ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងខែតុលានេះ បន្ដឡើងថ្លៃតិចតូច។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកម្រិតឲ្យសា្ថនីយ៍ប្រេងឥន្ទនៈនានា នៅទូទាំងប្រទេសកម្ពុជា លក់ថ្លៃខ្ពស់បំផុតសម្រាប់ សាំងធម្មតាថ្លៃ ៤,២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤,០០០ រៀល ក្នុង ១លីត្រ។ នេះបើយោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ការកំណត់តម្លៃប្រេងឥន្ទនៈនេះ មានសុពលភាពចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៨។ ផ្អែកតាមការកំណត់នេះ ឃើញថា តម្លៃប្រេងឥន្ធនៈរយៈពេលកន្លះខែ ក្នុងខែតុលានេះ តម្លៃបានឡើងថ្លៃ ៥០រៀល បើធៀបទៅនឹងការកំណត់ តម្លៃប្រេងកាលពីចុងខែកញ្ញា៕ អត្ថបទដោយលោក សោម លាភ
Post Views: 544