en     km
en     km

​ក្រុម​សហជីព​៖​ វិវាទ​ការងារ​រវាង​កម្មករ​និង​ចៅ​កែ​ធ្លាក់​ចុះ​ចាប់ពី​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​

Share

​ភ្នំពេញ​៖​ រយ​បាយ​ការណ៍​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បង្ហាញ​ថា​សំណុំរឿង​វិវាទ​ការងារ​រវាង​និយោជក​ និង​និ​យោ​ជិ​ក​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែង​ជើង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ការ​ដាក់​អនុវត្ត​ន៍ច្បាប់​ស្តី​ពី​សហជីព​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៦​។​ ប៉ុន្តែ​ក្រុម​សហជីព​ការពារ​ផលប្រយោជន៍​កម្មករ​បង្ហាញ​ទស្សនៈ​ថា​ ចាប់តាំងពី​អនុម័ត​ច្បាប់​សហជីព​កម្មករ​ហាក់​បាត់បង់​តំណាង​ក្នុង​ការពារ​សិទ្ធិ​របស់​ពួក​គេ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

ក្រុមកម្មកររោងចក្រតវ៉ាទាមតារលក្ខខណ្ឌការងាររបស់ពួកគេ។រូបភាព៖ CLC ‘s Facebook Page



​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​ ថា​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល​បាន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​ និង​ថៅកែ​ ក្នុង​វិស័យ​កាត់ដេរ​មាន​ចំនួន​ជាង​២៦០០​ករណី​ ក្នុង​រយៈពេល​២​ឆ្នាំ​ ហើយ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​វិវាទ​ជោគជ័យ​ប្រមាណ​ ៧៥​ ភាគរយ​។​

​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បង្ហាញ​ថា​ ពាក្យបណ្តឹង​វិវាទ​ការងារ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​នៅ​អំឡុង​ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​។​

​សំណុំរឿង​វិវាទ​ការងារ​ចំនួន​ប្រមាណ​ ៣៣០​ករណី​ នៅ​ឆ្នាំ​ ២០១៥​ និង​ សំណុំរឿង​វិវាទ​ការងារ​ប្រមាណ​ ២៤០​ ករណី​ នៅ​ឆ្នាំ​ ២០១៦​។​ ប៉ុន្តែ​ សំណុំរឿង​វិវាទ​ការងារ​ធ្លាក់​ចុះ​មក​ត្រឹម​ ៥០​ ករណី​នៅ​ឆ្នាំ​ ២០១៧​ និង​បន្ត​ធ្លាក់​ចុះ​មក​ត្រឹម​ ៣២​ ករណី​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៨​នេះ​។​ នេះ​តាម​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ សង្កេត​ឃើញ​ថា​ មុន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​សំណុំ​វិវាទ​ការងារ​ហាក់​មាន​ចំនួន​ច្រើន​រាប់រយ​ ប៉ុន្តែ​ចាប់តាំងពី​ការ​អនុវត្ត​ច្បាប់​សហជីព​សំណុំរឿង​វិវាទ​ការងារ​ធ្លាក់​ចុះ​ប្រមាណ​១០​ដង​ បើ​ធៀប​ទៅ​នឹង​មុន​ការ​អនុម័ត​ច្បាប់​សហជីព​។​

​លោក​ អាត់​ ធន់​ បន្ថែម​ថា​ ភាព​ស្មុ​ក​ស្មាញ​នៃ​ច្បាប់​ស្តី​ពី​សហជីព​ជា​ឧបសគ្គ​សម្រាប់​សហជីព​ក្នុង​ការ​ស្វះ​ស្វែងរក​សំឡេង​គាំទ្រ​ ដើម្បី​ធ្វើ​ជា​ដំណាង​ឱ្យ​កម្មករ​រោងចក្រ​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​របស់​ពូក​គេ​។​

​លោក​ អាត់​ ធន់​៖​ «​ដែល​ធ្លាប់​រាប់រយ​ក្នុង​មួយ​ឆ្នាំ​វា​ចុះ​មក​ដប​ដង​ បាន​ន័យ​ថា​ តំណាង​ឱ្យ​កម្មករ​ ឬ​វិវាទ​ដែល​កើត​ឡើងជា​វិវាទ​រួម​ដែល​ដោះស្រាយ​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញាធរ​កណ្តាល​មាន​ធ្លាក់​ចុះ​ ប៉ុន្តែ​ចំនួន​ដែល​ចំ​ពេល​ជាមួយ​គ្នា​វិវាទ​បុគ្គល​មានការ​កើនឡើង​ ដោយសារ​តែ​កាលណា​គេ​មិន​អាច​ដោះស្រាយ​វិវាទ​រួ​មា​បាន​វិវាទ​និង​គេ​បំបែក​ទៅ​ជា​វិវាទ​បុគ្គល​អ​ញ្ចឹ​ង​វា​ធ្វើ​ឱ្យ​វិវាទ​បុគ្គល​នឹង​ច្រើន​។​ វិវាទ​បុគ្គល​វា​គ្មាន​ប្រយោជន៍​អ្វី​ទេ​ដល់​កម្មករ​ច្រើន​ពេក​ទេ​ ប៉ុន្តែ​វិវាទ​រួម​កាលណា​ដោះស្រាយ​ក្រសួង​មិន​បាន​ល្អ​ គ៏​គាត់​អាច​ស្នើ​ទៅ​អាជ្ញាកណ្តាល​ដែរ​។​អាជ្ញាកណ្តាល​គេ​រក​ឃើញ​ថា​មានការ​ដោះស្រាយ​មាន​ហេតុផល​ និង​មាន​ឥ​ទ្ធ​ពល​ផ្លូវច្បាប់​ ហើយ​ផុត​ពី​នឹង​កម្មករ​អាច​នឹង​ធ្វើការ​តវ៉ា​ថែម​ទៀត​សិទ្ធិ​របស់​គាត់​មាន​ឥ​ទ្ធ​ពល​ អ​ញ្ចឹ​ង​ធ្វើ​និយោជក​ខ្លាច​ ប៉ុន្តែ​វិវាទ​បុគ្គល​ន​យោជក​អត់​ខ្លាច​ទេ​»​។​

​លោក​ អាត់​ ធន់​ ដែល​តំណាង​ឱ្យ​កម្មករ​រោងចក្រ​ និង​សហ​គម​ជាង​២០០​កន្លែង​នៅ​ទូ​ទាំង​ ប្រទេស​មាន​ប្រសាសន៍​ថា​សហជីព​របស់​លោក​ដាក់​ពាក្យបណ្តឹង​តិចតួច​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​ ពាក់ព័ន្ធ​នឹង​ ការ​បិទ​រោងចក្រ​ ការ​បង្ខំ​កម្មករ​ធ្វើការ​លើស​ម៉ោង​ជាដើម​។​ លោក​ថា​ បណ្តឹង​ភាគច្រើន​មិន​ត្រូវ​បាន​ដោះ​សាយ​នោះ​ទេ​។​

​មាន​ទស្សនៈ​ប្រហាក់​ហែល​នឹង​លោក​ អាត់​ ធន់​ ដែរ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្មករ​រោងចក្រ​ប្រមាណ​ ៤០​ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ បង្ហាញ​ការ​យល់​ឃើញ​ ថា​ ច្បាប់​ស្តី​ពី​សហជីព​បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​តំណាង​ឱ្យ​កម្មករ​ ដើម្បី​ពាំនាំ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ការងារ​និង​អ្នក​ពាក់ព័ន្ធ​។​ លោក​ ប៉ាវ​ ស៊ី​ណា​ បញ្ជាក់​ថា​ ពាក្យបណ្តឹង​របស់​សហជីព​របស់​លោក​ជា​ច្រើន​មិន​ដោះស្រាយ​ ព្រោះ​ក្រសួង​ថា​ ពាក្យបណ្តឹង​មិន​គ្រប់​តាម​លក្ខខណ្ឌ​ច្បាប់​សហជីព​។​

​លោក​ ប៉ាវ​ ស៊ី​ណា​៖«​ផ្លូវច្បាប់​គេ​ថា​ទាល់តែ​សហជីព​មាន​សំឡេង​លើស​ពី​៣០​ភាគរយ​ឡើង​ទៅ​ទើប​តំណាង​ឱ្យ​កម្មករ​បាន​ អ​ញ្ចឹ​ង​សំណុំរឿង​ដែល​បញ្ជូន​ទៅ​មាន​ន័យ​ថា​យើង​មិន​ត្រឹមតែ​មិន​អាច​តំណាង​ឱ្យ​កម្មករ​ទេ​ សូ​ម្បី​ការពារ​សមាជិក​ខ្លួនឯង​ក៏​អត់​បាន​ដែរ​។​ខ្ញុំ​យល់​ថា​ បញ្ហា​មក​ដល់​ម៉ោង​នេះ​សំណុំរឿង​ដែល​យើង​ប្តឹង​ទៅ​ហាក់ដូចជា​ត្រូវ​បាន​ដោះស្រាយ​ទេ​ ដោយសារ​ច្បាប់​ស្តី​ពី​សហជីព​នេះ​»​។​

​តែ​បែប​នេះ​ក្ដី​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​សរសេរ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ បញ្ជាក់​ថា​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល​បាន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​ និង​ថៅកែ​ ក្នុង​វិស័យ​កាត់ដេរ​មាន​ចំនួន​ ២៦៥០​ គិត​តាំងពី​ឆ្នាំ​ ២០១៦​ មក​ ហើយ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​វិវាទ​ជោគជ័យ​ប្រមាណ​ ៧៥​ ភាគរយ​ តាម​រយៈ​ការ​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​។​
​ក្រុម​សហជីព​ទាំង​ពីរ​មើលឃើញ​ថា​ ច្បាប់​ស្តី​ពី​សហជីព​បាន​ផ្តល់​អំណាច​ខ្លាំង​ដល់​ក្រុម​មន្ត្រី​ដែល​ពួក​គាត់​មាន​សិទ្ធិ​ច្រាន់ចោល​ ឬ​បញ្ជូន​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​។​

​លោក​ អាត់​ ធន់​ ពន្យល់​ថា​ ទោះបីជា​វិវាទ​សំណុំរឿង​រួម​មាន​អត្រា​ធ្លាក់​ចុះ​ ប៉ុន្តែ​សំណុំរឿង​វិវាទ​បុគ្គល​មានការ​កើនឡើង​។​ លោក​ទទួលស្គាល់​ថា​ ការ​ដោះស្រាយ​បណ្តឹង​រួម​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពិតជា​មានការ​ទទួលស្គាល់​ថា​ប្រមា​ន​ប្រសិទ្ធិ​ភាព​និង​តម្លាភាព​ពី​សហ​គម​អន្តរជាតិ​ តែ​លោក​ថា​ការ​ដោះស្រាយ​វិវាទ​បុគ្គល​កម្មករ​ហាក់​មិនសូវ​ទទួល​បាន​ផលប្រយោជន៍​នោះ​ទេ​។​

​បើ​តាម​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​ បាន​ទទួល​ចុះ​ឈ្មោះ​បណ្តឹង​បុគ្គល​មាន​៤៧៦​កាលពី​ឆ្នាំ​ ២០១៧​។​ក្នុង​នោះ​ ២២៨​ ករណី​ត្រូវ​បាន​ដោះស្រាយ​ និង​ ១៩១​ ករណី​មិន​អាច​ដោះស្រាយ​បាន​ ហើយ​ ៥៧​ករណី​ ច្រានចោល​។​

​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​ ករណី​បណ្ដឹង​បុគ្គល​ ៤៧៦​ ត្រូវ​បាន​ចុះ​ឈ្មោះ​ជាមួយ​នាយកដ្ឋាន​នៅ​ឆ្នាំ​មុន​ ក្នុង​នោះ​មាន​ ២២៨​ ករណី​ត្រូវ​បាន​ដោះស្រាយ​ ខណៈ​ ១៩១​ ករណី​មិន​អាច​ដោះស្រាយ​បាន​ហើយ​ ៥៧​ ករណី​ត្រូវ​បាន​ច្រានចោល​។​ ចំណែក​វិវាទ​រួម​នាយកដ្ឋាន​នេះ​ទទួល​បាន​ ១២៧​ ករណី​។​ ក្នុង​នោះ​ដោះស្រាយ​ បាន​ ៥៦​ ករណី​។​ ៧០​ ករណី​ មិន​អាច​ដោះស្រាយ​ និង​ ១​ ករណី​ត្រូវ​បាន​ច្រានចោល​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការ​សែត​ភ្នំពេញ​ប៉ុ​ស្ត៍​ជា​ខេមរភាសា​៕

Share

Image
Image
Image