loader

ជប៉ុន៖លោកស្រីMatsushima ក្លាយជាអ្នកបើកបរយន្តហោះចម្បាំងស្ត្រីជាលើកដំបូង

ប្រទេសជប៉ុនបាន ប្រកាសសារទរ លោកស្រី Misa Matsushima ជាស្ត្រីដំបូងគេ ក្លាយជាអ្នកបើកយន្តហោះចម្បាំងដោយការទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីលោកស្រីបានហាត់ហ្វឹកហ្វឺនរយៈពេល២ឆ្នាំ ដោយជោគជ័យ។

លោកស្រី Misa Matsushimaមានអាយុ២៦ឆ្នាំ។ លោកស្រីចូលបម្រើកងទ័ព ក្នុងអង្គភាព ទ័ពអាមកាស ដោយមានឋានន្តរស័ក្តអនុសេនីយ៍ទោ។

តាមទីភ្នាក់ងារសារព័ត៌មានAFP លោកស្រីបាន ហ្វឹកហាត់ដោយ បើកយន្តហោះ F-15 ជាប្រភេទយន្តហោះប្រដេញ។ នាងត្រូវបានប្រកាស ជាផ្លូវការជាអ្នកបើកបរយន្តហោះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

កងទ័ពជប៉ុនមាន ២សែន ២ម៉ឺន ប្រាំបីពាន់នាក់ ក្នុងនោះស្ត្រីមាន ៦,៤ភាគរយ។ សម្រាបលោកស្រី Matsushimaត្រូវបានរកឃើញថា ជាស្ត្រីជប៉ុនដំបូងគេ ចាប់តាំងពីសង្រ្គាមលោកទីពីរ ដែលបានក្លាយជាអ្នក បើកយន្តហោះ ចម្បាំង។ តាមប្រភពដដែល មានស្ត្រីបីនាក់ទៀតកំពុងហាត់ ហ្វឹកហ្វឺនការបើកយន្តហោះ ដែលកពួកគេ នៅមាន ទទួលបានជោគជ័យដូចលោកស្រី Matsushimaនៅឡើយ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x