ភ្នំពេញ ៖ រយៈពេល ៣០ថ្ងៃ ក្នុងខែកញ្ញា ឆ្នាំ២០១៨នេះ មានមនុស្សស្លាប់ជាង ១៣០នាក់។ នេះបើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅថ្ងៃទី០១ ខែតុលានេះ។ តាមគេហទំព័រដដែលបញ្ជាក់ថា រយៈពេល ៣០ថ្ងៃមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២៥០លើក បណ្ដាលឲ្យមនុសស្លាប់ ១៣១នាក់ ហើយរងរបួសធ្ងន់ស្រាលចំនួន ៣៣២នាក់។
យោងតាមតួលេខនេះ បង្ហាញឲ្យឃើញថា ចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៨នេះ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងថា ត្រឹមតែរយៈពេល ២៩ថ្ងៃ ក្នុងខែកញ្ញា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២៧៨លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៥៦នាក់ ហើយអ្នករងរបួសសរុប មានចំនួន ៤២៥នាក៕