en     km
en     km

​អ្នកវិភាគ​សង្គម​ម្នាក់​ប្រកាស​ឈប់​ផ្ដល់​បទ​សម្ភាសន៍​អ្នក​សារព័ត៌មាន​លើ​បញ្ហា​ទូទៅ​

Share

​អ្នកវិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម​កម្ពុ​ជាមួយ​រូប​ បាន​ប្រកាស​ឈប់​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ លើ​រឿង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ ចាប់ពី​ដើមខែ​តុលា​ ឆ្នាំ​២០១៥​នេះ​តទៅ​។​

​លោក​កែម​ ឡី​ បាន​ប្រកាស​បែប​នេះ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដោយ​លោក​ថា​ នឹង​ឈប់​ផ្តល់​បទ​វិភាគ​ដល់​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ចាប់ពី​ខែតុលា​២០១៥​នេះ​តទៅ​។​

លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC


​ការ​ប្រកាស​ឈប់​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នេះ​ ដោយ​លោក​មាន​មូលហេតុ​មួយ​ចំនួន​ ដូច​ជា​ ចង់​រក្សា​ពេលវេលា​ផ្ទាល់ខ្លួន​ក្នុង​ការ​ស្រាវជ្រាវ​ និង​សិក្សា​បន្ថែម​ ការ​បណ្តុះ​យុវជន​ពី​ជំនាញ​ស្រាវជ្រាវ​តាម​លក្ខណ​វិទ្យាសាស្ត្រ​ និង​ពង្រឹង​ជីវភាព​ឡើង​វិញ​។​ ម្យ៉ាងទៀត​ លោក​កែម​ ឡី​ ក៏​បញ្ជាក់​មូលហេតុ​ផង​ដែរ​ថា​ លោក​ចង់​ឲ្យ​អ្នកនយោបាយ​ និង​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ចាប់ផ្តើម​ព្យាយាម​ប្រើប្រាស់​ព័ត៌មាន​ ដែល​ចេញពី​ការ​សិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ​ តាម​លក្ខណ​វិទ្យាសាស្ត្រ​ ចង់​រក្សា​ពេលវេលា​ផ្ទាល់ខ្លួន​ ក្នុង​ការ​ស្រាវជ្រាវ​ និង​សិក្សា​បន្ថែម​ទៀត​ ចង់​រក្សា​ពេលវេលា​ក្នុង​ការ​បណ្តុះ​យុវជន​ ពី​ជំនាញ​ស្រាវជ្រាវ​តាម​លក្ខណ​វិទ្យាសាស្ត្រ​ ​ចង់​រក្សា​ពេលវេលា​ក្នុង​ការ​ពង្រឹងគុណភាព​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ ចង់​រក្សា​ពេលវេលា​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ក្នុង​ការ​ពង្រឹង​ជីវភាព​ឡើង​វិញ​ (​អ្នកវិភាគ​ដាច់​បាយ​)​។​

​លោក​កែម​ ឡី​ ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់​មួយទៀត​ក្នុង​ការ​ឈប់​ផ្ដល់​បទ​សម្ភាសន៍​នេះ​ផង​ដែរ​ថា​  មាន​អ្នក​ស្តាប់​ជា​ច្រើន​បាន​សំណូមពរ​ និង​ចង់​ឲ្យ​លោក​វិភាគ​តែ​ព័ត៌មាន​ដែល​មាន​លក្ខណ​វិទ្យាសាស្ត្រ​ និង​មិន​ចង់​ឲ្យ​លោក​វិភាគ​គ្រប់​តែ​បញ្ហា​សង្គម​នោះ​ទេ​។​

​យ៉ាងនេះ​ក្ដី​ លោក​កែម​ ឡី​ នៅ​តែ​បន្ត​ផ្ដល់​ការ​សម្ភាសន៍​ សម្រាប់​បទ​វិភាគ​ដែល​ទាក់ទង​នឹង​ទិន្នន័យ​ចេញពី​ការ​សិក្សា​ស្រាវជ្រាវ​តាម​លក្ខណ​វិទ្យាសាស្ត្រ​ដូច​ជា​ ការ​សិក្សា​ស្រាវជ្រាវ​ពី​សុខភាព​ប្រជាសាស្ត្រ​ ការ​សិក្សា​ស្រាវជ្រាវ​ពី​សេដ្ឋកិច្ច​សង្គម​ ការ​សិក្សា​ស្រាវជ្រាវ​ពី​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ និង​ធនធានធម្មជាតិ​ ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​អប់រំ​ និង​កសិកម្ម​ ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​ ការ​សិក្សា​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​ អាស៊ាន​ តំបន់​ និង​អន្តរជាតិ​ ការ​សិក្សា​ស្រាវជ្រាវ​ពី​ជន​ចំណាកស្រុក​ និង​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​

​លោក​កែម​ ឡី​ បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ នៅ​តែ​ផ្តល់​បទ​សម្ភាសន៍​ ដល់​អ្នក​សារព័ត៌​មានបាន​លុះណាតែ​នៅ​ក្នុង​វេទិកាសាធារណៈ​ ក្នុង​ការ​បកស្រាយ​ទូលំទូលាយ​ និង​មានការ​ពិភាក្សា​ពហុ​មតិ​ រវាង​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ យុវជន​ និង​តំណាង​ជន​រង​គ្រោះ​៕

Share

Image
Image
Image