ចិនប្រជាមានិត ជារដ្ឋដ៏ធំជាងគេនៅលើពិភពលោក ដែលមានប្រជាជនជាង១៣៧០លាននាក់ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ បន្ទាប់ពីអាមេរិក។ ចិននាសម័យមេដឹនាំស៊ីជិនភីង ត្រូវគេមើលឃើញថា មានសក្ដានុពលទាំងសេដ្ឋកិច្ចនិងនយោបាយ ដោយហ៊ានប្រឈមនឹង មហាអំណាចអាមេរិក។ ប្រទេសធំនេះប្រកាន់របបកុម្មុនិស្ត ទោះបីអនុវត្តទីផ្សារសេរីក៏ដោយ។ ប្រទេសធំនេះ ត្រូវបានកត់ត្រាជារដ្ឋរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ រយៈពេលចុងក្រោយនេះ ចិនក្លាយជាម្ចាស់បំណុលដ៏ធំសម្រាប់ប្រទេសក្រីក្រនិងប្រទេសដែលមិនលើកដំកើងសិទិ្ធមនុស្ស។ ជាក់ស្ដែង ចិនបានសម្រេចជួយទ្រង់ទ្រង់សេដ្ឋកិច្ចនៃរបបប្រធានាធិបតីវេណេហ្សូអេឡាបើទោះជាប្រទេសនេះ មានការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរក៏ដោយ។
លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល
នៅទីបំផុត ចិនបានសម្រេចជាផ្លូវការផ្ដល់ប្រាក់កម្ចី ៥ពាន់លានដុល្លារ អាមេរិកទៅអោយលោក ប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូ ក្នុងនាមជាម្ចាស់ប្រទេស វេណេហ្សូអេឡា។ តាមបណ្ដាញផ្សាយព័ត៌មារបស់អាមេរិក Bloomberg ការប្រគល់ឯកសារនិងកិច្ចព្រមព្រៀង ប្រាក់កម្ចីដ៏ធំសម្បើងនេះ គឺធ្វើឡើងនៅចំពោះមុខលោកម៉ាឌូរ៉ូតែម្ដងគឺនៅទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុនទីដែល មេដឹកនាំរូបបានឡើងជីះយន្តហោះ ទៅសុំខ្ចីបុលលុយពីមេដឹកនាំចិនដោយផ្ទាល់។ លុយប្រាំពាន់លានដុល្លារទំនងតិចនៅឡើយទេ សម្រាប់ចិន តែសម្រាប់វេណេហ្សូអេឡា គឺច្រើនសម្បើងណាស់ ព្រោះ របបនៃប្រទេសនេះ សឹងតែរលំទៅហើយ ដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងខ្លាំង។
លោកម៉ាឌូរ៉ូទទួលប្រាក់កម្ចីនេះ ដោយក្ដីរីករាយ ជាមួយនឹងក្ដីសង្ឃឹមថា របបរបស់លោកនឹងបន្តរឹងមាំឡើងវិញ ហើយអំណាចរបស់លោកក៏កាន់តែ ខ្លាំងដែរព្រោះប្រាក់កម្ចីនេះ នឹងនាំមកនូវជោគជ័យ ចំពោះការកសាងកម្លាំងសេដ្ឋកិច្ចមួយដែលជិតរលំហើយនេះ។
តើប្រាក់កម្ចីដ៏ច្រើនសម្បើងនេះ អាចជួយទប់របបលោកម៉ាឌូរ៉ូបានរឹងមាំឬទេ?
ដោយចង់ស្ដារសេដ្ឋកិច្ចរបស់ខ្លួនអោយ មានភាពរឹងមាំឡើងវិញលោកម៉ាឌូរ៉ូប្រធានាធិបតីវេណេហ្សូអេឡាបានព្យាយាមដើរខ្ចីបុលប្រទេសជាចច្រើន។ កាលពីចុងឆ្នាំ២០១៧ លោកបានទៅ កាន់ប្រទេសរុស្ស៊ី ដើម្បី ស្វែងរកប្រាក់កម្ចីពីប្រទេសនេះ។ លោកបានជូបប្រធានាធិបតី ផ្លាឌៀមាពូទីន ។ ក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ី បានផ្ដល់ប្រាក់កម្ចី ជាច្រើនរយលានដុល្លារ។តែមិនអស់ចិត្តលោកម៉ាឌូរ៉ូបានសុំអោយ រុស្ស៊ី ជួយទិញប្រេងពីប្រទេសលោកទៀតផង។ យ៉ាងណា ប្រាក់កម្ចីរបស់រុស្ស៊ីនៅតែមិនបានធ្វើសេដ្ឋកិច្ច រឹងមាំឡើយ។ ក្នុងរយៈពេលនោះ សេដ្ឋកិច្ចកាន់តែដាំក្បាលចុះទៅៗ រហូត ធ្វើអោយមេដឹកនាំវេណេហ្សូអេឡារូបនេះ រត់ទៅខ្ចីបុលប្រទេសចិន ដោយផ្ទាល់ខ្លួន។
ប្រាក់កម្ចីប្រាំពាន់លានដុល្លារដែលចិនអោយខ្ចីនេះ គឺជាក្ដីសង្ឃឹមមួយរបស់លោកម៉ាឌូរ៉ូដើម្បីយកមកប្រើប្រាស់ទប់ទល់អតិផរណា សេដ្ឋកិច្ច ហើយយកមក ជួបទប់ការហំព័ន្ធសេដ្ឋកិច្ច ដែលធ្វើឡើ់ងដោយ អាមេរិកនិង សហភាពអឺរ៉ុប។ ទំនង លំបាកណាស់ថាសេដ្ឋកិច្ចប្រទេសនេះ អាចរឹងមាំឡើងវិញខណៈអតិផរណា នៅប្រទេសវេផលិតប្រេងដ៏ធំនេះ បានហក់ឡើងកប់ពពក់ ដែលសូម្បីក្រដាស់អនាម័យ មួយដុំ មានតម្លៃ ១លាន៤សែន Bolivar ហើយទឹកក្រូចមួយកំប៉ុង ១លាន៦សែន Bolivar។ មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានព្រមានថាសេដ្ឋកិច្ចប្រទេសនេះ នឹងដួលរលំនៅចុងឆ្នាំ២០១៨ ហើយនៅពេលនោះ អតិផរណានឹងហក់ឡើងរហូតដល់ មួយលានភាគរយ។
មូលអ្វីហេតុនាំឲ្យ ប្រទេសវេណេហ្សូអេឡា ជួបវិបត្តិ?
លោកម៉ាឌូរ៉ូបានឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដែលសហគមន៍អន្តរជាតិ អាមេរិក សហភាពអឺរ៉ុប ចាត់ទុកថាជាមេដឹកនាំមិនស្របច្បាប់ព្រោះ ការបោះឆ្នោតនេះ ពុំបានបើកសិទ្ធិអោយបក្សប្រឆាំងចូលរួម។ ដោយសារហេតុនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយបង្កកទ្រព្យសម្បតិ្តក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងការរកស៊ីនៅ អាមេរិកនិងនៅអឺរ៉ុប។ នេះជាកត្តាមួយដែលនាំអោយប្រទេសនេះធ្លាក់ក្នុងវិបត្តិនយោបាយ។ខណៈប្រទេសកំពុងធ្លាក់ក្នុងវិបត្តិនយោបាយ ស្រាប់តែប្រទេសសេដ្ឋកិច្ចក៏ផ្ទុះឡើង ប្រជាជនរាប់លានសែននាក់បានភៀសខ្លួន ទៅនៅប្រទេសជិតខាង ខណៈដែល លំហូរពាណិជ្ជកម្មប្រទេសជិតខាងបានបិទភ្ជិតនាំអោយសេដ្ឋកិច្ចនិងអតិផរណាប្រទេសនេះហក់ឡើងខ្ពស់បំផុតនាំអោយប្រជាជនបាត់បង់ការងាររាប់សែនម៉ឹននាក់។ វិបតិសេដ្ឋកិច្ចនាំអោយប្រជាជនភៀសខ្លួនទៅនៅក្រៅប្រទេស។ សហភាពអឺរ៉ុបនិងអាមេរិកបានព្រមានប្រជាជនធ្វើចំណាកស្រុកកាន់តែច្រើនឡើង ធ្វើអោយរបបម៉ាឌូរ៉ូអាចនឹងដួលរលំឆាប់ៗនេះ។
តើចិនអោយលុយខ្ចីដ៏ច្រើនសម្បើងនេះចង់បានអ្វីពីវេណេហ្សូអេឡាវិញ?
ចិន ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាតិ ដែលមានសិទិ្ធវេតូ រាល់វិធានការណាដែលខ្លួន ចាត់ទុកថាមិនចសមស្រប និងមិនមានផលប្រយោជន៍ដល់ខ្លួន។ ចាប់តាំងពីចប់សង្គ្រាម លោកលើកទី២ គឺនៅពេលពិភពភលោក បែងចែកប្លុក ជាពីរ គឺប្លុកសេរីនិង កុម្មុយនិស្ត ប្រទេសចិន ជាមេដឹកនាំនៃប្លុកកុមម្មុយនិស្ត ដែលជាទំលាប់ ប្រទេសដូចចិននេះ មិនបានអោយតម្លៃច្រើនទៅលើ សេរីភាព ពលរដ្ឋ និងក្រុមមតិជំទាស់នោះទេ។ ការគោរពសិទ្ធិមនុស្សសឹងមិនមានទេ សម្រាប់ចិន ទោះជាខ្លួន អនុវត្តសេដ្ឋកិច្ច ទីផ្សារសេរីក៏ដោយ។ ប្រទេសនេះ ត្រូវបាន កត់សម្គាល់ថា ចូលចិត្តយកសត្រូវរបស់លោកខាងលិចជាមហាមិត្ត ដោយផ្សាភ្ជាប់ ទំនាក់ទំនងជិតស្និទ្ធ តាមរយៈពាណិជ្ជកម្ម និងការផ្ដល់ប្រាក់កម្ចីដោយមិនខ្វល់នឹងចោទថា ជួយមេដឹកនាំមួយដែលកំពុងរំលោភសិទ្ធិមនុស្ស។ ប្រទេសនេះ ជួយកាន់តែច្រើនបើប្រទេសកូនបំណុល កាន់តែធ្វើឱ្យខ្លួនបានផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនដែរ។ តែម្យ៉ាងទៀតចិន ជួយប្រទេសនោះ គឺដើម្បីឥទ្ធិលចិនក្នុងតំបន់និងពិភពលោក ដូចដែលគេហៅថា ទីណា មាន ចិនទីនោះ ត្រូវតែមាន China Town ហើយទីនោះ ជាតំបន់សេដ្ឋកិច្ចរបស់ខ្លួន។
ជារួមទៅ ចិនហ៊ាន អោយមេដឹកនាំវេណេហ្សូអេឡា ខ្ចីបុលច្រើនពាន់លានដុល្លារនេះ ទំនងមានតែមួយទេ គឺមិនចង់អោយរបបសង្គមនិយមនៃប្រទេសទ្វីបអាមេរិកខាងត្បូងមួយនេះ ដួលរលំ ដោយវិបត្តិសេដ្ឋកិច្ចនាំអោយពួកប្រឆាំងមានឱកាសដឹកនាំប្រទេស។ ការអោយខ្ចីបុលនេះ ក៏ចិន ពិតជាមានឥទិ្ធពលខ្លាំងនៅតំបន់អាមេរិកខាងត្បូង ហើយចង់មិនចង់របបរបស់លោកម៉ាឌូរ៉ូរស់បានយូរអង្វែងគឺជាគុណបំណាច់មួយរបស់ចិន។ តែយ៉ាងនេះក្ដី ទំនងមិនមានការធានា រឹងមាំថា របបលោកម៉ាឌូរ៉ូអាចរស់ដល់ឆ្នាំទៀតនោះនោះ ទោះជាបានប្រាក់កម្ចីពីចិនច្រើ់នសម្បើងក៏ដោយព្រោះ សេដ្ឋកិច្ចប្រទេសនេះពឹងទាំងស្រុងទៅលើការនាំប្រេងឆៅទៅលក់នៅទីផ្សារអាមេរិក និងសហភាពអឺរ៉ុបខណៈប្រទេសធំពីរនេះ ត្រៀមដាក់ទណ្ឌកម្ម ជាលើកទី២ ទៀតដោយការបិទកូតានាំប្រេងពីប្រទេសក្រីក្រមួយនេះ៕