loader

សមាជិកព្រឹទ្ធសភាអាមេរិកប្រាប់អោយលោកត្រាំនាំទ័ពចូលលុកលុយវេណេហ្សូអេឡា

សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ក្រើនរំលឹកលោកប្រធានាធិបតីត្រាំអោយនាំទ័ពចូលលុកលុយរបបនៅប្រទេសវេណេហ្សូអេឡា ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ក្រោមហេតុផលការរំលោភសិទិ្ធមនុស្ស ។

លោក  Marco Rubio បាននិយាយដូចនេះ ក្នុងបទសម្ភាសជាមួយបណ្ដាញផ្សាយព័ត៌មាន Univisión កាលពីសប្ដាហ៍មុន។

លោកបាននិយាយថា គេមិនទុកអោយស្ថានការណ៍នៅវេណេហ្សូអេឡាធ្ងន់ធ្ងរដូចនេះទេហើយ ត្រូវធ្វើការពិនិត្យឡើងវិញ ថាតើត្រូវការអន្តរាគមន៍កងទ័ព ដែរឬទេ។ តែសម្រាប់រូបលោក គួរតែធ្វើអន្តរាគមន៍ដោយកងទ័ព។

លោកបន្តថា ក្រោមហេតុផលសន្តិសុខ និងសិទ្ធិមនុស្ស គេមិនត្រូវទុកពេលអោយលោកម៉ាឌូរ៉ូបន្តគ្រប់គ្រងប្រទេសទៀតនោះទេ។

កាលពីចុងឆ្នាំ ២០១៧ លោកប្រធានាធិបតីដូណាល់ត្រាំបានបង្គាប់ទៅក្រុមប្រឹក្សាសនិ្តសុខរបស់លោក អោយពិនិត្យមើលលទ្ធភាពនៃការប្រើកងទ័ពដើម្បីបញ្ចប់របបរបស់លោកម៉ាឌូរ៉ូ។

ករណីនេះ លោក ម៉ាឌូរ៉ូ បានទទូចសុំអោយសហគមន៍អន្តរជាតិជួយទប់ស្កាត់ អាមេរិកកុំអោយមានផែនការដូចនេះ ។ លោកថា អាមេរិកនៅតែប្រើសឥទ្ធិពលចក្រព័ត្រនិយមដូចសម័យសង្រ្គាមត្រជាក់។

លោក ម៉ាឌូរ៉ូ បានឡើងកាន់អំណាចម្ដងទៀតកាលពីថ្ងៃទី ២០ឧសភា តាមរយៈការបោះឆ្នោតប្រធានាធិបតី ដែលអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថាជាមេដឹកនាំមិនស្របច្បាប់ ព្រោះការបោះឆ្នោត គ្មានបក្សប្រឆាំង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x