loader

ប្រាំ​សំណួរ​ដែល​អ្នក​ត្រូវ​ឆ្លើយ​ មុន​នឹង​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី

relationship

រដូវក្ដៅ​ត្រូវ​បាន​បញ្ចប់​ ហើយ​រដូវរងា​ក៏​មក​ដល់​។​ រដូវរងា​ ពិត​ណាស់​គឺជា​រដូវ​ដ៏​អស្ចារ្យ​សម្រាប់​ទំនាក់ទំនង​ស្នេហា​ ប៉ុន្តែ​ទំនាក់ទំនង​នោះ​អាច​នឹង​បរាជ័យ​ ប្រសិនបើ​អ្នក​មិន​មាន​ហេតុផល​ត្រឹមត្រូវ​។​

​បើសិនជា​អ្នក​អាច​ឆ្លើយ​នូវ​សំណួរ​ទាំង​ ៥​ នេះ​បាន​ត្រឹមត្រូវ​ នោះ​អ្នក​មិន​ចាំបាច់​នូវ​ណាត់ជួប​ឬ​មាន​ដៃគូ​ស្នេហា​ឡើយ​។​ អ្នក​អាច​ទិញ​អារ​រងា​មួយ​ឬ​ក៏​ពីរ​ដើម្បី​រក្សា​កម្ដៅ​ឬ​ភាព​កក់ក្ដៅ​សម្រាប់​ខ្លួន​អ្នក​។​

1.​ ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ជា​ខ្ញុំ​?
​នៅ​ពេល​ដែល​មនុស្ស​គិត​ថា​ការ​បន្ថែម​វត្តមាន​នរណា​ម្នាក់​ក្នុង​ជីវិត​របស់​ពួក​គេ​ វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​
នោះ​ទំនាក់ទំនង​ក៏​អាច​បរាជ័យ​បានដែរ​។​ ប៉ុន្តែ​ សូម​ជំនួស​មក​វិញ​ដោយ​ការ​ផ្ដោតអារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ខ្លួន​អ្នកមាន
​ភាព​ប្រសើរ​ឡើង​។​ បើ​ទោះជា​ការ​ស្វែងរក​មនុស្ស​ពិសេស​ម្នាក់​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ តែ​អ្នក​មិន​ត្រូវ​អាស្រ័យ​លើ​វា​ទាំង​អស់នោះ​ទេ​។​

​ដៃគូ​ស្នេហា​មិនមែន​ជា​ដំណោះស្រាយ​បញ្ហា​របស់​អ្នក​ឡើយ​។​ ដៃគូ​របស់​អ្នក​ ជា​ទូទៅ​តែង​នៅ​ក្បែរ​អ្នក​។​ ពេល​ខ្លះ​វា​អាច​ទៅ​រួច​ក្នុង​ការ​ស្វែង​យល់​ពី​ខ្លួន​អ្នក​ នា​ពេល​ដែល​អ្នក​កំពុង​សម្លឹង​ឃើញ​នរណា​ម្នាក់​។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ជា​ធម្មតា​អ្នក​អាច​ដឹង​ពី​ខ្លួន​អ្នក​ល្អ​បំផុត​បាន​ ពេល​ដែល​អ្នក​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់​។​

​នេះ​ជា​ហេតុផល​ដែល​ «​វា​មិនមែន​ជា​អ្នក​ តែ​វា​ជា​ខ្ញុំ»​ ។​ យើង​ឆាប់​មាន​ទំនាក់ទំនង​ស្នេហា​ មុន​ពេល​យើង​យល់​ពី​ខ្លួនឯង​ អាច​នាំ​ឱ្យ​យើង​ឆាប់​បញ្ចប់​នូវ​ស្នេហា​មួយ​នេះ​ ពីព្រោះ​តែ​យើង​យើង​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទំនាក់ទំនង​មួយ​នេះ​នៅឡើយ​។​  ដំណើរ​ជីវិត​របស់​យើង​ មិនមែន​ការ​ធ្វើ​ដំណើរ​ម្នាក់ឯង​ដ៏​វែង​ឆ្ងាយ​នោះ​ទេ​ តែ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ថា​ អ្នក​ត្រូវ​ឆ្លងកាត់​បទ​ពិសោធឱ្យ​រឹង​មាំ​ជា​មុន​សិន​ មុន​ពេល​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​ជាមួយ​នរណា​ម្នាក់​ទៀត​។​

2.​ ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ ហើយ​ត្រូវ​រក្សា​ទំនាក់ទំនង​នោះ​ឱ្យ​បាន​?
​ភ្នែក​របស់​យើង​គឺ​ឃ្លាន​ជាង​ក្រពះ​របស់​យើង​ទៅ​ទៀត​។​ ដើម្បី​ទទួល​បាន​ភាព​រុងរឿង​ យើង​ត្រូវ​ដឹង​ថា​ ដំណើរ​ជីវិត​គឺ​ត្រូវ​មានការ​តស៊ូ​។​ មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ដឹង​ បាន​គឺ​បទ​ពិសោធ​តស៊ូ​ពី​មុន​មក​។​ ប្រសិនបើ​អ្នក​មិន​ធ្លាប់​មាន​បទ​ពិសោធ​មក​ទេ​ អ្នក​អាច​ពិបាក​ក្នុង​ការ​រក្សា​ទំនាក់ទំនង​នោះ​ ឬ​ក៏​មិន​អាច​រក្សា​នូវ​ទំនាក់ទំនង​នោះ​ទៀត​ក៏​ថា​បាន​។​ ខ្ញុំ​សុំ​ទោស​ដែល​ប្រាប់​អ្នក​តាម​ត្រង់​ តែ​វា​ជា​ការ​ពិត​។​

​ទំនាក់ទំនង​មួយ​អាច​ចាប់ផ្តើម​បាន​ លុះត្រា​ណា​អ្នកចេះ​សម្របសម្រួល​ និង​ការ​លះបង់​ ហើយ​និង​មាន​ឆន្ទៈ​ធ្វើ​វា​ឡើង​ នោះ​ទើប​អ្នក​អាច​រក្សា​ទំនាក់ទំនង​បាន​ល្អ​។​

3.​ តើ​ខ្ញុំ​ស្រឡាញ់​ខ្លួនឯង​ ឬ​ក៏​ខ្ញុំ​កំពុង​តែ​ពឹងផ្អែក​ក្ដី​ស្រឡាញ់​របស់​ដៃគូ​ខ្ញុំ​ ដែល​មាន​ចំពោះ​ខ្ញុំ​?
​មនុស្ស​យើង​ត្រូវការ​នូវ​ក្ដី​ស្រឡាញ់​និង​មេត្តាធម៌​។​ បើ​មិន​មាន​វា​ ជីវិត​យើង​គឺ​គ្មាន​ន័យ​ គ្មាន​ភាព​រីករាយ​ និង​គ្មាន​ភាព​ពេញលេញ​ទេ​។​ យើង​ត្រូវការ​ស្នេហា​ដើម្បី​ឱ្យ​មាន​អារម្មណ៍​ថា​យើង​ជា​មនុស្ស​ល្អ​។​ ខ្ញុំ​ដឹង​ថា​មូលដ្ឋាន​របស់​វា​គឺ​យ៉ាងណា​
ប៉ុន្តែ​អ្នក​គ្រប់​គ្នា​នៅ​លើ​លោក​នេះ​ មាន​អារម្មណ៍​បែប​នេះ​។​

​បញ្ហា​គឺ​ត្រង់​ថា​យើង​មិន​ចាំបាច់​គិត​ថា​ខ្លួន​យើង​ល្អ​ស្អាត​អី​ពេក​នោះ​ទេ​។​ អ្នកខ្លះ​ជឿ​ថា​ពួក​គេ​សាង​នូវ​កំហុសឆ្គង​ គិត​ថា​
ខ្លួនឯង​អាក្រក់​ ឬ​គិត​ថា​ខ្លួន​ជា​មនុស្ស​មិនល្អ​ តែ​អ្នក​ទាំងនេះ​នៅ​តែ​ត្រូវការ​នូវ​ក្ដី​ស្រឡាញ់​ដោយ​ខាន​ពុំ​បាន​។​ ដរាបណា
​អ្នករៀន​ស្រឡាញ់​ខ្លួន​អ្នកជា​មុន​សិន​ នោះ​អ្នក​នឹង​មិន​អាច​ស្វែងរក​នូវ​ស្នេហា​បាន​ទេ​។​ វា​គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​។​

​អ្នក​អាច​មិន​ទុកចិត្ត​ខ្លួនឯង​ដោយ​គិត​ថា​នរណា​ម្នាក់​អាច​ស្រឡាញ់​អ្នក​ ពេល​ដែល​អ្នក​មិន​​ទាំង​បាន​​ស្រឡាញ់​​ខ្លួន​អ្នកផង​។​
ខ្ញុំ​ផ្ទាល់​ធ្លាប់​ជួប​ប្រទះ​រឿង​នេះ​ ហើយ​វា​ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ​។​

4.​ តើ​ខ្ញុំ​ស្ថិត​ក្នុង​ទំនាក់ទំនង​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​ឬ​?
​មនុស្ស​មួយ​ចំនួន​ស្រឡាញ់​គ្នា​ ព្រោះ​គិត​ថា​វា​ជា​រឿង​ដែល​ត្រូវធ្វើ​ ឯ​អ្នកខ្លះ​គិត​ថា​ស្រឡាញ់​គ្នា​ព្រោះ​មានការ​ធុញទ្រាន់​ ហើយ​អ្នកខ្លះ​មាន​ស្នេហា​ព្រោះតែ​ចំណង់​ផ្លូវភេទ​ ហើយ​គិត​ថា​ទំនាក់ទំនង​ស្នេហា​នេះ​ គឺជា​មធ្យោបាយ​ល្អ​បំផុត​ដែល​បំពេញតម្រូវការ​ទាំងនោះ​។​ ហើយ​មនុស្ស​យើង​ណាត់ជួប​គ្នា​ដោយសារ​ហេតុផល​ជា​ច្រើ​យ​មិន​អាច​គណនា​បាន​។​

​អ្នក​មិន​ចាំបាច់​ជឿជាក់​ ១០០%​ ចំពោះ​ការ​ជ្រើសរើស​របស់​អ្នក​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ជឿ​ថា​នឹង​មានឱកាស​ល្អ​ ដែល​នាំ​មក​ឱ្យ​​​នូវ​មនុស្ស​ពិសេស​ដែល​អ្នក​ស្រមៃ​ចង់បាន​។​ ទំនាក់ទំនង​កើតឡើង​ដើម្បី​ឱ្យ​ជីវិត​អ្នកមាន​ភាព​ប្រសើរ​ឡើង​ មាន​ភាព​រីករាយ​ និង​មាន​ភាព​ពេញលេញ​សម្រាប់​ជីវិត​។​ ​ចូរ​ចាំ​ថា​ ការ​ចង់បាន​ស្នេហា​ដើម្បី​បំភ្លេច​សង្សារ​​ចាស់​របស់​អ្នក​ ឫ​ហេតុផល​ផ្សេង​ទៀត​ក្រៅពី​ចង់បាន​ស្នេហ៍​ពិត​ ជា​រឿង​ខុសឆ្គង​។​

5.​ តើ​ដៃគូ​ខ្ញុំ​ស្ថិត​ក្នុង​ទំនាក់ទំនង​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​ឬ​?
​រឿងរ៉ាវ​ផ្សេងៗ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​។​ ការ​គិត​ និង​ទំនាក់ទំនង​ស្នេហា​ក៏​ជា​ផ្នែក​មួយ​នៃ​ជីវិត​។​ ជីវិត​ និង​ស្នេហា​ មាន​ភាព​សាមញ្ញ​ ប្រសិនបើ​មនុស្ស​ពីរ​នាក់​មាន​ចំណង់​ចំណូលចិត្ត​ និង​ដំណើរ​ជីវិត​ដូច​គ្នា​។​ យើង​អាច​ឈឺចាប់​ និង​បង្ហូរទឹកភ្នែក​បាន​ ប៉ុន្តែ​ការ​ពិត​ វា​មិន​អ​ញ្ចឹ​ង​ទេ​ មនុស្ស​ពីរ​នាក់​មិន​អាច​មានការ​គិត​ដូច​គ្នា​ទាំងស្រុង​នោះ​ទេ​។​

​ទោះជា​អ្នក​អស្ចារ្យ​ប៉ុណ្ណា​ ឬ​ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច​ប៉ុណ្ណា​ តែបើ​ដៃគូ​របស់​អ្នក​មិន​មាន​អារម្មណ៍​ដូច​គ្នា​ នោះ​ការ​រក្សា​ទំនាក់ទំនង​ស្នេហា​ក៏​មិន​បាន​ល្អ​ដែរ​។​ ខ្ញុំ​ប្រាថ្នា​ថា​អាច​ប្រាប់​អ្នក​ពី​រឿងរ៉ាវ​ផ្សេងៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ទៅ​ចុះ​។​

​ចុង​ក្រោយ​ ខ្ញុំ​ដឹង​មនុស្ស​ពីរ​នាក់​ ទោះជា​ពួក​គេ​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ក៏​នៅ​តែ​អាច​បែក​គ្នា​បាន​ដែរ​។​ វា​មិនមែន​ជា​កំហុស​របស់​អ្នក​ឬ​របស់​ដៃគូ​របស់​អ្នក​នោះ​ទេ​ តែ​វា​ប្រៀប​ដូច​ជា​សន្លឹក​បៀរ​ដែល​ត្រូវ​បាន​គេ​ចែក​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោយ​៖ សេង វិបុល /​ ប្រភព​៖ Elitedaily

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x