en     km
en     km

អា​មេ​រិ​ក​ ប្រាប់​កូរ៉េ​ខាងជើង​ ឲ្យ​​ត្រៀម​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ ទើប​មាន​ជំនួប​ម្ដងទៀត​

Share

រដ្ឋាភិបាល​របស់​លោក​ ដូ​ណា​ល​ត្រាំ​ បាន​ប្រាប់​ទៅ​របប​ក្រុង​ព្យុះ​យ៉ាង​ថា​ ការ​ចរចា​កំពូល​អាច​ធ្វើ​បាន​មក​ម្ដងទៀត​ អោយ​តែ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ ត្រៀម​រៀបចំ​រំលាយ​ កម្មវិធី​ អាវុធ​នុយក្លេអ៊ែរ​។​ តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ ការ​ប្រកាស​របស់​សេត​វិមាន​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Mike​ Pompeo​ មាន​ផែនការ​ទៅ​ក្រុង​ព្យុះ​យ៉ាង​ម្ដងទៀត​។​

​កាលពី​ថ្ងៃ​សុក្រ ​ស​ប្ដា​ហ៍​មុន​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ណែនាំ​ ទៅ​លោក​ Pompeo​ អោយ​ពន្យា​ពេល​ទៅ​កាន់​ក្រុង​ព្យុះ​យ៉ាង​ព្រោះតែ​ លោក​ត្រាំ​មិន​ទាន់​មើលឃើញ​ការ​រីក​ចម្រើន​ របស់​ទីក្រុង​ព្យុះ​យ៉ាង​ រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ដែល​បាន​ព្រមព្រៀង​គ្នា​ កាលពី​ជំនួប​កំពូល​ នៅ​ថ្ងៃ​ទី​១២​ ខែ​ មិថុនា​ នៅ​ប្រទេស​ហិ​ង្ហ​បុរី​ នៅឡើយ​។​

​អ្នកនាំពាក្យ​ របស់​លោក​ Pompeo​ លោកស្រី​ Heather​ Nauert​ បាន​បដិសេធ​ ថា​ មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ តាម​រយៈ​លិខិត​រវាង​លោក​ គី​ម​ ជុង​អ៊ុ​ន​ និង​ ត្រាំ​។​ ប្រសិនបើ​លោក​ Pompeo​ ទៅ​កាន់​ក្រុង​ព្យុះ​យ៉ាង​ ម្ដងទៀត​ គឺជា​លើក​ទី​៤​ ហើយ​ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​រូប​នេះ​ បាន​ជាន់​ទឹកដី​ របប​កុ​ម្មុ​យ​និ​ស្ត​ មួយ​នេះ​។​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក​ Jim​ Mattis​ បាន​និយាយ​ថា​ កងទ័ព​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ អាច​ធ្វើ​សមយុទ្ធ​យោធា​ជា​ថ្មី​ទៀត​ នៅ​ចុងឆ្នាំ​នេះ​។​ លោក​ថា​ លោក​ នឹង​ពិនិត្យ​ ផែនការ​ធ្វើ​សមយុទ្ធ​នេះ​ឡើង​វិញ​ ទោះជា​បាន​ផ្អាក​ក៏​ដោយ​។​

​ជា​ការ​កត់សម្គាល់​ ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ រវាង​លោក​ត្រាំ​ និង​លោក​ គី​ម​ ជុង​អ៊ុ​ន​ កាលពី​ខែមិថុនា​ គេ​សង្កេត​ឃើញ​ថា​ កូរ៉េ​ខាងជើង​ បាន​សម្របសម្រួល​តិចតួច​ ជាមួយ​អា​មេ​រិ​ក​ ដោយ​ការ​ប្រគល់​អដ្ឋិធាតុ​កងទ័ព​អា​មេ​រិ​ក​ ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​ កូរ៉េ​ ១៩៥០-៥៣​ ទៅ​ឲ្យ​សេត​វិមាន​វិញ​ ហើយ​ក្រៅពី​នេះ​ មិន​មាន​អ្វី​ដែល​រីក​ចម្រើន​នោះ​ទេ​ បើ​ទោះជា​ ទីក្រុង​ព្យុះ​យ៉ាង​ បិទ​ការដ្ឋាន​ បាញ់​កាំជ្រួច​ក៏​ដោយ​។​ តែ​ផ្ទុយ​ទៅ​វិញ​ របប​ក្រុង​ព្យុ​ង​យ៉ាង​ បាន​សុំ​ឲ្យ​អា​មេ​រិ​ក​ ចាប់ផ្ដើម​ដក​ទណ្ឌកម្ម​លើ​ខ្លួន​ជា​មុន​សិន​។​ រហូត​មក​ដល់​ពេល​នេះ​ ហាក់​ជាប់​ទ្រឹង​នៅឡើយ​ទេ​ ចំពោះ​ការ​ធ្វើ​សកម្មភាព​ រំលាយ​អាវុធ​នុយ​ក្លែ​អ៊ែ​រ​៕

Share

Image
Image
Image