ​ចូល​ចត​។​ យើង​ធ្វើ​ការងារ​នេះ​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ នៅ​បញ្ហា​នេះ​ នោះ​យើង​នឹង​ទទួល​បាន​នូវ​ផល​ល្អ​ នូវ​កិច្ចការ​បម្រើ​ដ៏​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​»​។​

​បន្ថែម​ពី​នេះ​អភិបាល​រាជធានី​ ប្រាប់​ឲ្យ​មន្ដ្រី​គ្រប់​ខណ្ឌ​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​អំណត់​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ ហើយ​លោក​បញ្ជាក់​ថា​ បើ​ការ​ផ្សព្វផ្សាយ​រួច​ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​អនុវត្ដ​តាម​ គឺ​នឹង​ត្រូវ​អនុវត្ដ​តាម​ច្បាប់​ ៖«​យើង​ត្រូវ​អត់ធ្មត់​នូវ​កិច្ច​ការងារ​នេះ​។​ អត់ធ្មត់​យ៉ាងម៉េច​ ថា​ ប្រជាពលរដ្ឋ​យើង​អត់​ទាន់​មានការ​យល់​ដឹង​ ប៉ុន្ដែ​កិច្ច​ការងារ​នេះ​ ត្រូវធ្វើ​ទៅ​តាម​បទដ្ឋាន​គតិយុត្ដិ​ដែល​មាន​ស្រាប់​។​ ច្បាប់​យើង​មាន​ណែនាំ​តាម​ច្បាប់​ ណែនាំ​មិន​ស្ដាប់​ មាន​តែ​ផាកពិន័យ​ ដែល​កិច្ច​ការងារ​នេះ​ អភិបាល​ខណ្ឌ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​កិច្ច​ការងារ​នេះ​»​។​

​យ៉ាងណា​ក្រៅ​តែ​ពី​ប្រាប់​ឲ្យ​អាជ្ញាធរ​តាម​ខណ្ឌ​ចុះ​ផ្សព្វផ្សាយ​ ពី​គំនូស​សម្រាប់​រថយន្ដក្រុង​ចូល​ចត​ដល់​ប្រជាពលរដ្ឋ​ហើយ​។​ លោក​អភិបាល​រាជធានី​ ក៏​បាន​ជំរុញ​ឲ្យ​មន្ដ្រី​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ដក្រុង​ បញ្ជូន​មន្ដ្រី​របស់​ខ្លួន​ ចុះ​ត្រួតពិនិត្យ​ជា​រៀងរាល់ថ្ងៃ​នៅ​តាម​ចំណត​រង់ចាំ​នានា​ និង​សម្រួល​ឲ្យ​ខ្សែរ​រត់​រថយន្ដក្រុង​ឲ្យ​បាន​លឿន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​រថយន្ដក្រុង​សាធារណៈ​ ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​២០១៥​មក​ ឃើញ​ថា​ មាន​ប្រជា​ច្រើន​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ដក្រុង​នេះ​។​ គិត​មក​ដល់​ពេល​នេះ​ សាលា​រាជធានី​ភ្នំពេញ​ មាន​រថយន្ដក្រុង​សាធារណៈ​ចំនួន​ ២៣៥​គ្រឿង​ ដើម្បី​បម្រើ​សេរ​វា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​។​ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ពី​ ១​ម៉ឺន​នាក់​ទៅ​ ១​ម៉ឺន​ ១​ពាន់​នាក់​ ទៅ​ប្រើ​សេវា​រថយន្ដក្រុង​សាធារណៈ​នេះ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​ ទី​១​ គឺ​ការ​សម្រួល​ខ្សែ​រត់​ចាស់​ក្នុង​នោះ​៖

១៖​ ខ្សែ​ទី​១​ ដែល​ពី​មុន​រត់​ចេញពី​គីឡូម៉ែត្រ​៩​ ផ្លូវជាតិ​លេខ​៥​ ដល់​ចំណត​បឹង​ឈូក​ ផ្លូវជាតិ​លេខ​១​ ត្រូវ​បាន​កែសម្រួល​ជា​២​ វិញ​ ៖​ ខ្សែ​ទី​១A​ ចេញពី​ផ្សារ​ព្រែក​ព្នៅ​ ផ្លូវជាតិ​លេខ​៥​ ផ្លូវ​ព្រះ​មុនី​វង្ស​ ស្ពាន​ព្រះ​មុនី​វង្ស​ ដល់​ ចំណត​ច្បារ​អំពៅ​។​ ខ្សែ​ទី​១B​ ចេញពី​ចំណត​ច្បារ​អំពៅ​ តាម​ផ្លូវជាតិ​លេខ​១​ ទៅ​ផ្សារ​គគី​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​

២៖​ ខ្សែ​ទី​២​ ដែល​ពី​មុន​រត់​ចេញពី​ចំណត​ ផ្សារ​អ៊ី​អន​២​ ខណ្ឌ​សែន​ សុខ​ ដល់​ក្រុង​តា​ខ្មៅ​ ត្រូវ​បាន​កែសម្រួល​ឱ្យ​រត់​ចេញពី​រង្វង់​មូល​គេច​កាណុង​ ផ្លូវ​លេខ​៤៧​ វត្ត​ភ្នំ​ មហាវិថី​ព្រះ​នរោត្តម​ ស្ពាន​អាកាស​ក្បាលថ្នល់​ ផ្លូវជាតិ​លេខ​២​ ដល់​ស្ពាន​ព្រែក​សំរោង​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

៣៖​ ខ្សែ​ទី​៤​ ត្រូវ​បាន​កែសម្រួល​បន្ថែម​ថ្មី​ ដោយ​ក្នុង​នោះ​ខ្សែ​ទី​៤B​ ត្រូវ​បាន​បន្លាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ អោយទៅ​ដល់ទី​ក្រុង​ពាណិជ្ជកម្ម​ ចេ​ង​ ឧូ​បា​យី​ កម្ពុជា​ ចិន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ ខ្សែ​ទី​៤C​ រត់​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ​ ផ្លូវជាតិ​លេខ​៥​ រង្វង់​មូល​គេច​កាណុង​ ផ្លូវ​លេខ​៤៧​ វត្ត​ភ្នំ​ មហាវិថី​ព្រះ​នរោត្តម​ ផ្លូវ​លេខ​១៣០​ ផ្សារ​ធំ​ថ្មី​ ផ្លូវ​ហ្សា​ល​ដឺ​ហ្គោ​ល​ ស្តាប​នាង​គ​ង្ហី​ង​ ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក​ ផ្លូវ​មុនី​រ៉េ​ត​ ផ្សារ​ដើម​គរ​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ កាត់​តាម​ផ្លូវ​លេខ​២១៧​ រង្វង់​មូល​ដីក្រហម​ (​កួរស្រូវ​)​។​

៤៖​ ខ្សែ​ទី​៥​ ដែល​ពី​មុន​រត់​ចេញពី​ចំណត​ ផ្សារ​អ៊ី​អន​២​ ខណ្ឌ​សែន​ សុខ​ ដល់​ផ្សា​អ៊ី​អន​១​ ត្រូវ​បាន​បន្លាយ​អោយ​រត់​ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​សេក​ ខណ្ឌ​ជ្រោយចង្វារ​។​

៥៖​ ខ្សែ​ទី​៦​ ត្រូវ​បាន​កែសម្រួល​អោយ​រត់​ចេញពី​រង្វង់​មូល​គួ​ច​កាណុង​ កាត់​ស្ពាន​ជ្រោយចង្វារ​ផ្លូវជាតិ​លេខ​៦​ បត់​ធ្វេ​ង​តាម​វិ​ថី​ឈ្នះ​ឈ្នះ​ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​សេក​ ខណ្ឌ​ជ្រោយចង្វារ​។​

៦៖​ ខ្សែ​ទី​៧​ រត់​ចេញពី​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩​ ផ្លូវជាតិ​លេខ​៥​ ផ្លូវ​៥៩៨​ កាត់​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ ផ្លូវ​២៧១​ កាត់​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​ ផ្លូវ​២៧១​ ស្ពាន​ព្រះ​មុនី​វង្ស​ ដល់​ចំណត​បឹង​ឈូក​។​

៧៖​ ខ្សែ​ទី​៨​ ចេញពី​រង្វង់​មូល​គួ​ច​កាណុង​ ផ្លូវ​៧០​ ស្តុ​ប​អង់​តែ​ន​ទួល​គោក​ ស្តុ​ប​កាំ​កូ​ស៊ី​ធី​ ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី​ ផ្លូវ​សម្តេច​ជា​ស៊ី​ម​ បត់​ឆ្វេង​មក​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ បត់​ឆ្វេង​មក​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​។​

*​ ចំពោះ​បណ្តាញ​ខ្សែ​រត់​ដែល​ត្រូវ​បន្ថែម​ថ្មី​៖

៨៖​ ខ្សែ​ទី​១០​ ចេញពី​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​ បត់​ស្តុ​ប​ផ្លូវ​២០០៤​ តាម​ផ្លូវ​២០០៤​ ផ្លូវ​សឡា​ ផ្លូវ​ចោម​ចៅ​ផ្លូវ​២១៧​ ផ្លូវ​៣៧១​ ស្ពាន​ព្រះ​មុនី​វង្ស​ ដល់​ចំណត​បឹង​ឈូក​។​

៩៖​ ខ្សែ​ទី​១១​ ចេញពី​វត្ត​ស្លែង​ ផ្លូវ​ព្រែ​វែង​ពងទឹក​ បត់​ឆ្វេង​ផ្លូវ​ព្រៃ​ស​ បត់​តាម​ផ្លូវ​២១៧​ ដល់​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​(​វិល​ជុំ​)​។​

១០៖​ ខ្សែ​ទី​១២​ (​រត់​ជា​រង្វង់​)​ ចេញពី​រា​ជាយ​ស្ម័​យាន​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ បត់​ឆ្វេង​តាម​ផ្លូវ​នេ​រុ​ហ៍​ តាម​ផ្លូវ​ព្រះ​សីហ​នុ​ បត់​ស្តាំ​តាម​ផ្លូវ​១៦៣​ បត់​ឆ្វេង​តាម​ផ្លូវ​៣៦០​ បត់​ឆ្វេង​មក​ផ្លូវ​ត្រសក់ផ្អែម​ ផ្សារ​ធំ​ថ្មី​ បត់​ឆ្វេង​តាម​ផ្លូវភ្លោះ​ព្រះ​អង្គឌួង​ រា​ជាយ​ស្ម័​យាន​។​

១១៖​ ខ្សែ​ទី​១៣​ ចេញពី​រង្វង់​មូល​គួ​ច​កាណុង​ ផ្លូវ​៧០​ បត់​មក​បឹង​កក់​ ឆ្ពោះ​មក​ក្តាន់​២​ ផ្លូវ​១៦៩​ មក​ស្តុ​ប​នាង​គ​ង្ហី​ង​ រង្វង់​មូល​សំពៅ​ ផ្លូវ​១៦៣​ មក​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ (​វិល​ជុំ​)៕

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត