មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្វែងរកការជួបជាថ្មីម្ដងទៀតហើយ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដើម្បីបន្តការសន្យាឡើងវិញ ការអនុវត្តលុបចោលអាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders និយាយថា លិខិតរបស់លោកគីមជុងអ៊ុន គឺ ជាការបង្ហាញភាពកក់ក្ដៅ និងជាវិជ្ជមានដែលបញ្ជាក់ថា ក្រុងព្យុះយ៉ាងបន្តសន្យាការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោកស្រី អ្នកនាំពាក្យបាននៅនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា តាមរយៈលិខិតនេះ គឺ លោក គីម ជុងអ៊ុន ពិតជាមានបំណងសុំជួបលោកត្រាំជាថ្មីទៀត។ លោកស្រីថា សេតវិមានបានតៀមរួចហើយ ជំនួបកំពូលលើកទីពីរ បើការជួបនេះ ធ្វើអោយការរីកចម្រើនឆ្ពោះទៅរកការធ្វើរលាយទៅវិញ កម្មវិធីអាវុធនុយក្លេអ៊ែរ។
លោកត្រាំ និងគីមជុងអ៊ុន បានជួបគ្នាម្ដងរួចហើយ កាលពីថ្ងៃទី ១២មិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
ក្នុងជំនួបនោះ លោក គីមជុងអ៊ុន បានសន្យាចំនួនបួនចំណុច គឺក្នុងនោះការលុបចោលអាវុធនុយក្លេអ៊ែរ ការធ្វើអោយមានសន្តិភាពលើឧបទ្វីបកូរ៉េ ការប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ជាដើម។ តែអ្វីដែលលោកគីមជុងអ៊ុន សុំជួបលោកត្រាំ គឺបន្ទាប់ពីក្រុងព្យុះយ៉ាងសុំអោយអាមេរិក លើកលែង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន មុននឹងក្រុងព្យុះយ៉ាង បើកអោយក្រុមអធិការកិច្ចអាមេរិកទៅពិនិត្យមើល ការបិទ ឬបំផ្លាញចោល ការដ្ឋាន និងរោងចក្រផលិតក្បាលគ្រាន់នុយក្លេអែរ៕