en     km
en     km

តុលាការICCបើករឿងក្ដីប្រឆាំងលោក ម៉ាឌូរ៉ូ ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

Share

ក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្ដើម បើករឿងក្ដីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងប្រធានាធិបតីវេណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

                                                                                   ទិដ្ឋភាពសវនានៅតុលាការICC។

 

តាមសារព័ត៌មាន UNIVISION News ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ការបើកសវនាការពិនិត្យ សំណុំរឿងឧក្រិដ្ឋកម្ម ប្រឆាំងមេដឹកនាំ វេណេហ្សូអេឡា ធ្វើឡើងដោយក្រុមចៅក្រមរបស់សាលាក្ដីនេះ ដោយមានដើមបណ្ដឹងជាមេធាវីសិទ្ធិមនុស្ស ក្រុមគណបក្សប្រឆាំង តំណាងប្រទេស កូឡំប៊ី អាហ្សង់ទិន កាណាដា ឈិលី ប៉ារ៉ាហ្គាយ ចូលរួមស្ដាប់ការបកស្រាយភស្តុងតាង។

សាព័ត៌មាននេះ បញ្ជាក់ថា ការពិតគេមិនបានរំពឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICCបានសម្រេច លើរឿងនេះ បានឆាប់ដូចនេះទេព្រោះតែ សំណុំរឿងនិងភស្តុងតាងទើបតែធ្លាក់ដល់ការិយាល័យ ក្រុមចៅក្រមប៉ុន្មានសប្ដាហ៍មកនេះ។

តាមលក្ខខន្តិកៈ នៃតុលាការ ICC គឺតុលាការនេះ មានសិទិ្ធអំណាច ចេញដីកា ចាប់ខ្លួន ជនពាក់ព័ន្ធមកឡើងសវនាការ ដោយការសុំសហការជាមួយ ប៉ូលិសអន្តរជាតិ។

អ្នកនាំពាក្យ ICC លោក el Abdallah និយាយថា ករណីនេះត្រូវតែ ពន្លឿន ទៅមុខ ដោយ សម្រេច ផ្អឹមចោលសំណុំរឿងរបស់ប្រទេសខ្លះ ដោយចាត់ទុកករណីវេណេហ្សូអេឡា ជាករណីបន្ទាន់។

ប្រទេសវេណេហ្សូអេឡា បានក្លាយជារដ្ឋនៃសមាជិក ក្រុងរូម នៅខែកក្កដា ឆ្នាំ២០០២។ បច្ចុប្បន្ន សមាជិកICC មាន ១២៣ ប្រទេស។

តាមប្រភពដែល អង្គការដែលប្រមូលសំណុំរឿង បានច្រើន ជាងគេ ប្រឆាំងលោកម៉ាឌូរ៉ូគឺអង្គការអាមេរិក Human Rights Watch ដែលបានបញ្ជូនភស្តុតាង និងសារណារឿងក្ដីនេះ កាលពីខែកក្កដា ឆ្នាំ២០១៧ក្នុងនោះមាន ៨៨ករណី។

វេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយ តាំងពីចុងឆ្នាំ២០១៦ ដោយ បណ្ដាលឱ្យមនុស្សស្លាប់ ជាច្រើនរយនាក់ ហើយបណ្ដាលអោយមានជនភៀសខ្លួន ជាង១លាន៥សែននាក់៕

 

Share

Image
Image
Image