loader

អាជ្ញាធរ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាប័នរដ្ឋ​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​អន្តរជាតិ​

land-protest-assembley-cover

​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែ​ តុលា​នេះ​ ប្រជា​សហ​គម​រង​គ្រោះ​ដីធ្លី​ជាង​២០​សហ​គម​មក​ពី​បណ្តា​ខេត្ត​ និង​រាជធានី​ បាន​ជួបជុំ​គ្នា​ នៅ​ជាប់​របង​ស្ថានទូតរ​ស្ស៊ី​ ក្បែរ​អតីត​តំបន់​ដីក្រហម​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​អន្តរជាតិ​លើក​ទី​៣០​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​ ដោយ​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ពួក​គេ​។​ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ដែរ​ ពលរដ្ឋ​បាន​យក​ញត្តិ​ដាក់​ទៅ​រដ្ឋ​សភាជាតិ​ បន្ទាប់​មក​បន្ត​ដាក់​ទៅ​ស្ថាប័នរដ្ឋ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​។​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ ការ​រារាំង​នេះ​ គឺជា​ការ​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​។​

​តាម​ការ​គម្រោង​ទុក​ប្រជា​ពល​រង​គ្រោះ​ដីធ្លី​ ជាង​២០​សហ​គម​នោះ​ រួម​ទាំង​ព្រះសង្ឃ​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​ជិត​២​ពាន់​នាក់​ គ្រោង​ដង្ហែ​ញត្តិ​ដាក់​ទៅ​កាន់​ សាលា​រាជធានី​ភ្នំពេញ​ ក្រសួងមហាផ្ទៃ​ ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម​ និង​សំណង់​បន្ត​ទៀត​ បន្ទាប់​ពី​រដ្ឋសភា​ទទួល​ញត្តិ​រួច​ហើយ​នោះ​  ប៉ុន្តែ​ក្បួន​របស់​ពួក​គេ​ ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ក្បួន​ចេញពី​បរិ​វេន​រដ្ឋសភា​ឡើយ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​មន្ត្រី​តំណាង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ក្រសួងមហាផ្ទៃ​ ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ បាន​មក​ទទួល​ញត្តិ​ពី​ប្រជា​សហ​គម​រង​គ្រោះ​ដីធ្លី​ទាំងនោះ​ នៅ​មុខ​រដ្ឋ​សភាជាតិ​។​

អ្នកស្រី​ ផូ​វ​ ញឿ​ង​ តំណាង​សហ​គម​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ជម្លោះដីធ្លី​នៅ​សហ​គម​របស់​អ្នកស្រី​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ ទើប​ញ្ហា​ដីធ្លី​ស្ថិត​នៅ​ក្នុងភូមិ​ព្រែកជីក​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ មិន​អាច​ដោះស្រាយ​បាន​។​ អ្នកស្រី​បន្ត​ថា​ គ្រួសារ​អ្នកស្រី​ រួម​ទាំង​ពលរដ្ឋ​ក្នុង​សហ​គម​នេះ​កំពុង​តែ​មាន​បញ្ញា​ផ្លូវចិត្ត​ និង​ខ្វះខាត​ជីវភាព​យ៉ាង​ខ្លាំង​ ដោយសារ​បាត់បង​ដីធ្លី​បង្កបង្កើន​ផល​។​
​អ្នកស្រី​ថា​៖​ «​ ខ្ញុំ​ធ្លាក់ខ្លួន​ឡើង​ មិនមែន​ជា​មនុស្ស​មិនមែន​ជា​ខ្មោច​ ប្រឈម​នឹង​អត់​មានផ្ទះ​សមបែង​នៅ​ កូនចៅ​ខ្ញុំ​មិន​រៀន​។​ សហ​គម​មួយ​ចំនួន​និយាយ​ង្វេ​ង​ង្វ​ន់​ព្យាបាល​ផ្លូវចិត្ត​ ទាំង​រូប​ខ្ញុំ​រូបគេ​ អ្នក​ទាំងអស់​គ្នា​ប្រឈម​បញ្ហា​ឆ្កួ​ន​ង្វេ​ង​ទៅ​ថ្ងៃ​មុខ​ ដោយសារ​សោកស្តាយ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ ហេតុ​អ្វី​គ្រាន់តែ​លំនៅ​ដ្ឋា​ន​សមរម្យ​មិន​ត្រូវ​បាន​ទទួល​ដូច​គេ​ដូច​ឯង​ យើង​ក៏​ជា​មនុស្ស​ដូច​គេ​ដែរ​»​។​

លោកស្រី ស៊ុន​ ស្រីណាងជាស្ត្រីរងគ្រោះដីធ្លីម្នាក់កំពុងនិយាយដោយដៃកាន់មេក្រូ ហើយស្រក់ទឺកភ្នែក
លោកស្រី ស៊ុន​ ស្រីណាងជាស្ត្រីរងគ្រោះដីធ្លីម្នាក់កំពុងនិយាយដោយដៃកាន់មេក្រូ ហើយស្រក់ទឺកភ្នែក

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ សៀ​ ភារ​ម្យ​ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋា​ន​បាន​ឲ្យ​ដឹង​រថា​ អ្វី​ដែល​ជា​បញ្ហា​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ​គឺ​ ដោយសារ​ការ​ខ្វះ​ឆន្ទៈ​ដោះស្រាយ​ពី​អ្នកនយោបាយ​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ជាដើម​។​
​លោក​ថា​«​ ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​ អ​ញ្ចឹ​ង​ អ្នកក្រ​គឺ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​យុត្តិធម៌​ទេ​ អ​ញ្ចឹ​ង​ទាល់តែ​យើង​ ជា​ពិសេស​គឺ​ម្ចាស់​ឆ្នោត​ដែល​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​ការ​សម្រេចចិត្ត​ ដើម្បី​ជ្រើសរើស​នូវ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ ដែល​អាច​ការពារ​ក្តី​ឲ្យ​ជន​រង​គ្រោះ​អ្នក​ក្រីក្រ​ អាច​ទទួល​បាន​យុត្តិធម៌​ទាំងអស់​គ្នា​ ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​»​។​

ជាកស្តែង​ អ្នកស្រី​ អ៊ុំ​ សុ​ភី​ តំណាង​សហ​គម​ឡ​ពាង​ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ KDC​ របស់​លោក​ ស្រី​ ជា​ ឃេ​ង​ ភរិយា​ លោក​ ស៊ុ​យ​ សែ​ម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និ​ងា​ម​ពល​ ជាង​១០​ឆ្នាំ​មក​ហើយ​ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ប្រជា​សហ​គម​ឡ​ពាង​មួយ​ចំនួន​បាប​ស្លាប់​ និង​ខ្លះ​ទៀត​ជាប់ពន្ធ​ធានា​គារ​ជា​បន្តបន្ទាប់​។​   អ្នកស្រី​ថា​«​ អ្នក​ដែល​តវ៉ា​គឺ​ស្លាប់​២​នាក់​ ៣​នាក់​មក​ហើយ​ បងថ្លៃ​របស់​គឺ​ស្លាប់​ដោយសារ​គេ​ធ្វើឃាត​គឺ​ គេ​តាម​រយៈ​ការ​បើកឡាន​បុក​គ្រោះថ្នាក់​ចរាចរណ៍​ ធ្វើ​ឲ្យ​កូន​គាត់​កំព្រា​ នេះ​ហើយដោយ​តែ​រឿង​ដីធ្លី​។​ លោកតា​ម្នាក់​ គាត់​ជ​ចាប់​គុក​ ដោយ​ចេញ​មក​វិញ​ហើយ​ ដី​អត់​បាន​ គាត់​ឈឺចិត្ត​ គាត់​ស្លាប់​ទៀត​ ក្នុង​នោះ​ម្តី​នាង​ខ្ញុំ​ក៏​ធ្លា​ន់​ពន្ធ​ធានា​គារ​រយៈពេល​១៥​ថ្ងៃ​ដែរ​។​ អ្នក​ជាប់គុក​ប្រហែល​ជាង​១០​នាក់​ទៅ​ហើយ​ ប៉ុន្តែ​ ពេល​នេះ​គឺ​គាត់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តែ​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​តុលាការ​នៅឡើយ​»​។​

land-protest-assembley-pix-02

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ណាស់​តែ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​អន្តរជាតិ​ ជាមួយ​ប្រជា​សហ​គម​ ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​មើលឃើញ​ថា​ ប្រទេស​កម្ពុជា​មានការ​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ​ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​បាន​ ដាក់​រនាំង​រារាំង​ប្រជា​សហ​គម​រង​គ្រោះ​ដីធ្លី​មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ស្ថាន​ប័ន​ទាំងនោះ​ ដែល​ទ​ង្វើ​នេះ​គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ពិតប្រាកដ​។​ លោក​មាន​ប្រសាសន៍​ថា​«​នៅ​ពេល​ប្រជាពលរដ្ឋ​លោក​ប្រារ​ព្វ​ ហើយ​យើង​ដាក់​របា​ យើង​រារាំង​ក្នុង​សិទ្ធិ​រី​ភាព​បញ្ចេញមតិ​ ការ​ជួបជុំ​ ការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​មានការ​រិះគន់​ កាន់តែ​ធ្ងន់ធ្ងរ​ អំពី​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​សិទ្ធិ​សេរីការ​បញ្ចេញមតិ​ ការ​ជួបជុំ​ ការ​ប្រមូលផ្តុំ​និង​បាទ​»​។​

​បើ​តាម​របាយការណ៍​របស់​អង្គការ​ធាងត្នោត​បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​ពី​លំនៅ​ដ្ឋា​ន​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ ២​សែន​នាក់​ ស្មើ​ប្រមាណ​៣​ម៉ឺន​គ្រួសារ​ និង​៥៤​សហ​គម​ ចាប់ពី​ឆ្នាំ​១៩៩០​ រហូត​ដល់​ ២០១៤​។​ ចំណែក​របាយការណ៍​របស់​អង្គការ​លី​ការ​ដូ​វិញ​ ជន​រង​គ្រោះ​ដោយសារ​ការ​បណ្តេញចេញ​ទូ​ទាំង​ប្រទេស​ មាន​ប្រមាណ​៥០​ម៉ឺន​នាក់​។​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x