en     km
en     km

នគរបាលខ្មែរឃាត់ជនជាតិ​វៀតណាម​ ៨​នាក់​ករណីលួច​ឆ្លង​ដែន​ចូល​មក​ស្នាក់នៅកម្ពុជា

Share

​ភ្នំពេញ៖ មន្ត្រី​ជំនាញ​អន្តោប្រវេសន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឃាត់​ជនជាតិ​វៀតណាម​  ៨​នាក់​ ដែល​បាន​លួច​ឆ្លង​ដែន​ ចូល​មក​ស្នាក់​នៅ​និង​ប្រក​របរ​រកស៊ី​ដោយ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្វាយ​ប៉ាត​ ឃុំ​រំដោះ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​នេះបើតាមការចុះផ្សាយរបស់គេហទំព័រអស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨នេះ។

តាមគេហទំព័រដដែលនេះ បានបញ្ជាក់ទៀតថា ​ជនជាតិ​វៀតណាម​ទាំង​ ៨​នាក់ដែលបានឃាត់ខ្លួននោះ ​រួម​មាន​៖​ ទី១-​ឈ្មោះ​ ផា​ម​ ទុង​ឡា​ម​ ភេទ​ប្រុស​,​ទី​២-​ឈ្មោះ​ឡេ​ គឹ​ម​ហ៊ាន​ ភេទ​ប្រុស​,​ទី​៣-​វូ​ ឌិ​ញ​ទៀប​ ភេទ​ប្រុស​,​ទី​៤-​ឈ្មោះ​ ង្វៀ​ង​ ហា​យ​ហុង​ ភេទ​ប្រុស​,​ទី​៥-​ឈ្មោះ​ វូ​ បាវ​ស្វាយ​ ភេទ​ប្រុស​,​ទី​៦-​ឈ្មោះ​ វូ​ ហុង​ភឿ​ង​ ភេទ​ប្រុស​,​ទី​៧-​ឈ្មោះ​ង្វៀ​ង​ ងុ​ក​ហ៊ី​វ​ ភេទ​ប្រុស​,​ទី​៨-​ឈ្មោះ​ដាវ​ វ៉ា​ន់ខា​ ភេទ​ប្រុស​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

Share

ព័ត៌មានទាក់ទង

Image