en     km
en     km

ជន​ចំណាកស្រុក​ជាង​ ១៨០០​ នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ ពី​កប៉ាល់​ចំនួន​ ៦​ ដែល​អណ្ដែត​តាម​សមុទ្រ​នៅ​ប្រទេស​លី​ប៊ី

Share

ឆ្មាំ​សមុទ្រ​ជនជាតិ​អ៊ី​តា​លី​បាន​និយាយ​ថា​ មនុស្ស​សរុប​ចំនួន​ ១៨៣០​ នាក់​ បាន​នាំ​យក​មក​លើគោក​ក្នុង​ប្រតិបត្តិការ​ ៦​ ផ្សេង​គ្នា​ ដើម្បី​សង្គ្រោះ​អ្នកដំណើរ​ពី​ទូក​រង​គ្រោះ​ចំនួន​៤​ និង​ទូក​ពោង​កៅស៊ូ​ចំនួន​២​ ។​

ជនចំណាកស្រុកកំពុងកាន់នូវក្បូនអណ្ដែត ក្រោយពីត្រូវបានជួយសង្រ្គោះ ដោយឆ្មាំសមុទ្រ ប្រទេស លីប៊ី នៅឯមូលដ្ឋាននាវាក្បែររដ្ឋធានីទ្រីប៉ូលី នាថ្ងៃទី៥ តុលា ២០១៥ (រូបភាព៖ AFP/MAHMUD TURKIA)
ជនចំណាកស្រុកកំពុងកាន់នូវក្បូនអណ្ដែត ក្រោយពីត្រូវបានជួយសង្រ្គោះ ដោយឆ្មាំសមុទ្រ ប្រទេស លីប៊ី នៅឯមូលដ្ឋាននាវាក្បែររដ្ឋធានីទ្រីប៉ូលី នាថ្ងៃទី៥ តុលា ២០១៥ (រូបភាព៖ AFP/MAHMUD TURKIA)

ទីក្រុង​រ៉ូ​ម​៖​ ជន​ចំណាកស្រុក​ប្រមាណ​ជាង​ ១៨០០​ នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៥​ តុលា​ ចេញពី​កប៉ាល់​ចំនួន​៦​ ដែល​បាន​រក​ឃើញ​ថា​អណ្ដែត​នៅ​សមុទ្រ​មេ​ឌី​ទេ​រ៉ា​ណេ​ដែល​ជាប់​នឹង​សមុទ្រ​នៃ​ប្រទេស​លី​ប៊ី​។​ កប៉ាល់​របស់​អ៊ី​តា​លី​ចំនួន​ ៣​ និង​នាវា​មក​ពី​អង់គ្លេស​ និង​អៀរ​ឡង់​ បាន​រួម​គ្នា​ ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​ EU​ Navfor​ Med​ នៃ​សហភាព​អឺរ៉ុប​។​

​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ ចំនួន​ជន​ចំណាកស្រុក​ និង​ជនភៀសខ្លួន​ជាង​កន្លះ​លាន​នាក់​ បាន​ចូល​សុំ​ចត​នៅ​ច្រាំង​សមុទ្រ​នា​ទ្វីបអឺរ៉ុប​ក្នុងឆ្នាំនេះ​។​ មនុស្ស​ប្រមាណ​ ២៩៨០​ នាក់​ បាន​លង់ទឹក​ស្លាប់​ឬ​ក៏​បាត់​ខ្លួន​ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ​។​

​ភាគច្រើន​ពួក​គេ​ជា​ជនជាតិ​អាហ្វ្រិក​ និង​ទួ​រ​គី​ ចេញដំណើរ​ពី​លី​ប៊ី​ ជា​កន្លែង​ដែល​គ្រាប់​រ៉ក់​កែ​ត​ និង​មី​ស៊ី​ល​ត្រូវ​បាន​បាញ់​ទៅ​លើ​មេឃ​។​ នេះ​ជា​ហេតុ​នាំ​ឱ្យ​ប្រជាជន​ភៀសខ្លួន​ចេញពី​ជម្លោះ​និង​ភាព​វេទនា​ ដែល​កើត​មាននៅ​ម​ជ្ឈឹ​ម​បូព៌ា​ និង​ទ្វីបអាស៊ី​។​

​កាលពី​ថ្ងៃ​ពុធ​ ប្រតិបត្តិការ​នាវា​ក្រោម​កិច្ច​ការពារ​ពី​ EU​ Navfor​ Med​ នឹង​មាន​អំណាច​ថ្មី​ក្នុង​ការ​តស៊ូ​លួចលាក់​នាំ​ប្រជាជន​ដែល​បញ្ជូន​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ចូល​ទៅ​កាន់​ទូក​ដែល​ចង្អៀត​ខ្លាំង​។​

​សមាជិក​កងទ័ព​នឹង​មាន​សិទ្ធិ​បិទ​ ស្រាវជ្រាវ​ រឹបអូស​ និង​បង្វែរ​ទិស​ដៅ​កប៉ាល់​ដែល​បាន​រក​ឃើញ​នៅ​ដែនទឹក​អន្តរជាតិ​ ហើយ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​កំពុង​តែ​លួចលាក់​បញ្ជូន​ប្រជាជន​៕

​ប្រែ​សម្រួល​ដោយ​៖​  សេង​ វិបុល​ /​ ប្រភព​៖​ Channel​ News​ Asia

Share

Image
Image
Image