en     km
en     km

មហា​ព្យុះ​នៅ​ហ្វី​លី​ពី​ន​ បង្ក​ឱ្យ​ខូច​ស្រូវ​និង​ពោត​ជាង​២៥០​ពាន់​តោន​

Share

​ក្រសួងកសិកម្ម​ ប្រទេស​ហ្វី​លី​ពី​ន​ បាន​ធ្វើការ​សរុប​អំពី​ ការ​ខូចខាត​ដោយសារ​ មហា​ព្យុះ​ Mangkhut​ ដែល​បោកបក់​ទៅ​លើ​ កោះ​ឡូ​សុ​ន​ នៃ​ភាគ​ខាងជើង​ ប្រទេស​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៥​។​ មហា​ព្យុះ​នេះ​ បាន​បំផ្លាញ​ស្រូវ​ និង​ពោត​របស់​អ្នកស្រុក​ អស់​ជាង​ ២៥០​ពាន់​តោន​ ហើយ​នៅ​ក្នុង​នោះ​មាន​ពោត​ជាង​ ១២០០​តោន​។​ ក្រសួងកសិកម្ម​ប្រទេស​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ បើ​គិត​ជា​ប្រាក់​ គឺ​មាន​ចំនួន​ ប្រាំ​ពាន់​លាន​ pesos​ ឬ​ស្មើនឹង​ ៩២​លាន​ដុល្លារ​អា​មេ​រិ​ក​។​ តាម​ប្រភព​ដដែល​ ខ្យល់ព្យុះ​ Mangkhut​ បាន​សម្លាប់​មនុស្ស​ ៥៩​នាក់​។​

​ល​សើ​ពី​នេះ​ខ្យល់ព្យុះ​ Mangkhut​ ក៏​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ ទៅ​កាន់​ តំបន់ឆ្នេរ​នៃ​ទីក្រុង​ Jiangmen​ ខេត្ត​ក្វា​ង​ទុង​ នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ផង​ដែរ​ ដោយ​សម្លាប់​ជីវិត​មនុស្ស​ចំនួន​ ០២​នាក់​។​ ហ្វី​លី​ពី​ន​ ជា​ប្រទេស​ដាំ​ ដំណាំ​កសិកម្ម​ ដ៏​ធំ​មួយ​ នៅ​តំបន់​អាស៊ី​។​ តែ​ប្រទេស​នេះ​ តែងតែ​រង​គ្រោះ​ដោយសារ​ព្យុះយក្ស​ ជា​ច្រើន​ បាន​បំផ្លាញ​ដំណាំ​របស់​កសិករ​ អស់​រាប់​ពាន​ហិ​កតា​ក្នុង​មួយ​លើកៗ​។​ កាលពី​ឆ្នាំ​២០១៣​ ក៏​ធ្លាប់​មាន​មហា​ព្យុះ​ដូចនេះ​ បាន​វាយប្រហារ​ប្រទេស​នេះ​ ដោយ​សម្លាប់​មនុស្ស​ ៧​ពាន់​នាក់​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង