en     km
en     km

ក្រសួងទេសចរណ៍ណែនាំឱ្យពង្រឹងគុណភាពផលិតផលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណៃនាំស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ នេះបើតាមសារាចររបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ២៨ កញ្ញាកន្លងទៅ។

យោងតាមសរាចរណ៍នេះបញ្ជាក់ថា ក្នុងការពង្រឹងគុណភាពផលិតផលសម្រាប់ភ្ជុំបិណ្ឌថ្ងៃទី ៨ ៩ និង១០ ខែតុលាខាងមុខនេះ ក្រសួងណែនាំដូចតទៅ ៖ ធានាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ ទីចំណតជូនភ្ញៀវទេសចរណ៍ឱ្យបានល្អប្រសើរ។

រៀបចំវត្តដែលមានសក្ដានុពលសម្រប់ភ្ញៀវទេសចរណ៍អន្តរជាតិដើម្បីស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់ផ្សេងៗពាក់ព័ន្ធនឹងភ្ជុំបិណ្ឌ និងជម្រុញឱ្យមានការថែរក្សាអនាម័យក្នុងបរិវេណវត្ត។ ចំណែកឯនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ភោជនីយដា្ឋន អាហារដ្ឋាន អ្នកលក់ភេសជ្ជៈតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក៏ត្រូវថែរក្សាអនាម័យ ដោយមិនត្រូវបោះចោលនូវកាកសំណល់ផ្សេងៗ ក្រៅធុងសម្រាម។

បន្ថែមពីលើនេះទៀត ត្រូវទប់ស្កាត់រាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងការធ្វើអាវជីវកម្មជួញដូរផ្លូវភេទលើកុមារ ទប់ស្កាត់សកម្មភាពក្មេងទំនើង។ យ៉ាងណាមិញ ចំពោះតម្លៃលើផលិតផល និងសេវាកម្មត្រូវរក្សាឱ្យបាននូវភាពសមរម្យ ដោយមានតារាងត្រឹមត្រូវដើម្បីឱ្យភ្ញៀវបានដឹងជាមុន។

ម្ចាស់ទូកដរ កាណូត ដែលដឹកភ្ញៀវទេសចរណ៍ទាំងអស់មិនត្រូវផ្ទុកលើសចំណុះឡើយ។ ត្រូវមានការផ្សាយស្ប៉តទេសចរណ៍ក្នុងន័យអប់រំ ដើម្បីចូលរួមជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ធំជាងគេ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ទាំងអស់​របស់​ខ្មែរ ព្រោះ​ពិធី​នេះ មាន​រយៈពេល​ ១៥ ​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ ០១​រោច ដល់​ថ្ងៃ​១៥ រោច​ ខែ​ភ​ទ្រ​បទជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ លោក សោម លាភ

Share

Image Not Found
Image

ព័ត៌មានទាក់ទង