en     km
en     km

មេដឹកនាំវេណេហ្សូអេឡាទំនងបាក់មុខខ្លាំងនៅឯមហាសនិ្នបាតUNខណៈត្រាំនិងមេដឹកនាំឯទៀតវាយប្រហារករណីសិទិ្ធមនុស្ស  

Share

ខណៈប្រទេសកាណាដានិង ៥ប្រទេសទៀតនៃទ្វីបអាមេរិកខាងត្បូងចុះហត្ថលេខាបញ្ជូនជូនរបបលោកប្រធានាធិបតីវេណេហ្សូអេឡាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិI CC ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិឯនោះវិញ លោកប្រធានា ធិបតីអាមេរិក ដូណាល់ត្រាំ និងមេដឹកនាំប្រទេសឯទៀតបានឡើងវាយប្រហារលោក ម៉ាឌូរ៉ូ ថា កំពុងដឹកនាំប្រទេសពោរពេញដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក ត្រាំ គំរាម ថា របបរបស់លោក ម៉ាឌូរ៉ូ នឹងត្រូវបញ្ច​ប់យ៉ាងងាយដោយការធ្វើរដ្ឋប្រហារ។

អត្ថបទនេះប្រែសម្រួលដោយ លោកនួន បូរិន!

ទោះជា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបីវេណេហ្សូអេឡាមិនមានវត្តមាននៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលកំពុងប្រព្រឹត្តនៅពេលនេះក៏ដោយតែមេដឹកនាំនៃប្រទេសមួយដែលហែកហួរដោយការរំលោភសិទ្ធិមនុស្សនេះក៏អាចរងភាពអាម៉ាស់ដែរដោយសារលោក ដូណាល់ត្រាំ ប្រធា នាធិបតីអាមេរិកនិងមេដឹកនាំប្រទេសដទៃទៀតបានឡើងវាយប្រហារលោកនៅក្នុងចំណោមវត្តមានមេដឹកនាំរាប់រយនាក់មកចូលរួមប្រជុំមហា សន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ កញ្ញានេះ។  

សុន្ទរកថារបស់ លោកត្រាំ បានថ្លែងសរសើរមេដឹកនាំប្រទេសមួយចំនួនក្នុងនោះលោកបាននិយាយចំឈ្មោះមេដឹកនាំប្រទេសអារ៉ាប់ប៊ីសាវអូឌិត ​ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រីណារិនឌ្រាមូឌី ដែលលោកត្រាំថា ប្រទេសទាំងនេះបានចូលរួមជាមួយអាមេរិកក្នុងសង្រ្គាមទណ្ឌកម្មប្រឆាំងរបបនៃប្រទេសវេណេហ្សូអេឡា និងប្រទេសអៀរ៉ង់។

ករណីមេដឹកនាំវេណេហ្សូអេឡានេះ លោក ត្រាំ បាននិយាយថា របបនេះ នឹងងាយផ្ដួលរំលំដោយការធ្វើរដ្ឋប្រហារយោធា។

លោកបានថ្លែងដោយសេចក្ដីដើមដូចនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា៖«ថ្ងៃនេះ របបសង្គមនិយមបានធ្វើអោយប្រទេសមួយដែលសំបូរប្រេង បានជួបភាពរេចរិល ហើយបានទាញអោយពលរដ្ឋប្រទេសនេះ ធ្លាក់ចូលក្នុងភាពក្រីក្រ។ ករណីនេះយើងសុំអោយ មេដឹកនាំប្រទេសនានា ដែលមកជួបជុំគ្នានៅទីនេះ ចូលរួមជាមួយយើង អំពាវនាវអោយមានការស្ដារឡើងវិញ ប្រជាធិបតេយ្យនៅវេណេហ្សូអេឡា»។

ខណៈនេះដែរ សេតវិមានរបស់ លោកត្រាំ បានសម្រេចដាក់ទណ្ឌកម្មលើថា្នក់ដឹកនាំលោកម៉ាឌូរ៉ូ ជាច្រើននាក់ថែមទៀត ដោយបង្កកប្រាក់បើមាន នៅអាមេរិក ក្នុងនោះមានទាំងភរិយារបស់លោកម៉ាឌូរ៉ូផងដែរ។ វិធានការថ្មីនេះ គឺជាការបន្ថែមទៅលើ ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២៣ របស់ប្រទេសវេណេហ្សូអេឡា ដោយបង្កកទ្រព្យសម្បត្តិ ហើយហាមអ្នកជំនួញជាពលរដ្ឋអាមេរិកមានទំនាក់ទំនង​រកស៊ីជាមួយ។

ដោយឡែក នៅក្រៅមហាសន្និបាត មេដឹកនាំប្រទេសកាណាដា អាហ្សង់ទីន ឈីលី កូឡំប៊ី ប៉ារ៉ាហ្គាយ និង ប៉េរូ បានចុះហត្ថលេខាបញ្ជូនសំណើប្ដឹងទៅតុលាការព្រហម្មទណ្ឌអន្តរជាតិ ICC សុំឱ្យ បើកសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងរបប លោក ម៉ាឌូរ៉ូ ករណីរំលោភសិទ្ធិមនុស្សក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន CBC News ។

ដើម្បីការពារមុខមាត់របស់មេដឹកនាំខ្លួន  តំណាងរបស់លោក ម៉ាឌូរ៉ូ បានថ្កោលទោសលោកត្រាំ។ លោករដ្ឋមន្ត្រីការបរទេស Jorge Arreaza បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការថ្លែងរបស់លោកត្រាំ គឺជាការបំពេញចិត្តមួយនៃការជំរុញអោយមានរដ្ឋប្រហារយោធាប្រឆាំងលោកម៉ាឌូរ៉ូ ដែលនេះជាការជាការឈ្លានពានរដ្ឋាភិបាលរបស់លោក។

យ៉ាងណា ក៏ដោយ លោក ម៉ាឌូរ៉ូ បានបង្ហាញអារម្មណ៍ចង់ជួបលោកត្រាំដោយផ្ទាល់។ លោកបាននិយាយតាមកញ្ជក់ទូរទស្សន៍របស់វេណេហ្សូអេឡ នៅរដ្ឋធានីការ៉ាកាស ថា ការដាក់ទណ្ឌកម្មមកលើមន្ត្រីរបស់លោក គឺមិនមានប្រសិទ្ធភាពឡើយ។ លោកថា គ្រាន់តែជាការដាក់លើកទឹកចិត្ត ឬជារង្វាន់មួយសម្រាប់ក្រុមបដិវត្តន៍ប៉ុណ្ណោះ។

ប្រទេសវេណេហ្សូអេឡាកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ដោយសារប្រទេសទាំងនេះ មិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់ព្រោះតែការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភា ពុំមានវ​ត្តមានបេក្ខជនគណបក្សប្រឆាំង៕ ​

 

 

Share

Image
Image
Image