en     km
en     km

ខេត្តកោះកុង​ នឹង​រៀបចំ​បុណ្យ​សមុទ្រ​ទទួល​សម្ដេច​ហ៊ុន​សែន​និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​

Share

​ភ្នំពេញ​៖​ ខេត្តកោះកុង​ នឹង​រៀបចំ​ពី​ធី​បុណ្យ​សមុទ្រ​ នៅ​ថ្ងៃ​ទី​ ១៤​ និង​១៦​ខែ​ ធ្នូ​ ឆ្នាំ​២០១៨​ ដើម្បី​ត្រៀម​ទទួល​សម្ដេច​ហ៊ុន​សែន​ជា​អធិបតី​ ព្រមទាំង​ភ្ញៀវ​ទេសចរណ៍​ជាត​និង​អន្តរជាតិ​ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​ ១​ ខែតុលា​នេះ​។​

​តាម​រយៈ​ការ​ចុះ​ផ្សាយ​នេះ​បញ្ជាក់​ថា​ ការ​រៀបចំ​ពី​ធី​នេះ​ ធ្វើ​ឡើង​នៅ​ទីរួមខេត្ត​កោះកុង​ និង​រមណីយដ្ឋាន​វិសមកាល​តារា​សាគរ​ ដែល​មា​នទី​តាំងនៅ​ជាប់​ឆ្នេរសមុទ្រ​ នៃ​ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​។​ ជាង​នេះ​ សម្រាប់​ខេត្តកោះកុង​ ក្នុង​ការ​ធ្វើ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ នឹង​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​របស់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ នៅ​សាលាខេត្ត​កោះកុង​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ម្សិលមិញ​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ ដល់​រដ្ឋបាល​ខេត្ត​ និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​នូវ​ការ​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អជា​មុន​។​

​តួយ៉ាង​ រដ្ឋបាល​ខេត្ត​នេះ​ ត្រូវ​ព​ន្លឿ​ន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ លើ​ផ្នែក​ស្នាក់​នៅ​ អនាម័យ​ គុណភាព​ចំណីអាហារ​ ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ​ បញ្ហា​សំរាម​ ដាច់ខាត​មិន​ត្រូវ​ឱ្យ​មាន​សំរាម​ ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ និង​សន្តិសុខ​សុ​វត្តិភាព​។​ អ្វី​ដែល​ពិសេស​ជាង​នេះនោះ​ គឺ​ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន​ និង​សហគមន៍​ទេសចរណ៍​ ដូច​ជា​ជី​ផាត​ អា​រ៉ែ​ង​ តា​តៃ​ ពាម​ក្រសោប​ជាដើម​។​

​លោក​ ថោ​ង​ ខុន​ បញ្ជាក់​ថា​ ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ​ មានការ​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​ នៅ​ទីរួមខេត្ត​កោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​អបអរសាទរ​ពី​ធី​នេះ​ផង​ដែរ​៕ អត្ថបទដោយលោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image