en     km
en     km

មេដឹកនាំហ្វីលីពីនឌូទើតេទំនងមិនអាចរួចខ្លួនពីការកោះហៅរបស់ICC បានទេ

Share

គ្រួសារជនរងគ្រោះនិងមេធាវីសិទ្ធិមនុស្ស បានបន្តបន្ថែមភស្តុតាងទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិICC ប្រឆាំងប្រធានាធិបតីហ្វីលីពីនរបស់ខ្លួនគឺលោកឌ្រូដ្រិងហ្គូឌូទើតេ ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការសម្លាប់រង្គាលនៃសង្រ្គាមគ្រឿងញឿន។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters នេះគឺជាការប្ដឹងលើកទី២ របស់ជនរងគ្រោះ ដែលប្ដឹងសុំអោយកាត់ទោស​មេដឹកនាំរបស់ខ្លួនទៅកាន់តុលាការICC ដែលមានមូលដ្ឋាននៅ ប្រទេសហូឡង់។ បណ្ដឹងនេះ មានកម្រាស៥០ទំព័រ ដែលចោទលោកឌូទើតេ ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធ។ នៅក្នុងសង្រ្គាមគឿងញៀន ដឹកនាំដោយលោកឌូទើតេ បានបណ្ដាលឱ្យមនុស្សស្លាប់ តាមថ្នាល៤៤០០នាក់ ដែលធ្វើអោយពិភពលោក ថ្កោលទោស ជាខ្លាំង។

ក្រុមយុទ្ធនាការដើម្បីសិទ្ធិមនុស្ស បានទាមទារអោយICC ឆាប់ពន្លឿន ការកាត់ក្ដីប្រឆាំង នឹងលោកឌូទើតេ ហើយនាំយុត្តិធម៌មកអោយជនរងគ្រោះវិញ។

កាលពីខែកុម្ភៈ រដ្ឋអាជ្ញារបស់ICC បានប្រកាសថា ខ្លួនទទួលយកហើយ ពាក្យបណ្ដឹងរបស់ក្រុមសិទ្ធិមនុស្ស និងមេធាវី តំណាងជនរងគ្រោះ ដោយរង់ចាំតែការបើកការស៊ើបអង្កេតប៉ុណ្ណោះ។ រដ្ឋអាជ្ញា Fatou Bensouda  និយាយថាលោកស្រីនឹងមកជួបគ្រួសារជនរងគ្រោះនិង លោកឌូតើទេដោយផ្ទាល់ ដើម្បីសាកសួរករណីនេះ។ លោកស្រីរដ្ឋអាជ្ញា បន្តថា សំណុំរឿងពិតជៀសមិនផុតពីការកោះហៅជនជាប់ចូលខ្លួននោះទេ។

ហ្វីលីពីនបានចូលជាសមាជិក លក្ខខន្តិកៈក្រុងរូម នៅឆ្នាំ២០១១។ ប្រទេសណាក្លាយជាសមាជិកក្រុងរូមត្រូវបំពេញកាតព្វកិច្ច អោយបានខ្ជាប់ខ្ជួន។ ដោយសារមាន ចលនាដូចនេះ លោកឌូទើតេ បានព្រមាន ចាប់ខ្លួន រដ្ឋអាជ្ញាICC បើហ៊ានជាន់ដី ហ្វីលីពីន ហើយព្រមានថានឹងដកខ្លួនពីសមាជិកក្រុងរូមទៀតផង។

តែយ៉ាងនេះក្ដី ច្បាប់របស់ICC បានចែងថា គ្មានបុគ្គលណា ឬមេដឹកនាំណាជាសមាជិករបស់ខ្លួន អាចដកខ្លួនចេញពីសំណញ់ច្បាប់បានទេ ទោះបុគ្គលនោះឬប្រទេសនោះ ព្យាយាមដកខ្លួនក៏ដោយ ព្រោះអំឡុងខ្លួន ប្រព្រឹត្តបទល្មើស គឺឋានៈសមាជិកភាពនៅជាធរមានរបស់ICC នៅឡើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង