en     km
en     km

ប្រធានគ.ជ.បសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតកាន់តែប្រសើរ

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានវាយតម្លៃទៅលើការបោះឆ្នោតកន្លងមកមានភាពល្អប្រសើរ ដោយសារមានការចូលរួមពីភាគីពាក់ព័ន្ធ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ១៨ កញ្ញានេះ។

តាមរយៈកិច្ចប្រជុំជាមួយភាគីទាំងអស់ ធ្វើឡើងនៅថ្ងៃទី១៨កញ្ញានេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយបានចូលរួមបម្រើជាតិ អស់ពីចិត្តថ្លើម ជាពិសេស ពេលឃើញពលរដ្ឋបានទៅចូលរួមបោះឆ្នោតជាច្រើននាក់។

លោក ស៊ិក ប៊ុនហុក ថា ការបោះឆ្នោតកន្លងមក រួមមាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ការបោះឆ្នោតជ្រើសតាំងសមាជិព្រឹទ្ធសភានីតិកាលទី៤  ការបោះឆ្នោតសភានីតិកាលទី៦ ដែលប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានភាគីចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។

សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ទៀតថា ការជោគជ័យរាល់ការបោះឆ្នោតមិនមែនដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប តែមួយនោះទេ។ លោក ស៊ិក ប៊ុនហុក សង្ឃឹមថា ភាគីទាំងអស់នឹងចូលរួមសហការគ្នាក្នុងការរៀបចំការបោះឆ្នោតក្រោយៗបន្តទៀត៕

Share

ព័ត៌មានទាក់ទង

Image