ភ្នំពេញ ៖ ក្រសួងធនធានទឹក បានបញ្ជាក់ កាលពីចុងខែកញ្ញា ថា សប្ដាហ៍ទី១ នៃដើមខែតុលា ខេត្ដក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនពេញមួយសប្ដាហ៍ ហើយអាចបង្កជាជំនន់ទឹកភ្លៀង។ មូលហេតុដែលនាំឲ្យខេត្ដមួយចំនួនរបស់កម្ពុជា ប្រឈមដូចនេះ ពីព្រោះតែពេលនេះប្រព័ន្ធសម្ពាធទាបកំពុងអូសកាត់លើព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបរាជធានី ខេត្ដស្ថិតក្នុងតំបន់ទំនាបកណ្ដាលរួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងខេត្ដតាកែវ។ ចំណែកឯខេត្ដស្ថិតក្នុងតំបន់ខ្ពង់រាប រួមមាន ខេត្ដកំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្ដមណ្ឌលគិរី។ យ៉ាងណាក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ បង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ៕