en     km
en     km

ឯកអគ្គរដ្ឋទូត​ចិន​ទទួលស្គាល់​ថា​ ជនជាតិ​ចិន​ មក​កម្ពុជា​បង្កើត​ភាព​អនាធិបតេយ្យ​

Share

​ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ​នៅ​កម្ពុជា​ លោក​ ស្យុ​ង​ ប៉​ ទទួលស្គាល់​ថា​ ជនជាតិ​ចិន​ដែល​មក​រស់នៅ​កម្ពុជា​ បង​បទល្មើស​ និង​ភាព​ចលាចល​ជា​ច្រើន​ ហើយ​លោក​បាន​អរគុណ​ក្រសួងមហាផ្ទៃ​ ដែល​បាន​បង្ក្រាប​ជនជាតិ​ចិន​ ប្រព្រឹត្តិ​បទល្មើស​បាន​ទាន់​ពេលវេលា​។​

​លោក​ ស្យុ​ង​ ប៉​ លើក​ឡើង​ដូចនេះ​ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ និង​ជម្រាបលា​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្តីទី​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​ បាន​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​បាន​បង្ក្រាប​រាល់​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​បាន​ទាន់​ពេលវេលា​ បន្ទាប់​ពី​ជនជាតិ​ចិន​ទាំងនោះ​ បាន​បង្ក​ភាព​អនាធិបតេយ្យ​ និង​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​។​

​លោក​បន្ថែម​ថា​ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​លើ​ការងារ​សន្តិសុខ​ដូច​ជា​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​រួម​មាន​បទល្មើស​ឆ្លង​ដែន​ ការ​ជួញដូរ​គ្រឿងញៀន​ និង​ការ​ប្រព្រឹត្ត​អំពើ​បេ​ស្យា​ចា​រ្យ​ផ្សេងៗ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ បាន​បន្ត​ថា​ មាន​ជនល្មើស​ជា​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ ។​ តែ​យ៉ាងណា​ក្តី​ឯកឧត្តម​បាន​អរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ​ ដែល​បាន​យកចិត្តទុកដាក់​ជួយ​បង្ក្រាប​នូវ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​។​

​លោក​ ស្យុ​ង​ ប៉​ បាន​លើក​ឡើង​ថា​ កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អជា​មួយ​ចិន​លើ​គ្រប់​វិស័យ​ ហើយ​ការ​ធានា​នូវ​សន្តិសុខ​រឹង​មាំ​នេះ​ គឺជា​កិច្ចការ​មាន​សារសំខាន់​បំផុត​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​មិន​អាច​អត់​បាន​នោះ​ឡើយ​ ។​

​សម្ដេច​ស​ ខេ​ង​ បញ្ជាក់​ថា​ ក្រសួងមហាផ្ទៃ​សន្យា​ថា​នឹង​ខិតខំ​សហការ​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ក្នុង​ការ​បង្ក្រាប​ជនល្មើស​ដែល​កើតឡើង​ដោយសារ​ជាន​ជាតិ​មួយ​ចំនួន​តួច​ទាំងនោះ​៕ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image