loader

មេដឹកនាំធ្វើរដ្ឋប្រហារនៅថៃទំនងបង្កើតបក្សមួយចូលរួមការបោះឆ្នោតខាងមុខ

នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា បានបង្ហើបថា លោកចាប់អារម្មណ៍នឹងជីវិតនយោបាយដែលធ្វើឱ្យអស់មន្ទិលអំពីមហិច្ឆតានយោបាយរបស់លោក ខណៈប្រទេសលោកត្រៀមរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ។ 

លោក ប្រាយុទ្ធ ចាន់អូចា ជាមេដឹកនាំរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សភឿថៃកាលពីខែឧសភា ឆ្នាំ២០១៤ បានបញ្ជាក់ថា សេចក្ដីស្រឡាញរបស់លោក គឺដើម្បីប្រទេសដែលធ្វើឱ្យលោកមានហេតុផលនៅពីក្រោយសេចក្ដីសម្រេចរបស់លោកដើម្បីចូលរួមនយោបាយ។ 

លោក ប្រាយុទ្ធ៖ «ពលរដ្ឋជាច្រើន ចង់អោយខ្ញុំផ្ដល់ចម្លើយ អំពីនយោបាយ។ សម្រាប់ខ្ញុំអាចឆ្លើយបានឥឡូវនេះ ថា ខ្ញុំចាប់អារម្មណ៍រឿងនយោបាយ»

លោកឧត្តមសេនីយ៍បញ្ចាក់បន្ថែមថានៅខាងមុខនេះ លោកនឹងប្រាប់សាធារជនអំពីសេចក្ដីរបស់លោក។ 

សម្រាប់ លោក ប្រាយុទ្ធ សូមអោយពលរដ្ឋរង់ចាំបន្តិច ព្រោះលោកកំពុងតែចង់ឃើញប្រតិកម្មពីគណបក្សនយោបាយដែរ។  

ក្នុងរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៃប្រទេសថៃបានចុះផ្សាយថា លោកប្រាយុទួ្ធនឹងបង្កើតបក្សនយោបាយមួយ ដើម្បីចូលរួមការបោះឆ្នោត ហើយលោកនឹងនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី។​ រយៈពេលបួនឆ្នាំហើយ ដែលរដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់ឧត្តមសេនីយរូបនេះដែលធ្វើឱ្យមជ្ឈដ្ឋានខ្លះបារម្ភថា រាជាណាចក្រនេះមិនអាចវិលទៅរកប្រព័ន្ធរដ្ខបាលស៊ីវិលបានឡើយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x