en     km
en     km

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ បន្ត​ធ្វើ​ទស្សន​នៅ​អាស៊ី​អាគ្នេយ៍​

Share

​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត​ បាន​ទៅ​ដល់​ប្រទេស​ ព្រយ​ណេ​ហើយ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២​ កញ្ញា​ម្សិលមិញ​។​ ដំណើរ​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ ដំណើរ​ទស្សនកិច្ច​ ណែនាំ​ខ្លួន​ក្នុង​ឋានៈ​ ជា​មេដឹកនាំ​ថ្មី​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ទើប​ជាប់​ឆ្នោត​។​

​តាម​គេហទំព័រ​ម៉ា​ឡេ​ស៊ី​ Bernama​ លោក​មហា​ធា​ ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ ព្រុយ​ណេ​ដើម្បី​ បើក​ការ​ពិភាក្សា​ទ្វេភាគី​និង​បញ្ហា​តំបន់​។​ នេះ​ជា​លើក​ទី​២​ ហើយ​ដែល​លោក​ មហា​ធា​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ ដើម្បី​ឧទ្ទេស​នាមខ្លួន​លោក​ជា​នាយក​រដ្ឋ​ថ្មី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ លោក​មហា​ធាន​បាន​ស្បថ​ចូល​កាន់​តំណែង​នេះ​នៅ​ថ្ងៃ​ទី​១០​ ឧសភា​ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ សភា​កាលពី​ថ្ងៃ​ទី​៩​ ឧសភា​។​

តែ​បែប​នេះ​ក្ដី​ គេ​មិន​ទាន់​ដឹង​ថា​លោក​ មហា​ធា​ ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​ថ្ងៃ​ណា​នោះ​ទេ​ ខណៈ​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រួច​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image