ទីភ្នាក់ងារគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូនេស៊ីបានអោយដឹងថា មនុស្សស្លាប់ដោយសាររញ្ជួយដីបានកើនឡើង ១២៣៤នាក់ ពីចំនួន ៨៤៤។
អ្នកនាំពាក្យ របស់ស្ថាប័ននេះ អោយដឹងបន្តថា តួលេខនេះ បានសរុបកាលពីម៉ោង១រសៀលនៅថ្ងៃអង្គារទី២តុលានេះ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia គ្រោះមហន្តរាយនេះ បានកើតឡើង កាលពីថ្ងៃសុក្រទី២៨កញ្ញា ហើយកម្លាំងរបស់វាមាន ៧,៥ វិចទ័រ។
រញ្ជួយដីនេះផ្ទុះឡើងនៅក្រុងប៉ាលូជាកោះមួយនៃឆ្នេរសមុទ្រ។ អ្នកជួយសង្រ្គោះព្រមានថា អ្នកស្លាប់អាចបន្តកើនឡើង។
ប្រទេសឥណ្ឌូនេស៊ី ជាដែនដីមួយនៅតំបន់អាស៊ីអាគ្នេយដែលងាយផ្ទុះការរញ្ជួយដី និងរលកសូណាមិៈដោយស្លាប់មនុស្ស ច្រើនពាន់នាក់ ដូចជានៅឆ្នាំ ២០០៤ និងឆ្នាំ ២០១៣ ម្ដង៕
Post Views: 243