en     km
en     km

មេដឹកនាំហ្វីលីពីន ថា មានតែលោកទេទទួលបាបកម្មចំពោះការសម្លាប់មនុស្សក្នុងសង្រ្គាមគឿងញៀន

Share

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថាមានតែលោកម្នាក់គត់ដែលត្រូវទទួលបាបកម្មពីព្រះ ករណីការសម្លាប់មនុស្សដោយ សារសង្រ្គាមគឿងញៀន ខណៈលោកបដិសេធរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនានាដែលចោទលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងករណីនេះ។

ការថ្លែងរបស់លោក Rodrigo Duterte ស្របពេលរដ្ឋមន្ត្រីការបរទេសរបស់លោក បានថ្លែងការពារគោលនយោបាយរបស់ហ្វីលីពីន ករណីសង្រ្គាម គឿងញៀន នៅឯមហាសន្និបាតកាលពីចុងសប្ដាហ៍មុននេះ។

តាមបណ្ដាញផ្សាយព័ត៌មានAsia Correspondent សង្រ្គាមប្រឆាំងគ្រឿងញៀនចាប់តាំងពីពាក់កណ្ដាល ឆ្នាំ ២០១៦ មក បណ្ដាលអោយមនុស្សស្លាប់ ១ម៉ឺន ៣ពាន់នាក់។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ តែបើរដ្ឋាភិបាលអះអាងថា មាននុស្សស្លាប់ ៤ពាន់នាក់ ។

លោក Rodrigo Duterte បាននិយាយដូច​នេះ ខណៈលោកថ្លែងទៅកាន់ គណៈរដ្ឋមន្ត្រីរបស់លោក នៅវិមានប្រធានាធិបតី កាលពីសប្ដាហ៍មុន។ តែនេះជាលើកដំបូងហើយដែលមេដឹកនាំរូបនេះ បាននិយាយពីសម្លាប់មនុស្សក្រៅប្រព័ន្ធ ដែលជាទ្វើរងការថ្កោលទោសធ្ងន់ធ្ងរ។

យ៉ាងនេះក្ដី បុរសខ្លាំងហ្វីលីពីនរូបនេះ កំពុងស្ថិតក្នុងសំណុំរឿងឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ គឺបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរដ្ឋអាជ្ញានៃតុលាការព្រហ្មទ័ពអន្តរជាតិICC កំពុងកសាងសំណុំស៊ើបអង្កេតនិងចោទប្រកាន់ ដើម្បីធ្វើការជំនុំជម្រះក្ដី៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង