loader

ភ្ញៀវទេសចរភ្លេចឬជ្រុះរបស់នៅតាមប្រាសាទមានចំនួន៣៤ករណី

សៀមរាប៖របាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ឆ្នាំ ២០១៨ បង្ហាញថា ក្រុមភ្នាក់ងារទេសចរ បានរើសរបស់របរភ្ញៀវដែលភ្លេច ឬជ្រុះនៅតាមប្រាសាទចំនួន ៣៤ករណី និងបានរកឃើញ ៣១ករណី។

តាមគេហទំព័រដដែលនេះ   របស់របរដែលភ្នាក់ងារទេសចររើសបាននោះ រួមមាន៖ ទូរសព្ទដៃ អាយ ផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់វិញ។ ឯរបស់ខ្លះទៀត ដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារក៏បានប្រគល់ឱ្យនគរបាលទេសចរណ៍រក្សាទុករង់ចាំម្ចាស់ដើមមកទាក់ទងយក។

តាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាដែលចុះផ្សាយកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ដដែលនេះ ក្រុមការងារភ្នាក់ងារទេសចរក៏បានជួយសង្រោះភ្ញៀវទេសចរដែលរងរបួសដោយ រអិល ឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១៩ករណី។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

បញ្ហាទាំងនេះ ក៏ត្រូវបានភ្នាក់ងារទេសចរ ដែលមានជំនាញសង្រ្គោះបឋម និងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុក្នុងករណីស្រាលៗនិងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

ក្រៅពីសកម្មភាពសង្គ្រោះ និងការរើស ប្រគល់វត្ថុដែលភ្ញៀវបាត់ ឬភ្លេច ក្រុមភ្នាក់ងារទេសចរក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន ៦២ករណីរួមមាន៖ ការបង្ហោះត្រូន (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្ម និងគូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x