ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ ៥នាក់ របួសស្រាល ១នាក់ និងមិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ ១០គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង និងគោយន្ត ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន , មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្តាំ និងកត្តាយាន ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ១លើក , ខេត្តតាកែវ ១លើក , ខេត្តពោធិ៍សាត់ ១លើក , ខេត្តកំពត ២លើក និងភ្នំពេញ ៣លើក ៕