en     km
en     km

តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត

Share

 (ត្បូងឃ្មុំ)៖លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចបន្តឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ។​

 

                                លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូេវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នំា ២០១៧។

ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី ដែលបានដឹកនាំសវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេច ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់។ ការសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តង ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

យ៉ាងណានៅមុនសវនាការនេះមួយថ្ងៃ សម្តេច ហ៊ុន សែន បានអះអាងថា លោក កឹម សុខា នឹងមិនអាចត្រូវបានដោះលែងនោះទេ ព្រោះតុលាការមិនទាន់បានកាត់ទោស ហើយលោក កឹម សុខា ក៏មិនអាចលើកលែងផងដែរ ព្រោះទោសនេះជាទោសក្បត់ជាតិ។ ជាងនេះទៀតសម្តេច ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ ណុប ប៊ុនហ៊ ដែលសម្តេតថា បានកៀរគរប្រមូលផ្តុំមនុស្សដើម្បីទៅទទួលលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។ ការថ្លែងព្រមានពីប្រមុខរដ្ឋាភិបាលនេះបានបញ្ចប់ក្តីសង្ឃឹមរបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះដែលគ្រោងនឹងទៅទទួលលោក កឹម សុខា ខណៈពួកគេយល់ថា ការដោះលែងអ្នកទោសជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ អាចបើផ្លូវឱ្យមានការដោះលែងលោក​ កឹម សុខា ឱ្យមានសេរីភាពវិញបាន។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីយប់អាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ៕

 

Share

Image
Image
Image