loader

កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍយុវជនផ្ដោតសំខាន់លើសហគ្រិនភាព

ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈក្រសួងការងារ និងអង្គការសហប្រជាជាតិនឹងចាប់ផ្ដើមអភិវឌ្ឍ និងបណ្ដុះបណ្ដាលយុវជនដំណាក់កាលទី ២ ផ្ដោតសំខាន់លើសហក្រិនភាព។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារនៅថ្ងៃទី២៦ កញ្ញានេះ។

យោងតាមការចុះផ្សាយនេះបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី ៣ កម្ពុជា និង UN បានអនុម័តនូវផែនការសកម្មភាពជំហាន ទី២ ខណៈផែនការសកម្មភាពជំហានទី១ បានអនុវត្តន៍រួចមករយៈពេល ២ឆ្នាំ។

ក្នុងកិច្ចប្រជុំនេះមានវត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ កញ្ញាម្សិលមិញ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ​ លោក អ៊ិត សំហេង ថ្លែងថា ការបង្កើតកម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ជំហានទី២នេះ ផ្តោតលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។ ជាងនេះ ក៏មានការពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវចភាពក្រីក្រលំបាកជាដើម។

កម្មវិធីជំហានទី ២នេះ ក៏នឹងប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំ នៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយ អណក្ខរកម្មចំពោះកម្មករនិយោជិត និងបំណិនជីវិតតាមគ្រឹះស្ថានសិក្សាអបរ់រំក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារផងដែរ៕

អត្ថបទ៖ លោក សោម លាភ

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x