loader

របៀបវារៈនៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅមហាសនិ្នបាតUNគឺពាណិជ្ជកម្មត្រូវគិតពីសន្តិសុខតំបន់

ប្រហែលមានតែម្នាក់គត់ដែលមានអាយុជិត ១០០ឆ្នាំ មានឱកាសថ្លែងសន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នៅខែ កញ្ញា ឆ្នាំ ២០១៨នេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺលោកបណ្ឌិតមហាធា មហាម៉ាត នៃប្រទេសម៉ាឡេស៊ី។

តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Straits Times កាលពីថ្ងៃសុក្រទី ៣១សីហា បានអោយដឹងថា លោក មហាធា បានត្រៀមរបៀបវារៈរួចហើយសម្រាប់ថ្លែងទៅកាន់មហាសន្និបានេះ។

តាមប្រភពដដែល បញ្ជាក់ថា របៀបវារៈ របស់លោកនាយករដ្ឋន្ត្រីវ័យ ៩៣ឆ្នាំ គឺនិយាយពី គោល នយោបាយការបរទេសរបស់ប្រទេសម៉ាឡេស៊ី។

​គោលនយោបាយនេះមានបីចំណុចគឺ៖ «ការធ្វើពាណិជ្ជកម្មដោយត្រូវគិតអំពីសន្តិសនិងសន្តិភាពតំបន់ ។ នយោបាយការបរទេសម៉ាឡេស៊ី ផ្ដោតលើប្រទេសនៃទ្វីបអាហ្រិ្វក និងបញ្ហាសមុទ្រចិនខាងត្បូង »

តាមសារព័ត៌មាន The​ Straits Times  គេរំពឹងថា លោកមហាធានឹងលើកឡើងពីការព្រួយបារម្ភឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសមួយចំនួនអាចធ្វើអោយ អសន្តិសុខក្នុងតំបន់ដែលលោធ្លាប់ប្រាប់មេដឹកនាំចិនអំឡុងលោកធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំងកាលពីសប្ដាហ៍កន្លងមកនេះថា ម៉ាឡេស៊ីបើកចំហលំហូរពាណិជ្ជកម្មពីបរទេសទាំងអស់​តែសុំអោយគិតពីពាណិជ្ជកម្មប្រកបដោយភាពយុត្តិធម៌ និងសមធម៌។

ចំណែកគោលនយោបាយការបរទេសរបស់លោក គឺអាណត្តិនេះ លោកផ្ដោតទៅលើប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៃប្រទេសក្នុងទ្វីបអាហ្រ្វិក។​

ដោយឡែក របៀបវារៈទីបី ដែលនិយាយអំពីបញ្ហាសមុទ្រចិនខាងត្បូងត្រូវបានគេរំពឹងថា លោកមហាធានឹងលើកឡើងអំពីដំណើរការនៃការបង្កើតក្រមប្រតិបត្តិសមុទ្រ(CoC)។

ក្រមប្រតិបត្តិសមុទ្រនេះ ត្រូវបានប្រទេសសមាជិកនៃសមាគមន៍អាស៊ាន ១០ប្រទេសបានពង្រាងឡើងក្រោមសម្ពាធជាខ្លាំងពីប្រទេសចិនដែលក្រុងប៉េកាំងប្រាថ្នាចង់បានជាដំណោះស្រាយទ្វេភាគី។

ប្រទេសចិន និងប្រទេសសមាគម​អាស៊ាន ចំនួន ៤ គឺ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយនេ ដែលបានទាមទាររៀងៗខ្លួនថា កោះមួយចំនួននៅ​សមុទ្រចិនខាងត្បូង គឺជារបស់ពួកគេ។ តែចិនចាត់ទុកថា ជាដែនកោះប្រវត្តិសាស្ត្ររបស់ខ្លួន។

បច្ចប្បន្នចិនបានចូលទៅកាន់កាប់និងគ្រប់គ្រងកោះមួយចំនួនហើយនៅទីនោះ។  

គេរំពឹងថា របៀបវារៈទាំងបីនេះនឹងធ្វើអោយមានការចាប់អារម្មណ៍ច្រើនពីគណៈប្រតិភូដែលមកចូលរួមមហាសន្និបាតនេះ។

មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨កញ្ញា ហើយរបៀបវារៈរបស់មេដឹកនាំប្រទេសនិមួយៗត្រូវតែបង្ហាញអោយដឹងទៅក្រុមលេខាធិការដ្ឋានមុនអនុញ្ញាតអោយមេដឹកនាំប្រទេសនោះឡើងថ្លែង។ យ៉ាងណារបៀបវារៈដែលជាអាទិភាពចម្បងនោះទំនងលើកឡើងអំពីបញ្ហាតំបន់និងសកលលោក៕  

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x