loader

កម្ពុជានឹងស្នើដាក់ទីក្រុងកំពតចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ សហការជាមួយអង្គការ UNESCO ប្រចាំនៅកម្ពុជា មានគោលបំណងដាក់ទីក្រុងកំពតចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ចុះនៅថ្ងៃទី ២៦ កញ្ញាម្សិលមិញ។

យោងតាមការចុះផ្សាយនេះដែលបញ្ជាក់ថា ការសិក្សាពីការដាក់ទីក្រុងកំពតចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោកនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី «ការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពត ដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ» នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។

ក្នុងការចុះផ្សាយនេះបង្ហាញថា ការសហការរវាងក្រសួងវប្បធម៌កម្ពុជា ជាមួយអង្គការយូនីស្កូនេះ ជាសញ្ញាណថ្មីមួយទៀត សម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញជាច្រើន។  

នាឱកាសនោះ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសំណង់បេតិកភណ្ឌទាំងអស់ឱ្យបានគង់វង្ស។

លោក កើត ពុទ្ធវរី ថ្លែងថា ទីក្រុងកំពតគឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំកម្ពុជាសហការជាមួយក្រសួងវប្បធម៌កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក។

លោកបន្ថែមថា នេះជាលើកទី១ ក្នុងការចងក្រងរៀបចំជាបញ្ជីបេតិកភណ្ឌ ដើម្បីស្នើសុំទៅអង្គការ UNESCO ក្នុងការចុះបញ្ជីពិភពលោក។

នាយកវិទ្យាស្ថានរូបនេះបញ្ជាក់ទៀតថា ជាលើកទីមួយដែលកម្ពុជារៀបចំនេះ ដោយសារប្រទេសជុំវិញកម្ពុជា គេបានរៀបចំអស់ហើយ ដូចជា ឡាវ វៀតណាម និងថៃជាដើម។

នៅថ្ងៃដដែលនោះ ក្រសួងបរិស្ថានពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធលើការបង្កើត និងការពារតំបន់បេតិកភណ្ឌផងដែរ។

យ៉ាងណា  ក្រសួងបរិស្ថានបានប្រជុំស្ដីពីការពិនិត្យលទ្ធភាពស្នើសុំបង្កើតតំបន់បេតិកភណ្ឌចំនួន ០៨ នៅរាជធានីភ្នំពេញ ដែលបានកំណត់និងស្នើសុំបឋម ដោយសាលារាជធានីភ្នំពេញ។ តំបន់ទាំង៨ នោះរួមមាន៖ រមណីយដ្ឋានវត្តភ្នំ, សារមន្ទីរជាតិ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាលសន្និសីទចតុមុខ, ព្រះបរមរាជវាំង, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ស្ថានីយរាជាយស្ម័យានកម្ពុជា និងផ្សារធំថ្មី៕

អត្ថបទ៖ លោក សោម លាភ

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x