loader

មហាសេដ្ឋីចិន Jack Ma នឹងចុះចេញពីតំណែងពីប្រធានក្រុមហ៊ុន Alibaba ឆ្នាំក្រោយនេះ

សឹង្ហបុរី៖ លោក ជេក ម៉ា មហាសេដ្ឋីចិន នឹងចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនយក្ស Alibaba នាឆ្នាំ ២០១៩ នេះ ដោយជំនួសកន្លែងដោយលោក ដានីញ៉ែល ចាង។ នេះបើតាមការចុះផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនយក្ស Alibaba ។

ក្រោយពីការចុះចេញពីតំណែងប្រធានក្រុមហ៊ុននេះ លោក ជេក ម៉ា នឹងក្លាយជាសមាជិកប្រធានប្រឹក្សាភិបាល នៅក្រុមហ៊ុន Alibaba នេះដដែល នាចុងឆ្នាំ ២០២០។

នៅក្នុងបណ្តាញសង្គម ដែលចុះផ្សាយពីសេចក្តីប្រកាសព័ត៌មាន លោក ជេក ម៉ា បានសរសេថា « នៅសល់ប្រមាណ ១២ ខែ បន្តទៀតដែលខ្ញុំនៅកាន់តំណែងជាប្រធានក្រុមហ៊ុននេះ ខ្ញុំនឹងនៅឲ្យស្និទជាមួយ លោកចាង ដើម្បីធានាឲ្យបានថា ក្រុមហ៊ុនមួយនេះនឹងបន្តទំហំវិសាលភាពរបស់ខ្លួន ហើយខ្ញុំនឹងក្លាយជាសមាជិកមួយរូបនៃប្រធានប្រឹក្សាភិបាលនេះនាឆ្នាំ ២០២០។»

គូសបញ្ជាក់ផងដែរថា លោក ជេក ម៉ា បច្ចុប្បន្នមានវ័យ ៥៤ ឆ្នាំ ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យជំនួញប្រទេសចិន។ លោក បច្ចុប្បន្នគឺជាប្រធានក្រុមហ៊ុនយក្សចិន Alibaba ដ៏មានឥទ្ធិពលមួយរូប កាន់តំណែងនេះជាង ៥ ឆ្នាំ ដែលមនុស្សគ្រប់គ្នាទទួលស្គាល់ថា លោក គឺជាកូនសោយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទស្សនវិស័យ និង នាវាជីវិតក្រុមហ៊ុននេះឲ្យក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោកផ្តួលក្រុមហ៊ុនយក្សអាមេរិក EBay៕ 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x