en     km
en     km

តុលាការ​លើក​ពេល​សវនាការ​ករណី​ចោទប្រកាន់​លោក​ ហុង​ សុខ​ហួរ​ ទៅ​ស​ប្តា​ហ៍​ក្រោយ​

Share

​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បន្ត​សវនាការ​ជំនុំជម្រះ​ករណី​សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ ទៅ​ស​ប្តា​ហ៍​ក្រោយ​បន្ត​ទៀត​ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ប្រើ​ឯកសារ​ក្លែងក្លាយ​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ នេះ​បើ​តាម​មេធាវី​ការពារ​ក្តី​លោក​ ហុង​ សុខ​ហួរ​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ទី​០២​ខែតុលា​នេះ​។​

151002-sokha-news-01-dara-ed_cover
កញ្ញា​ មាស​ ល​ក្ខិ​ណា​ និង​ប្រជាពលរដ្ឋ​ឯទៀត​ ​ជួបជុំ​គ្នា​នៅ​មុខ​តុលាការ​ ​ដើម្បី​សុំ​ឱ្យ​តុលាការ​លើកលែង​​ បទចោទប្រកាន់​លើ​លោក​ហុង​ សុខ​ហួរ​

 

មេធាវី​ការពារ​ក្ដី​លោក​ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ការ​ជំនុំជម្រះ​អស់​រយៈពេល​ជិត​៣​ម៉ោង​ ចៅក្រម​បាន​ប្រកាស​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បន្ត​សវនាការ​លើ​កូនក្ដី​លោក​នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ខាង​មុខ​ នា​វេលា​ម៉ោង​២​រសៀល​។​

151002-sokha-news-01-dara-ed_3លោក​មេធាវី​ ជួង​ ជូ​ងី​ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ទី​០២​ ខែតុលា​នេះ​ថា​ ក្នុង​បន្ទប់​សវនាការ​កាលពី​ព្រឹក​មិ​ញ​ តុលាការ​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​រយៈពេល​ ១១​ នាទី​ របស់​លោក​ ហុង​ សុខ​ហួរ​ ដោយ​ក្នុង​នោះ​លោក​ ហុង​ សុខ​ហួរ​ បាន​លើកយក​បញ្ហា​រឿង​ផែនទី​មក​បកស្រាយ​។​ លោក​ជួង​ ជូ​ងី​បន្ត​ថា​ វី​ដេ​អូ​ឃ្លី​ប​នោះ​ គឺជា​មូលដ្ឋាន​តុលាការ​ធ្វើការ​ចោទប្រកាន់​កូនក្តី​របស់​លោក​។​

​លោក​ ជួង​ ជូ​ងី​ បញ្ជក់​ថា​ លោក​នឹង​ស្នើ​ដល់​តុលាការ​ ឱ្យ​ចាក់​វី​ដេ​អូ​ឃ្លី​ប​នោះ​ជា​ថ្មី​ទៀត​ ដើម្បី​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​បំណង​នៃ​ការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​របស់​កូនក្តី​លោក​ ផ្ទៀត​ផ្ទាត់​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​។​ លោក​ ជួង​ ជូ​ងី​៖​ «​ខ្ញុំ​បាន​មើល​វី​ដេ​អូ​ឃ្លី​ប​ហ្នឹងហើយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ត្រូវការ​ឱ្យ​តុលាការ​បង្ហាញ​មួយ​សា​ឬ​ពីរ​សា​ទៀត​ ព្រោះ​ខ្ញុំ​ទើបតែ​បានឃើញ​មួយ​លើក​ដូច្នេះ​ ខ្ញុំ​មិន​ទាន់​បាន​វិនិច្ឆ័យ​ច្បាស់លាស់​ដើម្បី​ផ្ទៀងផ្ទាត់​ទៅ​នឹង​លក្ខណៈ​ ឬ​ក៏​ខ្លឹមសារ​ ឬ​ក៏​បំណង​នៃ​ការ​បង្ហោះ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ​ទៅ​ នឹង​ការ​ចោទប្រកាន់​របស់​តុលាការ​។​

151002-sokha-news-01-dara-ed_4មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​លោក​ អំ​ សំអាត​ ដែល​បាន​ចូលរួម​ពិនិត្យ​ដំណើរការ​សវនាការ​ដែរ​នោះ​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​តុលាការ​បាន​បង្ហាញ​នោះ​ លោក​សង្កេត​ឃើញ​ថា​ លោក​ ហុង​ សុខ​ហួរ​ គឺ​មិន​មាន​ចេតនា​ណាមួយ​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។​ លោក​ អំ​ សំអាត​៖​ «​អ​ញ្ចឹ​ង​យើង​មើល​ចេតនា​នៅ​ក្នុង​ការ​និយាយ​ ក្នុង​វី​ដេ​អូ​ឃ្លី​ប​ហ្នឹង​ គឺ​គ្មាន​ចេតនា​ណាមួយ​ក្នុង​ការ​ក្លែង​ឯកសារ​ បង្ក​ឱ្យ​មាន​ចលាចល​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​មួយ​ទេ​ គឺ​សូម​ឱ្យ​មានការ​សិក្សា​ឱ្យ​មាន​ភាព​ច្បាស់លាស់​ ហើយ​ហ្នឹង​មានការ​ជជែក​ពិភាក្សា​គ្នា​ទៅ​លើ​ផែនទី​ និង​សន្ធិសញ្ញា​ទាំង​អស់នោះ​ផង​ដែរ​»​។​

151002-sokha-news-01-dara-ed_1ចំណែក​ភរិយា​លោក​ ហុង​ សុខ​ហួរ​ គឺ​លោកស្រី​ គន្ធ​ លំអង​ និយាយ​ថា​ អ្នកស្រី​មានការ​សោកស្តាយ​ ដែល​តុលាការ​បាន​ធ្វើការ​ចោទប្រកាន់​ និង​ចាប់ខ្លួន​ប្តី​អ្នកស្រី​ដាក់​ពន្ធ​ធនាគារ​ ទាំង​មិន​ទាន់​រក​ឃើញ​កំហុស​នៅឡើយ​។​ លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​អនុញ្ញាត​ឱ្យ​លោក​ ហុង​ សុខ​ហួរ​ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ព្រោះ​ការ​ឃុំខ្លួន​ដោយ​មិន​ទាន់​រក​ឃើញ​កំហុស​បែប​នេះ​ គឺ​ខុស​នឹង​នីតិវិធី​ច្បាប់​ដែល​មិន​អាច​ទទួលយក​បាន​។​

​លោកស្រី​ គន្ធ​ លំអង​៖​ «​យើង​ដឹង​ស្រាប់​ហើយ​ថា​ មនុស្ស​ដែល​អត់​មាន​កំហុស​ ហើយ​ជា​ពិសេស​គាត់​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​ជាប់​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ និង​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ស្រាប់តែ​យក​ គាត់​ទៅ​ដាក់គុក​ទាំង​មាន​អភ័យឯកសិទ្ធិ​។​ តើ​យើង​គួរ​ពិចារណា​មើល​!​ អ្វី​ដែល​រដ្ឋាភិបាល​ និង​តុលាការ​កំពុង​តែ​ធ្វើ​ហ្នឹង​តើ​ត្រូវ​ច្បាប់​ឬ​ក៏​ខុសច្បាប់​។​

​សូម​ជម្រាប​ថា​ កាលពី​ព្រឹក​មិ​ញ​នេះ​ដែរ​ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ បាន​មក​ទាមទារ​តវ៉ា​សូម​ឱ្យ​តុលាការ​ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ជា​បន្ទាន់​ផង​ដែរ​ ។​

​ពលរដ្ឋ​មួយ​រូប​ កញ្ញា​ មាស​ ល​ក្ខិ​ណា​ និយាយ​ថា​ កញ្ញា​ និង​ប្រជាពលរដ្ឋ​ឯទៀត​ ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​តុលាការ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​សុំឱ្យ​តុលាការ​លើកលែង​បទចោទប្រកាន់​លើ​លោក​ហុង​ សុខ​ហួរ​ និង​ត្រូវ​ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​កញ្ញា​មាស​ ល​ក្ខិ​ណា​បន្ត​ថា​ តុលាការ​មិន​មាន​ភាព​យុត្តិធម៌​នោះ​ទេ​ ដែល​បាន​ចាប់​លោក​ ហុង​ សុខ​ហួរ​ ដោយ​គ្រាន់តែ​យក​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​ មក​ធ្វើការ​បកស្រាយ​រឿង​ផែនទី​រវាង​កម្ពុជា​ និង​វៀតណាម​តែ​ប៉ុណ្ណោះ​។​

151002-sokha-news-01-dara-ed_5​កញ្ញា​មាស​ លក្ខណា​៖​ «​យើង​ត្រូវការ​យុត្តិធម៌​ ដូច្នេះ​យើង​មិន​អាច​នៅ​ស្ងៀម​ដេកចាំ​ឱ្យ​គេ​គៀបសង្កត់​អ្នក​ដែល​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ​។​ អ​ញ្ចឹ​ង​!​ អា​ដែល​ អយុត្តិធម៌​យើង​ត្រូវ​តែ​ទាមទារ​សម្រាប់​ជន​ស្លូតត្រង់​ចាប់ពី​ពេល​នេះ​រហូត​តទៅ​មុខ​ទៀត​»​។​

​សូម​រំឭក​ថា​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ ដោយ​ចោទ​ថា​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុជា​ និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ​ មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ និង​ជា​ការ​សម្តែង​មតិ​របស់​សមាជិក​ព្រឹទ្ធសភា​។​ សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ​។​

​បច្ចុប្បន្ន​លោក​ ហុង​ សុខ​ហួរ​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ តាម​ការ​ចោទប្រកាន់​ ៣​ ករណី​ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image