en     km
en     km

ខេត្ដ​ប្រាំ​ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ថ្ងៃ​ទី​០៣​ ដល់ទី​០៩​ កញ្ញា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខេត្ដ​ចំនួន​ប្រាំ​ ក្នុង​ចំណោម​ខេត្ដ​ដទៃ​ទៀត​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ រហូត​ដល់​ថ្ងៃអាទិត្យ​ ស​ប្ដា​ហ៍​នេះ​។​ តាម​សេចក្ដីជូនដំណឹង​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ នេះ​បញ្ជាក់​ថា​ ជ្រលង​សម្ពាធ​ទាប​ បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នាំ​ឲ្យ​អាកាសធាតុ​ នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស​។​

​ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ដឹង​ថា​ ខេត្ដមណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ខេត្ដ​ត្បូងឃ្មុំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ចំណែក​រាជធានី​ភ្នំពេញ​ ខេត្ដកណ្ដាល​ កំពង់ស្ពឺ​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ កំពង់ចាម​ និង​ខេត្ដកំពង់ធំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​ បន្ថែម​ពី​នេះ​ ខេត្ដ​ដទៃៗ​ទៀត​ ភ្លៀង​អាច​ធ្លាក់​ពី​តិច​ទៅ​ បង្គួរ​។​

​យ៉ាងណា​ខេត្ដ​មួយ​ចំនួន​ដែល​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ស្ថានភាព​ទឹក​ មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ​ ខេត្ដ​ខ្លះ​ក៏​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​៕

Share

Image
Image
Image