ភ្នំពេញ ៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសតែងតាំង អគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនោះ រួមមាន ៖ លោក អ៊ិន បូរ៉ា លោក ឆាយ គឹមខឿន និងលោក តេង សួន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក ។
សូមជម្រាបថា អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះ មានចំនួន ១៧រូប បន្ទាប់ពីនាយករដ្ឋមន្រ្ដីកម្ពុជាតែងតាំងអគ្គស្នងការរង ៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន ២០នាក់ ៕