en     km
en     km

មេដឹកនាំវេណេហ្សូអេឡាប្រកាសជោគជ័យនៅឯមហាសន្និបាតUNទោះជាត្រាំមិនឱ្យជួបក៏ដោយ

Share

ប្រធានាធិបតីវេណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងហ៊ុំព័ន្ធដោយវិបត្តិសេដ្ឋកិច្ចនិងនយោបាយ ហើយមានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានអះអាងថា វត្តមាន និងការថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាតិកាលពីថ្ងៃទី២៦កញ្ញា គឺជោគជ័យមួយរបស់លោកនៅឆាកអន្តរជាតិ។

តែយ៉ាងនេះ លោក ម៉ាឌូរ៉ូ បានបរាជ័យមួយ គឺ ការសុំជូបលោកត្រាំនៅក្រៅកិច្ចប្រជុំមិនបានសម្រេច។ គោលបំណងដែលលោកសុំជួបមេដឹកនាំអាមេរិកដើម្បីធ្វើអោយធូរស្រាលឡើងវិញនូវទំនាក់ទំនងការទូតជាមួយអាមេរិកនិងប្រទេសដទៃទៀត។

លោក នួន បូរិន ជូនសេចក្ដីរាយការណ៍៖

លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា ទស្សនកិច្ចរបស់ទៅកាន់ស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កកាលពីសប្ដាហ៍មុន គឺជាជោគជ័យធំណាស់ចំពោះរូបលោក ដែលជំនះបានលើការប៉ុនប៉ងផ្ដួលរំលំលោកពីអំណាចដោយសហរដ្ឋអាមេរិក។

លោកបន្តថា ទោះជាលោកមិនត្រូវបានលោកត្រាំអនុញ្ញាតិអោយលោកជួបក្ដីតែនេះ ជាសញ្ញាមួយថា លោកត្រាំមិនទាន់ទាត់ចោលទាំងស្រុងពីបំណងរបស់លោកនោះទេ។តែលោកថាវត្តមានរបស់លោកនៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នាំអោយលោកមានមោទនភាព សប្បាយចិត្តច្រើនជាងមុន។

លោកម៉ាឌូរ៉ូបានរៀបរាបលើTwitter របស់លោកថា វត្តមានរបស់លោកពិតជាជោគជ័យមួយ សម្រាប់ប្រទេសជាតិ នាំមកនូវការពង្រឹងថែមទៀត សន្តិភាព និងអធិបតេយ្យជាតិ។

លោកម៉ាឌូរ៉ូបានសម្រេចទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ចំពេល មានភាពតានតឹងរវាងរបបរបស់លោកនិង សហគមន៍អន្តរជាតិកើតឡើងដោយសារលោកបំបាត់សំឡេងភាគតិចរបស់គណបក្សប្រឆាំងហើយ បោះឆ្នោតប្រធានាធិបតីដោយឯកតោភាគី។ លោកម៉ាឌូរ៉ូវាយប្រហារអាមេរិកថាជាអ្នកបង្កអោយមានការប៉ងធ្វើរដ្ឋប្រហារ ទំលាក់លោកគឺជានយោបាយការបរទេស ដ៏អាក្រក់។ លោកថាការពិតអាមេរិក ចង់លុកលុយប្រទេសរបស់លោក។

តែបែបនេះក្ដី សារព័ត៌មានMiami Herald  បានចុះផ្សាយថា ខណៈលោកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិមានមេដឹកនាំជាច្រើន មិនចាប់អារម្មណ៍ ហើយថ្កោលទោសទៀតផង ករណីរំលោភសិទិ្ធមនុស្ស។​

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានថ្លែងវាយប្រហារលោកម៉ាឌូរ៉ូថា ជាមេដឹកនាំរំលោភអំណាច រំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ប្រធានាធិបតីប្រទេសChile លោក Sebastian Piñera ដែលទៅជួបលោកត្រាំនៅសេតវិមាន បាននិយាយថា ប្រទេសវេណេហ្សូអេឡា កំពុងជួបក្ដីវិនាសដោយសារតែពលរដ្ឋចាកចេញពប្រទេសកាន់តែច្រើនៗឡើងៗហើយនឹងធ្វើអោយមានអសន្តិសុខតំបន់ទៀតផង។

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau អ្វីដែលលោកសម្រេចចុះហត្ថលេខា ដាក់ញត្តិសុំអោយICC ពិនិត្យរឿងក្ដីប្រឆាំងលោកម៉ាឌូរ៉ូគឺដោយសារតែលោក ចង់បញ្ចប់ការឈឺចាប់របស់ប្រជាជនវេណេហ្សូអឡា។ តែក្រោយពី ជួបលោក ត្រាំ ប្រធានាធិបតីChile លោកព្រមានថា មិនយូរទេ នឹងកើតមានព្រឹត្តិការណ៍ ធំមួយកើតនៅវេណេហ្សូអេឡា ៕

Share

ព័ត៌មានទាក់ទង

Image