en     km
en     km

វេណេហ្សូអេឡា៖ក្រដាសអនាម័យមួយដុំតម្លៃ២លាន៦សែន Bolivar

Share

កាលពីសប្ដាហ៍មុន មាន់មួយក្បាលតម្លៃ ១៤លាន Bolivar ហើយកាហ្វេមួយកែវ តម្លៃ២លាន៤សែន Bolivar អង្ករ មួយគីឡូក្រាម ២លាន ៨សែន Bolivar នៅលើទីផ្សាររដ្ឋធានីការាកាស ។ តាមកាចុះផ្សាយរបស់ សារព័ត៌មានIndependent Journal Review ក្រដាស អានាម័យ សម្រាប់ ការប្រើប្រាស់នៅពេលបន្ទោលបង់មួយដុំ មានតម្លៃ ២លាន៦សែន Bolivar។

ដូចអ្នកសេដ្ឋកិច្ចបានព្រមានថា សេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡា ក្រោមការដឹកនាំនៃបក្សសង្គមនិយម  កំពុងទៅរកការដួលក្រឡាប់នៅចុងឆ្នាំ២០១៨នេះ ដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ច របស់អាមេរិកនិងសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃទី២០ឧសភា មិនត្រូវបានទទួលស្គាល់ភាពស្របច្បាប់។

ស្របពេល អតិផរណា ឡើងកប់ពពក  រដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ បានប្រកាសថា នឹងដំឡើង ប្រាក់បៀវត្ស ៣ពាន់ភាគរយលើស្ថិរភាពបៀវត្ស មានស្រាប់ប្រយោជន៍ដើម្បី រត់តាម ទំនិញលើទីផ្សារ។

គេបានឃើញ ពលរដ្ឋទៅផ្សារ ជាពិសេស អ្នកមានទ្រព្យធុនដឹកក្រដាសប្រាក់ Bolivar ដាក់ពេញកូនឡានហើយ ហៅអ្នកលក់មកទើបប្រគល់ ប្រាក់ជូន។

ប្រទេសវេណេហ្សូអេឡា បច្ចុប្បន្ន ដែលកំពុងរងការដាក់ទណ្ឌកម្ម ពីអាមេរិកនិងសហភាពអឺរ៉ុប បានជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរ ដោយបណ្ដាលអោយមានជនភៀសខ្លួន ជាងមួយលានប្រាំសែននាក់ ទៅនៅប្រទេសជិតខាងដើម្បីរកងារងារធ្វើ។

កាលពីសប្ដាហ៍មុន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសុំអោយជួយស្ដារស្ថានភាពជនភៀសខ្លួនជាបន្ទាន់ដោយសារពួកគេ រស់នៅដោយខ្វះស្បៀង ទឹកស្អាត និងថ្នាំពេទ្យ ។

ប្រទេសដែលផ្ដល់ជំនួយ សម្រាប់ជនភៀសខ្លួនមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសជិតខាង៕

Share

ព័ត៌មានទាក់ទង

Image