ខុទ្ទកាល័យព្រះមហាក្សត្រម៉ាឡេស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានថា ព្រះមហាក្សត្រ Sultan Muhammad បានរាជតម្រិះ លុបចោល ការប្រារព្ធចម្រើនព្រះជន្មរបស់ព្រះអង្គជាសាធារណៈ ដោយ សម្រេចផ្ទេរមូលនិធីនេះ ទៅជួយទ្រទ្រង់ ថវិការបស់រដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ត្រីមហាធាមហាម៉ាត។
តាមការប្រកាសនេះថវិកាដែល ត្រូវផ្ទេរបញ្ជូលទៅចូលថវិការដ្ឋគឺតាមរយៈមូលនិធីក្ដីសង្ឃឹម ដែលបង្កើតឡើងដោយ លោកមហាធា។ ជាការកត់សម្គាល់ ព្រះមហាក្សត្រ ម៉ាឡេស៊ី បាន សម្ដែងការពេញចិត្តខ្លាំងណាស់ចំពោះការបង្កើតមូលនិធីនេះឡើងដែលធ្វើអោយរដ្ឋាភិបាល ចេះសន្សំសំចៃការចំណាយ។
ភ្លាមៗបន្ទាប់ពីស្បថចូលកាន់តំណែង លោកមហាធាបានបង្កើត មូលនិធីក្ដីសង្ឃឹមនេះឡើងដោយទទួលបានថវិកាពីសម្បុរសធម៌ក្នុងមួយ ថ្ងៃប្រមាណជាងមួយលានដុល្លារ៕