en     km
en     km

ប្រជាពលរដ្ឋ​ កម្មករ​ កម្ម​ការ​នី​អំពាវនាវ​កុំ​ឲ្យ​រថយន្ដឈ្នួល​ឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

Share

​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ពេល​ដែល​មាន​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំៗ​ម្ដងៗ​ រថយន្ដឈ្នួល​តែងតែ​ឡើងថ្លៃ​ឈ្នួល​យ៉ាង​គំហុក​។​ ការ​ឡើងថ្លៃ​ឈ្នួល​ខ្ពស់​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ទៅ​លើ​ឡាន​ឈ្នួល​ឬ​ឡានក្រុង​។​ អាស្រ័យ​ដោយ​ការ​សង្កេត​ឃើញ​នូវ​ទម្លាប់​មិនល្អ​នេះ​ ទើប​ប្រជាពលរដ្ឋ​ កម្មករ​ កម្ម​ការ​នី​ បាន​អំពាវនាវ​ ដល់​រថយន្ដឈ្នួល​ទាំងអស់​ កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ពេក​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូល​មក​ដល់​ ។​ ទាំង​មន្ដ្រីរាជការ​ ទាំង​កម្មករ​ កម្ម​ការ​នី​បាន​ឈប់​សម្រាក​ពី​ការងារ​ ហើយ​ត្រូវធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ ឬ​បងប្អូន​ សាច់ញាតិ​នៅ​ឯ​ស្រុក​កំណើត​រៀងៗ​ខ្លួន​។​

​ជា​រៀង​រាល់​ឆ្នាំ​ ខណៈ​ពេល​មាន​ពិធីបុណ្យ​បែប​នេះ​ តម្លៃ​ឡាន​ឈ្នួល​កាន់តែ​ឡើង​ខ្ពស់​មួយ​ទ្វេ​ជា​ពីរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ មានការ​ព្រួយបារម្ភ​ទៅ​លើ​ប្រាក់​ដែល​ត្រូវ​ចំណាយ​។​

​ជាក់ស្ដែង​ កញ្ញា​សៀ​ប​ ស្រី​ស្រស់​ ជាក​ម្មការ​នី​រោងចក្រ​មក​ពី​ខេត្តបាត់ដំបង​ ។​ កញ្ញា​និយាយ​ថា​ ថ្លៃ​ឈ្នួល​ឡាន​មាន​តម្លៃ​ថ្លៃ​ តែ​ប្រាក់ខែ​បាន​តិច​ មិន​អាច​គ្រប់គ្រាន់​ថ្លៃ​ឡាន​ និង​ត្រូវ​ទុក​លុយ​មួយ​ ចំនួន​ជូន​ដល់​ឪពុក​ម្ដាយ​ថែម​ទៀត​។​

taxi-pchum-ben

​ស្រី​ស្រស់​និយាយ​ថា​ ថ្លៃ​ឈ្នួល​ឡាន​មានការ​ឡើងថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​កញ្ញា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ព្រោះថា​ ប្រាក់ខែ​ដែល​បើក​មក​បាន​តិច​តូច​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ត្រូវ​ចំណាយ​ទៅ​លើ​ឡាន​ឈ្នួល​ ថែម​ទៀង​។​ កញ្ញា​ថា​ ថ្លៃ​ឈ្នួល​ឡាន​ក្នុង​ថ្ងៃ​ធម្មតា​តម្លៃ​តែ​៣០០០០​រៀល​ តែ​នៅ​ពេល​ថ្ងៃ​បុណ្យ​ មក​ដល់​ តម្លៃ​ឡាន​ឡើង​ខ្ពស់​ជាង​ពាក់កណ្ដាល​គឺ​៥០០០០​ទៅ​៦០០០០​រៀល​ឯណោះ​។​ «​ខ្ញុំ​មក​ពី​ធ្វើការ​ខាង​រោងចក្រ​ដែរ​ទេ​បង​ ភ្ជុំ​ហ្នឹង​ព្រោះ​អី​ពួក​ខ្ញុំ​អត់​សូវ​បាន​លុយ​ប៉ុន្មាន​ទេ​ ដល់​ ពេល​ឡានក្រុង​ឡើងថ្លៃ​ចឹ​ង​ ពួក​ខ្ញុំ​ពិបាក​ ។​ ព្រោះ​អី​យើង​អត់​សូវ​មាន​លុយ​ ដល់​ពេល​គេ​យក​ថ្លៃ​ចឹ​ង​ យើង​មាន​លុយ​ឯណា​ឲ្យ​ប៉ា​ម៉ែ​នៅផ្ទះ​ ។​ ហើយ​ណាមួយ​និយាយ​ទៅ​ពិបាក​ដែរ​ហ្នឹង​ណា៎​!​ ឡានក្រុង​គាត់​ឡើងថ្លៃ​ពេក​ ។​ ថ្ងៃ​ធម្មតា​ តា​៣០០០០​គត់​ទេ​ ដល់​ថ្ងៃ​បុណ្យ​ថ្ងៃ​ទាន​ចឹ​ង​៥​ម៉ឺន​ ៦​ម៉ឺន​ឡើង​ពាក់កណ្ដាល​ ព្រោះ​អី​ពេល​ដែល​យើង​បើក​លុយ​ហ្នឹង​ យើង​អត់​សូវ​មាន​លុយ​ ណា​ឲ្យ​ឡានក្រុង​ប៉ុន្មាន​ទេ​»​។​

​កញ្ញា​សំណូមពរ​ ឲ្យ​ម្ចាស់​ឡានក្រុង​បញ្ចុះតម្លៃ​ថ្លៃ​ឈ្នួល​កុំ​ឲ្យ​យក​ថ្លៃ​ខ្លាំង​ពេក​ ព្រោះ​អ្នកធ្វើការ​ ទាំងអស់​បាន​ប្រាក់ខែ​តិច​តូច​ប៉ុណ្ណោះ​។​ «​សំណូមពរ​ឲ្យ​មា្ច​ស់​ឡានក្រុង​ហ្នឹង​បញ្ចុះតម្លៃ​ខ្លះ​ផង​បង​ កុំ​ឲ្យ​ឡើងថ្លៃ​ខ្លាំង​ពេក​ ព្រោះ​អី​ដល់​ពេល​គ្នា​បើក​លុយ​ហ្នឹង​ គ្នា​ក៏​អត់​សូវ​មាន​លុយ​ប៉ុន្មាន​ដែរ​ ព្រោះ​អី​គ្នា​ធ្វើការ​។​ សំណូមពរ​ឲ្យ​គាត់​ បញ្ចុះតម្លៃ​បន្ដិច​ផង​បង​»​។​

ចំណែកឯ​កញ្ញា​ស្រី​ ណិ​ច​ មក​ពី​ខេត្តបាត់ដំបង​ បាន​និយាយ​ថា​ នៅ​ពេល​ភ្ជុំបិណ្ឌ​ម្ដងៗ​ រថយន្ដ​ តែងតែ​ឡើងថ្លៃ​ គឺ​ចាប់តាំងពី​បិណ្ឌ​មួយ​រហូត​ដល់​ភ្ជុំ​ធំ​។​ កញ្ញា​ថា​ នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ កញ្ញា​ជិះឡាន​ពី​បាត់ដំបង​មក​ទីក្រុង​ភ្នំពេញ​តម្លៃ​តែ​២៥០០០​ប៉ុណ្ណោះ​ តែ​ថ្ងៃ​បុណ្យ​មក​ដល់​ ឡាន​ឈ្នួល​ឡើង​រហូត​ដល់​ទៅ​ ៣៥០០០​រៀល​ ។​ កញ្ញា​ថា​ ការ​ឡើងថ្លៃ​ឈ្នួល​រថយន្ដ​នេះ​គឺ​អាច​ឡើង​រហូត​ដល់​ទៅ​ ៦០%​ទៅ​៧០%​ឯណោះ​។​

​កញ្ញា​បន្ថែម​ថា​ កញ្ញា​ត្រូវ​ចំណាយ​អស់​ច្រើន​ទៅ​លើ​ថ្លៃ​រថយន្ដឈ្នួល​ និង​ត្រូវ​ចំណាយ​ទៅ​លើ​ បុណ្យ​ភ្ជុំ​ថែម​ទៀត​។​ កញ្ញា​ថា​ ថ្លៃ​ឈ្នួល​ឡាន​ក្នុង​ថ្ងៃ​ធម្មតា​ ខុស​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​រហូត​ដល់​ទៅ​ ១​ម៉ឺន​ទៅ​១​ម៉ឺន​៥​ពាន់​រៀល​ «​ពេល​ភ្ជុំបិណ្ឌ​ចឹ​ង​ឡើងថ្លៃ​ ដូច​ថា​ពី​បិណ្ឌ​មួយ​ រហូត​ដល់​ភ្ជុំ​ចឹ​ង​ឡើងថ្លៃ​ប្រហែលជា​ ដូច​ជា​ខ្ញុំ​ជិះ​មក​ពី​បាត់ដំបង​ពេល​មុន​ភ្ជុំ​ហ្នឹង​២៥០០០​អីហ្នឹង​ ឥឡូវ​ឡើង​៣​ម៉ឺន​៥​ពាន់​ ឬ​៣​ម៉ឺន​៣​ពាន់​អីចឹង​ ។​ ពេល​ជិត​គៀក​ភ្ជុំ​មែនទែន​ ក៏​ឡើង​ដល់​១០​ដុល្លារ​ហ្មង​អ​ញ្ចឹ​ង​។​ ការ​ឡើង​វា​ជិត​ចង់​ថា​៦០%​ទៅ​៧០%​ ។​ និយាយ​ទៅ​ពិបាក​ ក្នុង​ការ​ដូច​ខ្ញុំ​ទៅ​បី​នាក់​ចឹ​ង​គ្រាន់​សំបុត្រ​ឡាន​អំមិញ​អស់​ដប់​ម៉ឺន​បាត់​ហើយ​ ។​ អ​ញ្ចឹ​ង​ក្នុង​ការ​ចំណាយ​ទៅ​ភ្ជុំ​ផង​អី​ផង​ ហើយ​ចំណាយ​ថ្លៃ​ឡាន​ផង​ វា​អស់់​ច្រើន​មែនទែន​ ។​ ខុស​គ្នា​មើល៍​ ប្រហែលជា​ ១​ម៉ឺន​ទៅ​១​ម៉ឺន​៥​ពាន់​ ។​ ថ្ងៃ​ធម្មតា​ ២​ម៉ឺន​៥​ពាន់​ ឬ​២​ម៉ឺន​៣​ពាន់​ បើ​មក​ពី​បាត់ដំបង​តែ​២​ម៉ឺន​៣​ពាន់​ទេ​ តែ​ពេល​ទៅ​វិញ​២​ម៉ឺន​៥​ពាន់​ចឹ​ង​ណា៎​»​។​

taxi-pchum-ben-01​រីឯ​អ្នកស្រី​ យុគ​ លៀង​ មក​ពី​ខេត្តស្វាយរៀង​បាន​និយាយ​ថា​ អ្នកស្រី​ទៅ​លេង​កូន​នៅ​ ឯ​ខេត្តពោធិ៍សាត់​ តែ​អ្នកស្រី​មាន​លុយ​តិចតួច​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ទិញ​ឥ​វ៉ា​ន់​ផ្ញើរ​ចៅ​ផង​ ថែម​ ទាំង​ថ្លៃ​ឡាន​ក៏​ឡើងថ្លៃ​ទៀត​។​ អ្នកស្រី​ថា​ កាលពីមុន​ថ្លៃ​ឡាន​តម្លៃ​តែ​២​ម៉ឺន​រៀល​ តែ​ឥឡូវ​ ឡើង​ រហូត​ដល់​ទៅ​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​។​ អ្នកស្រី​សំណូមពរ​ កុំ​ឲ្យ​រថយន្ដឈ្នួល​ដំឡើង​ថ្លៃ​ ច្រើន​ពេក​ ព្រោះ​អ្នកស្រី​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​នោះ​ទេ​ «​អ៊ំ​នេះ​មាន​លុយ​បន្ដិចបន្ដួច​ ហើយ​ទៅ​លេង​កូន​ហ្នឹង​ណា៎​!​ ហើយ​វា​អត់​លុយ​អត់​កាក់​ហើយ​ឡាន​ឡើងថ្លៃ​ ហើយ​មានអី​ទិញ​អីវ៉ាន់​ឲ្យ​ចៅ​ ផ្ញើ​ឲ្យ​ចៅ​ឲ្យ​អី​ហះ​!​ ទៅ​លេង​កូន​ នៅ​ពោធិ៍សាត់​លើក​មុន​តែ​២​ម៉ឺន​ទេ​ណា៎​!​ ឥឡូវ​ឡើង​ដល់​៣​ម៉ឺន​ ៤​ម៉ឺន​ ហើយ​អ៊ំ​ពិបាកចិត្ត​ដែរ​ហ្នឹង​ណា៎​!​ ធ្វើ​ម៉េច​មក​វិញ​មិនដឹង​បាន​លុយកាក់​ពី​ណា​មក​វិញ​ ។​ ណែ៎​អត់​មាន​ថា​ចុះ​អី​ លឺ​ថា​ចុះ​ មាន​ចុះ​អី​ មាន​តែ​ឡើង​ទៀត​។​ អ៊ំ​ពិបាកចិត្ត​កន្លែង​ហ្នឹង​ ។​ សំណូមពរ​កុំ​ឲ្យ​ឡើងថ្លៃ​ច្រើន​ពេក​ ឲ្យ​ល្មម​បាន​ហើយ​ អ៊ំ​អត់​លុយ​»​។​

​ដោយឡែក​ម្ចាស់​រថយន្ដឈ្នួល​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​គឺ​លោក​ សុខ​ នី​ ដែល​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ ទៅ​ទីក្រុង​បា​វិត​ បាន​និយាយ​ថា​ នៅ​ថ្ងៃ​ធម្មតា​ លោក​យក​តម្លៃ​តែ​១​ម៉ឺន​៥​ពាន់​រៀល​តែ​ប៉ុណ្ណោះ​ តែ​សម្រាប់​ថ្ងៃ​បុណ្យ​វិញ​ តម្លៃ​ឈ្នួល​អាច​មានការ​ឡើងថ្លៃ​២​ម៉ឺន​រៀល​ «​ខ្ញុំ​ឡើង​តើ​!​ ម្នាក់​សុំ​គេ​៥​ពាន់​ ព្រោះ​ឡាន​មក​ទទេ​ ក្នុង​ម្នាក់​ចឹ​ង​ដូច​ថា​ថ្ងៃ​ធម្មតា​ចឹ​ង​ យក​គេ​ ១​ម៉ឺន​៥​ពាន់​ ដល់​ពេល​ខែ​បុណ្យ​ទាន​ចឹ​ង​ខ្ញុំ​សុំ​គេ​២​ម៉ឺន​ហ្នឹងហើយ​ ព្រោះ​ឡាន​យើង​ទទេ​ ខែ​បុណ្យ​ខែ​ទាន​គេ​អង្គុយ​ក៏​គេ​មិន​ថា​អី​ដែរ​ ។​ បាទ​ សម្ដេច​ប្រកាស​កុំ​ឲ្យ​ឡើងថ្លៃ​ យើង​សុំ​គេ​ទៅ​ បើ​បាន​បាន​ បើ​គេ​មិន​ឲ្យ​អត់​ទៅ​ បើ​គេ​មាន​អ៊ី​វ៉ា​ន់​ច្រើន​ចឹ​ង​ បើ​សុំ​គេ​២០០០០​តើ​ សុំ​អីវ៉ាន់​ចឹ​ង​តើ​ តម្លៃ​ធម្មតា​១៥០០០​ ,២០០០០​តឹង​អ៊ី​វ៉ា​ន់​ចឹ​ង​តើ​ដូច​គេ​ដាក់​លើ​តុ​លើ​អីចឹង​ណា​»​។​

​លោក​បន្ថែម​ថា​ ការ​ឡើងថ្លៃ​ឈ្នួល​នេះ​គឺ​ដោយសារ​ភ្ញៀវ​មាន​អ៊ី​វ៉ា​ន់​ច្រើន​ ទើប​លោក​ត្រូវ​គិតថ្លៃ​ អ៊ី​វ៉ា​ន់​បន្ថែម​។​ លោក​ថា​ បើ​មិន​មានការ​ឡើងថ្លៃ​ឈ្នួល​ គឺ​មិន​ចំណេញ​ ព្រោះថា​នៅ​ពេល​ដឹក​អ្នកដំណើរ​នៅ​តាម​ផ្លូវ​ ត្រូវ​បង់​ឲ្យ​ប៉ូ​លី​ស​ស្ទើរ​គ្រប់កន្លែង​ ដោយ​ក្នុង​មួយ​កន្លែង​ត្រូវ​បង់​តម្លៃ​ ១​ម៉ឺន​រៀល​ «​ប៉ូ​លី​ស​តាម​ផ្លូវ​ច្រើន​ណាស់​ សម្ដេច​ប្រកាស​ឲ្យ​ប៉ូ​លី​ស​ចាប់​ឡាន​ហើយ​ឥឡូវ​ ដល់​ពេល​ចឹ​ង​ឡាន​ គ្នា​ឡាន​គ្មាន​លុយ​ទេ​ បង់​ឲ្យ​ប៉ូ​លី​ស​ទេ​ ប៉ូ​លី​ស​មួយ​កន្លែង​១​ម៉ឺន​ មួយ​កន្លែង​១​ម៉ឺន​ចឹ​ង​ ងាប់​ហើយ​ឡាន​វេទនាណាស់​»​។​

​រីឯ​លោក​ញ៉េវ​ ជា​អ្នក​រត់​ឡាន​ឈ្នួល​នៅ​ផ្សារ​ដើម​គរ​ឯណេះ​វិញ​ លោក​ថា​ បើសិនជា​មាន​អ្នក​ជិះ​ ច្រើន​ ហើយ​ខ្វះ​ឡាន​ តម្លៃ​ឡាន​អាច​ឡើងថ្លៃ​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​។​ ​លោក​ថា​ ការ​ឡើងថ្លៃ​ឈ្នួល​រថយន្ដ​នៅ​ពេល​ភ្ជុំ​វា​មិន​បាន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ គឺ​ប្រាក់​ ចំណូល​ដែល​បាន​ នៅ​ចាញ់​ថ្ងៃ​ធម្មតា​នៅឡើយ​ ពីព្រោះ​ថា​ ត្រូវ​ផាត់​ថ្លៃ​ប្រេងសាំង​ថែម​ទាំង​ ត្រូវ​បង់ថ្លៃ​បេនឡាន​ ហើយនឹង​ថ្លៃ​អាហារ​ គឺ​ប្រាក់​នៅ​សល់​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​ «​វា​អត់​ទៀង​!​សំខាន់​កាលណា​អ្នក​ជិះ​ កាលណា​មាន​អ្នក​ជិះ​ច្រើន​ខ្វះ​ឡាន​ជិះ​ អា​នឹង​យើង​អាច​ ឡើងថ្លៃ​ព្រោះ​យើង​ទៅ​ចឹ​ង​ ឧបមា​ថា​ យើង​ដឹក​គេ​ សុំ​គេ​ម្នាក់​បាន​២០០០០​ ។​ ឧទាហរណ៍​ទេ​ណា​ ២០០០០​យើង​ដឹក​ដល់​ទៅ​៨​នាក់​ ៩​នាក់​ទាំង​តា​កុង​ ។​ ៩​នាក់​ទាំង​តា​កុង​ ៨​នាក់​នឹង​វា​បាន​ ១៦​ម៉ឺនៗ​ផាត់​ប្រេង​នឹង​៥០០០០​នៅ​សល់​តា​១១​ម៉ឺន​ទេ​ ។​ ១១​ម៉ឺន​បេន​យក​អស់​២០០០០​ទៀត​ សល់​តា​៩០០០០​ទេ​ ថ្លៃ​តា​កុង​បាយ​អស់​១០០០០​ទៀត​ នៅ​សល់​៨០០០០​អ​ញ្ចឹ​ង​ចាញ់​ថ្ងៃ​ធម្មតា​ទេ​»​។​

​ថ្មីៗ​នេះ​ លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ បាន​អំពាវនាវ​ដល់​អ្នក​រត់​ឡាន​ឈ្នួល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​ ជា​ហេតុ​ធ្វើ​ឲ្យ​បន្ថែម​ចំណាយ​ច្រើន​សម្រាប់​ កម្មករ​ កម្ម​ការ​នី​ សិស្ស​និស្សិត​ ដែល​ត្រូវធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ «​ឲ្យ​តែ​ដល់​ពេល​បុណ្យ​ទាន​ការ​ធ្វើ​ដំណើរ​ឡើងថ្លៃ​ហ្មង​ អ​ញ្ចឹ​ង​អំពាវនាវ​ទុក​ឲ្យ​ហើយ​ ព្រោះ​ឆ្នាំ​ ហ្នឹង​ខ្ញុំ​អត់​បាន​នៅ​ភ្ជុំ​នៅ​ស្រុក​ខ្មែរ​ទៀត​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ យោង​ទៅ​លើ​ស្មារតី​គិត​គួរ​ចំពោះ​ប្រជាពលរដ្ឋ​ ជា​ពិសេស​កម្មករ​ កម្ម​ការ​នី​ សិស្ស​និស្សិត​ ដែល​រៀន​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ត្រូវ​ ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិកំណើត​ ដើម្បី​ចូលរួម​ភ្ជុំបិណ្ឌ​ហក​ គឺ​វា​ត្រូវ​ចំណាយ​ខ្ពស់​ទៅ​លើ​អា​តម្លៃ​ នៃ​ការ​ធ្វើ​ដំណើរ​តាម​រយ​:​ការ​តម្លើង​ថ្លៃ​ស្រេច​ចិត្ត​របស់​រថយន្ដឈ្នួល​ទាំងឡាយ​»៕

Share

Image
Image
Image