en     km
en     km

រដ្ឋមន្ត្រីក្រសួងបរិស្ថានថាការវិនិយោគត្រូវគិតដល់បរិស្ថាន

Share

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្តខេត្តកែប​ ដោយត្រូវគិតទៅលើបញ្ហាបរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការជម្រុញឱ្យមានការបង្កើតផែនការលើការវិនិយោគនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ កញ្ញា ម្សិលមិញ នៅទីស្ដីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹង និងធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ព្រមទាំងបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជម្រុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្តការវិនិយោគសេវាកម្មទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ រាល់ការវិនិយោគ អាជ្ញាធរពាក់ព័ន្ធ ត្រូវគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាត្រូវថែរក្សា អភិរក្សបរិស្ថានធម្មជាតិនៅតំបន់នេះឱ្យខានតែបាន៕

អត្ថបទ ៖ លោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image