en     km
en     km

ព្រះមហាក្សត្រ​ ម៉ា​ឡេ​ស៊ី​ លុប​ចោល​ពិធី​ប្រារព្ធ​ព្រះ​ជន្មាយុ​ ដោយ​បង្វិល​ថវិកា​ជួយ​រដ្ឋាភិបាល​

Share

​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ ព្រះមហាក្សត្រ​ Sultan​ Muhammad​ បាន​រាជតម្រិះ​ លុប​ចោល​ ការ​ប្រារព្ធ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គជា​សាធារណៈ​ ដោយ​ សម្រេច​ផ្ទេរ​មូល​និ​ធី​នេះ​ ទៅ​ជួយ​ទ្រទ្រង់​ ថវិកា​របស់​រដ្ឋាភិបាល​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​មហា​ធា​មហាម៉ាត​។​

​តាម​ការ​ប្រកាស​នេះ​ថវិកា​ដែល​ ត្រូវ​ផ្ទេរ​ប​ញ្ជូ​ល​ទៅ​ចូល​ថវិការដ្ឋ​គឺ​តាម​រយៈ​មូល​និ​ធី​ក្ដី​សង្ឃឹម​ ដែល​បង្កើត​ឡើង​ដោយ​ លោក​មហា​ធា​។​ ជា​ការ​កត់សម្គាល់​ ព្រះមហាក្សត្រ​ ម៉ា​ឡេ​ស៊ី​ បាន​ សម្ដែង​ការ​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​បង្កើត​មូល​និ​ធី​នេះ​ឡើង​ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​ ចេះ​សន្សំ​សំចៃ​ការ​ចំណាយ​។​

​ភ្លាមៗ​បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ លោក​មហា​ធា​បាន​បង្កើត​ មូល​និ​ធី​ក្ដី​សង្ឃឹម​នេះ​ឡើង​ដោយ​ទទួល​បាន​ថវិកា​ពី​សម្បុ​រសធម៌​ក្នុង​មួយ​ ថ្ងៃ​ប្រមាណ​ជាង​មួយ​លាន​ដុល្លារ​៕​

Share

Image
Image
Image