en     km
en     km

អគ្គស្នងការនគរបាលជាតិប្រកាសតែងតាំង​អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្មី​ចំនួន​៣​រូប​

Share

ភ្នំពេញ​ ៖​ លោក​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ បានប្រកាសតែងតាំង​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្មី​ ចំនួន​៣​រូប​។​

​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ៣​រូប​ ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​នោះ​ រួម​មាន​ ៖​ លោក​ អ៊ិ​ន​ បូ​រ៉ា​ លោក​ ឆាយ​ គឹ​ម​ខឿន​ និងលោក​ តេ​ង​ សួន​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​  ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ បច្ចុប្បន្ន​ជា​ប្រធាន​សេនាធិការ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តេ​ង​ សួន​ បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​នក​របាល​ការពារ​ព្រំ​ដែនទឹក​ ។​

​សូម​ជម្រាប​ថា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បច្ចុប្បន្ន​នេះ​ មាន​ចំនួន​ ១៧​រូប​ បន្ទាប់​ពី​នាយករដ្ឋមន្រ្ដីកម្ពុជាតែងតាំង​អគ្គស្នងការ​រង​ ៣​រូប​បន្ថែម​ទៀត​នោះ​ គឺ​អគ្គស្នងការ​រង​ មាន​សរុប​ចំនួន​ ២០​នាក់​ ៕​

Share

Image
Image
Image