en     km
en     km

ទីបំផុត យុវតី ថន រតនា ក្លាយជាសិស្សស្រីដំបូងបំផុតបំបែកលំដាប់ពិន្ទុ១០០ ក្នុងសម័យកំណែទម្រង់

Share

ក្រុងភ្នំពេញ៖ បន្ទាប់ពីលទ្ធផលមធ្យមសិក្សាទុតិយភូមិលើកទី ២ បានប្រកាសសារជាថ្មី យុវតីមួយរូប មកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ បានបំបែកលំដាប់ពិន្ទុ១០០.០០ ជាបេក្ខនារីដំបូងបំផុតដែលទទួលបាន និទ្ទេស A លំដាប់កំពូល ជាប្រវត្តិសាស្រ្តក្នុងសម័យកំណែទម្រង់របស់ក្រសួងអប់រំ។

យុវតី ថន រតនា បានដណ្តើមដំណែងជើងឯក ខណៈដែលយុវជន ប៉េង គីមហេង ធ្លាក់ពីលំដាប់ពិន្ទុ ១០០.០០ មកត្រឹម ៩៩.៩៩ វិញ ឬឯ យុវតីរូបនេះ ជាបេក្ខនារីដែលប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីផ្សារដើមថ្កូវ ដែលទទួលបាននិទ្ទេស C ជាមួយលំដាប់ពិន្ទុ ៩៧.២៨២ កាលពីប្រកាសលទ្ធផលលើកទី ១។

សូមបញ្ជាក់ថា ចាប់តាំងពីកំណែទម្រង់វិស័យអប់រំបានធ្វើការកែទម្រង់បានរយៈពេល ៤ ឆ្នាំ​មកនេះ បេក្ខជននិទ្ទេស A សុទ្ធសឹងតែជាបុរស ខណៈឆ្នាំ ២០១៨ នេះ យុវតី ថន រតនា ក្លាយជាយុវតីដំបូងគេបំផុតបំបែកលំដាប់ពិន្ទុកំពូលរបស់យុវជន ប៉េង គីមហេង។ កាលពីឆ្នាំ​២០១៤ យុវជន ចាន់ ពិចិត្រ ជាបេក្ខជននិទ្ទេស A លំដាប់កំពូល មកពីខេត្តកំពង់ស្ពឺ ឆ្នាំ ២០១៥ បេក្ខជន ម៉ាន់ កូតា មកពីវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ជាបេក្ខជនស្នងដំណែងនិទ្ទេស A លំដាប់កំពូល ចំណែក ឆ្នាំ ២០១៦ យុវជន កាំង ស៊ីញលី និង ឆ្នាំ​ ២០១៧ យុវជន ស៊រ គីមស៊ារ មកពីសាលាប៊ែលធី អន្តរជាតិ ជាបេក្ខជនទទួលបាននិទ្ទេសលំដាប់កំពូល។

បើតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា លទ្ធផលលើកទី២ គឺបាន ក្រសួងអប់រំបានធ្វើការត្រួតពិនិត្យទៅលើដំណើរការស្រង់ពិន្ទុឡើងវិញដោយបង្ហាញឱ្យឃើញថា បេក្ខជនជាប់សរុប ៧៦, ០៣៤ នាក់ ស្មើនឹង ៦៧.០៧ %។ ផ្អែក​តាម​តួលេខ​នេះ​ ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ ចំនួន​សិស្ស​ស្រី​ដែល​ប្រឡង​ជាប់​នៅ​ឆ្នាំ​២០១៨​នេះ​ មាន​ប្រមាណ​ ៦៨,៥០​ភាគរយ​៕

Share

ព័ត៌មានទាក់ទង

Image